រលំអាគារខុសច្បាប់ចិននៅខេត្តព្រះសីហនុ ល្បីដល់សារព័ត៌មានធំៗ នៅក្រៅប្រទេស

ព័ត៌មានដែលកំពុងកក្រើកពេញផ្ទៃប្រទេសនាពេលបច្ចុប្បន្ននេះ គឺការដួលរលំអាគារ ៧ ជាន់ដែលកំពុងសាងសង់ខុសច្បាប់នៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក សម្រាប់សាធារណមតិ នៅលើបណ្ដាញសង្គម Facebook ដោយរឿងហេតុនេះមានអ្នកនិយាយតៗគ្នាថា អភិបាលខេត្ត សហការជាមួយនឹងមន្ទីរខេត្តព្រះសីហនុ ដែលឋិតក្នុងក្រសួងពាក់ព័ន្ធ កំពុងឋិតក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា ដែលមានមនុស្សជាច្រើនសំណូមពរឲ្យរាជរដ្ឋាភិបាលដកតំណែងចេញ ពិសេសលោក យន់ មីន អភិបាលខេត្តព្រះសីហនុតែម្ដង ។

ប៉ុន្តែសារព័ត៌មាននេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុកផងដែរ ព្រោះពិភពលោកក៏បានធ្វើការចាប់អារម្មណ៍ទៅលើរឿងនេះ ដោយសារព័ត៌មានធំៗពិភពលោក មានដូចជា BBC News, Insider, និង The Guaduarn ក៏បានធ្វើការចុះផ្សាយរឿងនេះផងដែរ ដែលការចុះផ្សាយស្រដៀងគ្នា ប៉ុន្តែបានបរិយាយអំពីឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា និងអំពើពុករលួយរបស់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ដែលបើកដៃឲ្យជនជាតិចិនទាំងនោះសាងសង់តាមអំពើចិត្តទៅវិញ ។

ប្រភព ៖ បរទេស

បញ្ចេញមតិយោបល់អ្នក