ជំនួបលោកប្រធានាធិបតីTrumpនិងលោកគីមជុងអ៊ុននៃប្រទេសកូរ៉េខាងជើង

មកមើលពីជំនួបកន្លងទៅរវាង លោកប្រធានាធិបតី Trump និងលោកគីមជុងអ៊ុនមេដឹកនាំផ្តាច់នៃប្រទេសកូរ៉េខាងជើង ដែលបានជួបគ្នាជាលើកដំបូងមុនពេលធ្វើដំណើរទៅកាន់កិច្ចប្រជុំមួយទល់នឹងមួយ។ ជាប្រវត្តិសាស្ត្រលើកដំបូងបង្អស់ដែលមេដឹកនាំផ្តាច់ការលោកគីមជុងអ៊ុនប្រមុខរដ្ឋកូរ៉េខាងជើង បានឡើងមកជួបចចារជាមួយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកលើទឹកដីប្រទេសសិង្ហបុរី នេះចាត់ទុកជាប្រវត្តិសាស្ត្រដ៏អស្ចារ្យដែលកំរបានជួបហើយក៏មិនដែលសង្ឃឹមថារឿងនេះវាអាចហ្នឹងកើតមានឡើងបានទេ។ បើទោះជារយៈពេលកន្លងមកប្រទេសទាំងពីរនេះមានការគំរាមកំហែងគ្នាទៅវិញទៅមកដោយសង្គ្រាមនុយក្លេអ៊ែរក៏ពិតមែន តែឥឡូវនេះពួកគេបានឡើងមកអង្គុយក្នុងតុចចារដើម្បីពិភាក្សាអំពីបញ្ហាការរុះរើនៃកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលតែងតែចោទជាបញ្ហានោះ។

លោកគីមជុងអ៊ុនមេដឹកនៃប្រទេសកូរ៉េខាងជើងបាននិយាយថាខ្លួនចង់ពិភាក្សាជាមួយអាមេរិកគឺដើម្បីបន្ថយភាពតានតឹងតែប៉ុណ្ណោះ។ លោកគីមជុងអ៊ុនបន្តថា ការដែលលោកឡើងមកអង្គុយក្នុងទីនេះគឺជារឿងដែលពិភពលោកមិនសង្ឃឹមថាហ្នឹងអាចកើតមានឡើងបានទេ។ លោកគីមជុងអ៊ុនបានប្រឆាំងចំពោះគំនិតដកចេញនូវអាវុធនុយក្លេអ៊ែរ ហើយមានការខ្វែងគំនិតមួយចំនួននៅក្នុងផែនការនៃកិច្ចប្រជុំកំពូលនេះ។ ប៉ុន្តែលោក Trump  បានព្យាយាមបញ្ចុះបញ្ចូលលោកគីមជុងអ៊ុនអោយលោកគីមជុងអ៊ុននេះធ្វើការលះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរាល់ការរុះរើរសហរដ្ឋអាមេរិកនឹងផ្តល់ជាជំនួយមួយចំនួនផងដែរ។ ក្នុងជំនួបនេះត្រូវបានពិភពលោកកត់ត្រាទុកថាគឺជារឿងដ៏អស្ចារ្យបំផុតនៃដំណែងប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Trump ។

ដកស្រង់ពី៖ The New York Times