បើទោះបីជាប្រុសស្នេហ៍នាងបានស្លាប់ជាង១ឆ្នាំ នារីម្នាក់នេះនៅតែបន្ដបង្ហោះរូបថតជាមួយប្រុសស្នេហ៍នាងដដែល

រឿងរ៉ាវស្នេហាដ៏គួរឲ្យសង្វេគមួយបានកើតឡើងទៅលើតារាជនជាតិហ្វីលីពីន កាត់ចិន និងជាតារាម៉ូឌែលម្នាក់ ដែលមានឈ្មោះថា Nam Floresca និងប្រុសស្នេហ៍នាងដែលមានឈ្មោះថា Franco Hernandez, សមាជិកអ្នករាំនៅក្នុងក្រុម Filipino ដែលជាស្នេហាក្មេងខ្ចី និងមានជម្រៅ ។

នៅថ្ងៃមួយក្នុងខែ វិច្ឆិកា ២០១៧ នាង Nam Floresca បានបាត់បង់មិត្តប្រុសរបស់នាងដោយសារតែគ្រោះថ្នាក់ ដោយមានរលកធំៗបោកបក់ទៅលើទូករបស់ពួកគេ ហើយនាង និងមិត្តប្រុសនាងពុំសូវចេះហែលទឹកនោះទេ ដោយបានធ្វើការតោងទៅលើទូកជាប់ ដោយនាងបានចាប់ដៃមិត្តប្រុសនាងជាប់ តែចុងក្រោយរលកខ្លាំងមួយបានបោកបក់ពួកគេឲ្យចេញពីគ្នា ដែលក្រោយពេលត្រូវបានសង្គ្រោះ មិត្តប្រុសរបស់នាងបានបាត់ការចងចាំទាំងអស់ ។

Franco បានស្លាប់នៅក្នុងអាយុ ២៦ឆ្នាំ ក្រោយពេលបញ្ជូនមកមន្ទីពេទ្យសង្គ្រោះ ។ បើទោះជាមិត្តប្រុសនាងបានស្លាប់ក្ដី ក៏នាង Janica មិនអាចស្រឡាញ់នណាម្នាក់ក្រៅពី Franco ហើយនាងតែងតែបង្ហោះរូបនាង និងមិត្តប្រុសរបស់នាងជានិច្ចដែលនាងនិងមិត្តប្រុសរបស់នាងនៅជាមួយគ្នា ហើយវាមិនពិបាកឡើយក្នុងការមើលសកម្មភាពរបស់គេ គឺជាស្នេហាពិត ៕

បញ្ចេញមតិយោបល់អ្នក