ថៃនឹងពិន័យ អ្នកបង្ហោះ​រូបស្លៀកស៊ិចស៊ី ដាក់គុក៥ឆ្នាំ និងពិន័យប្រាក់ ៣០០០ដុល្លារ ក្នុងបុណ្យ​សង្ក្រានខ្លួន

នៅប្រទេសថៃ បានចេញសេចក្ដីហាមប្រាម កំណត់ទៅលើអ្នក ថតបង្ហោះ ស្រីៗដែលស្លៀកពាក់ស៊ិចស៊ី និង ពិសេសនៅលើបណ្ដាញសង្គម ដែលពួកគេយល់ឃើញថាដោយសារតែមានការបៀតបៀននារី នៅពេលប្រជ្រៀតគ្នា នៅក្នុងពេលសង្ក្រាន នៃពិធីបុណ្យចូលឆ្នាំនៅប្រទេសថៃកាលពីប៉ុន្មានឆ្នាំមុន វាប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្រ្ដី និងក្មេងស្រីថៃ ។

ជាប់គុក ៥ ឆ្នាំ និងពិន័យជាទឹកប្រាក់ 100,000Baht ឬប្រហែល៣០០០ដុល្លារអាមេរិក បើសិនជាជនណាហ៊ានធ្វើការបង្ហោះរូបភាពស៊ិចស៊ី នៅលើបណ្ដាញសង្គម និងជាប់ពន្ធនាគារ រហូតដល់ ៥ ឆ្នាំផងដែរ ដែលការដែលធ្វើនេះរដ្ឋាភិបាលយល់ថា នឹងអាចកាត់បន្ថយការបៀតបៀន ទៅលើស្រ្ដី ក្នុងពេលកម្សាន្ដបុណ្យចូលឆ្នាំ ម្ដងៗ ពិសេសនាពេលការចូលឆ្នាំខាងមុខ ។

ក្រុមប៉ូលីសផ្នែកព័ត៌មានវិទ្យា ក៏បានកំពុងដុតដៃដុតជើងផងដែរ ក្នុងការតាមដានបណ្ដាញសង្គមថៃ អំពីសកម្មភាពបទល្មើសខាងលើ ចំពោះប្រជាជនថៃ និងជនបរទេសដែលបានចូលរួមកម្សាន្ដនៅ ប្រទេសថៃផងដែរ ដើម្បីធ្វើការធ្វើសកម្មភាពទាន់ពេលវេលាក្នុងរឿងនេះ ៕

ប្រភព ៖ cononuts.co

បញ្ចេញមតិយោបល់អ្នក