វៀតណាមខឹងសម្បារនឹងនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលកកាយរឿងប្រវត្តិសាស្រ្តឈ្លានពានព្រំដែនថៃ

បរទេស ៖ ប្រជាពលរដ្ឋដែលលេងបណ្ដាញសង្គមហ្វេសប៊ុក បានចូលទៅធ្វើការចុច Angry Reactions នៅលើ Post របស់លោកនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី និងបានសរសេរជា Comment ជាច្រើននៅលើ Post ដែលមានរូបលោក លី ក្វាន់យូ ដែលជាឪពុក និងជាបិតារបស់សាំងហ្គាពួរផងដែរ ដែលបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី សរសេររៀបរាប់សារមួយទៅកាន់នាយករដ្ឋមន្រ្តីថៃ ក៏ដូចជាធ្វើការបកស្រាយពាក់ព័ន្ធនឹងការទប់ទល់កងទ័ពវៀតណាម នៅព្រំដែនកម្ពុជា-ថៃ ផងដែរ ដែលបង្ហាញពីការនិយាយចំៗទៅលើការឈ្លានពានរបស់វៀតណាម ទៅលើទឹកដីកម្ពុជា ។

បើយោងទៅតាមបណ្ដាញសង្គម Facebook របស់លោក Lee Hsien Loong ដែលជាទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី ត្រូវបានប្រជាពលរដ្ឋវៀតណាមចូលទៅធ្វើការ Comment ដោយបានប្រើពាក្យពេជន៍ និងខ្លះបានជេរប្រមាថទៅលើលោក ដោយសារតែលោកបានសរសេរ Statement ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសវៀតណាម និងប្រទេសកម្ពុជា ខណៈដែលពាក្យសម្ដីដែលបានសរសេរនៅលើ Statement នោះបានប៉ះពាល់ដល់ប្រវត្តិសាស្រ្តច្រំដែល ដែលមិនអាចលុបបំបាត់បាននៅលើ ប្រទេសជឿនលឿននៅអាស៊ីដែលមានដូចជា សិង្ហបុរី ថៃ និងបណ្ដាប្រទេសជឿនលឿននៅអឺរ៉ុប បើទោះបីជាមានការកាត់ទោសមេដឹកនាំខ្មែរក្រហមចោទប្រកាន់ទៅលើការប្រល័យពូជសាសន៍ក៏ដោយ ។

តែទោះជាយ៉ាងណាក៏ដោយ វៀតណាម និងរដ្ឋមន្រ្តីរបស់ខ្លួនបានចេញការប្រតិកម្មភ្លាមៗ ដើម្បីការពារមុខមាត់ជាតិរបស់ពួកគេ ក៏ដូចជាឲ្យនាយករដ្ឋមន្រ្តីសិង្ហបុរីចេញសារសុំទោសជាសាធារណៈទៅលើសម្ដីដែលបានសរសេរនៅលើ Facebook ដែលវាយប្រហារមនុស្សរាប់លាននាក់នៅវៀតណាម ៕

ប្រភព ៖ Facebook

បញ្ចេញមតិយោបល់អ្នក