ប្រទេសថៃបញ្ជូនប៉ូលីសក្បាលពោះធំៗ ទៅជំរំហ្វឹកហាត់សម្រកទម្ងន់

ស្ថានីយ៍​ប៉ូលីស​ជាច្រើន​នៅក្នុង​ប្រទេស​ថៃ​កំពុង​បញ្ជូន​មន្ត្រី​សំខាន់ៗ​របស់​ពួកគេ​ទៅ​ជំរំ​សម្រក​ទម្ងន់ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ទូទាំងប្រទេស ដើម្បី​សម្រក​ក្បាលពោះ​។

​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៃ​កម្មវិធី​សាកល្បង​រយៈពេល​ពី​រស​ប្តា​ហ៍​នេះ​មក ស្ថានីយ​ប៉ូលីស​នៅក្នុង​ប្រទេស​ថៃ​ជាច្រើន​បានចាប់ផ្តើម​បញ្ជូន​មន្ត្រី​ប៉ូលីស​របស់​ពួកគេ​ទៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នៅ​ទីក្រុង Pak Chong ដើម្បី​ចូលរួម​សកម្មភាព​ហាត់ប្រាណ​ដ៏​ស្វិតស្វាញ ដែល​គេ​បានរៀបចំ​ឡើង​យ៉ាង​ពិសេស​សម្រាប់​សម្រក​ក្បាលពោះ​។

​ស្ថានីយ៍​ប៉ូលីស​មួយចំនួន ​តែងតែ​បញ្ជូន​មន្ត្រី​ប៉ូលីស​ជារឿយៗ​ចាប់ពី ២ ទៅ​៣​នាក់ ទៅកាន់​មជ្ឈមណ្ឌល​ហាត់ប្រាណ​នោះ​ ដែល​ពួកគេ​នឹងធ្វើ​ការ​ជិះ​កង់ រត់​ហាត់ប្រាណ និង ​សកម្មភាព​ផ្សេងៗ ជាពិសេស​ពួកគេ​​តម្រូវឱ្យ​ពិសា​អាហារ​ល្អ​សម្រាប់​សុខភាព​ដើម្បី​សម្រេច​គោលដៅ កាន់តែ​ឆាប់​ ៕

ប្រភពទាំងស្រុង ៖ Popular