ចិន វ៉ាដាច់រុស្ស៊ី ក្លាយជាមហាអំណាចយោធាទី២ បន្ទាប់ពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៨

ប៉េកាំងៈ ចិន គឺជាប្រទេស ដែលមានកម្លាំងទាហានពេញសិទ្ធិ “ក្របខ័ណ្ឌ” សរុបច្រើនជាងគេបង្អស់លើពិភពលោក ដោយមានកម្លាំងទាហានដល់ទៅ២.២៨៥.០០០នាក់ (ពីរលាន ពីរសែន ប្រាំបីម៉ឺន ប្រាំពាន់នាក់)។ បើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួលទៀត ចិន មានដល់ទៅជាង៧លាននាក់។

ចំណែកអាមេរិកវិញ មានតែជាង១,៧៧លាននាក់ (ជាង១លាន ៧៧ម៉ឺននាក់)ប៉ុណ្ណោះ ហើយបើគិតទាំងទាហានបម្រុង និងទាហានស៊ីឈ្នួល មានជាង៣លាន២សែននាក់។ ដោយឡែក ឥណ្ឌា ឈរលំដាប់ទី៣ មានទាហានពេញសិទ្ធិ សរុបជាង១លាន ៣២មឺននាក់។ ចំពោះរុស្ស៊ី មានជាង៧៦មឺននាក់ប៉ុណ្ណោះ។

កាលពីឆ្នាំ២០១៨កន្លងមក ប្រទេសចិន បាននាំមុខរុស្ស៊ី ក្លាយជាប្រទេសមហាអំណាចយោធាទី២ នៅលើពិភពលោក។ ដោយទី១ គឺសហរដ្ឋអាមេរិកដដែល និងទី៣ គឺប្រទេសរុស្ស៊ី។

Image result for china army
PHOTO Thumbnail by YouTube

ដោយសារតែមានការប្រឈមមុខបញ្ហាយោធាកាន់តែខ្លាំងនោះ ចិន បានបង្កើនការធ្វើសមយុទ្ធដល់ទៅជាង១៨ពាន់លើក នៅក្នុងឆ្នាំ២០១៨ ហើយនៅឆ្នាំ២០១៩នេះ នឹងកើនឡើងបន្ថែមទៀត។

ឆ្នាំ២០១៨ បានបញ្ចប់ទៅជាងមួយសប្តាហ៍មកហើយ ដោយនៅក្នុងឆ្នាំនោះ គឺជាពេលវេលាដែលកម្លាំងទាហានប្រជាជនចិន ធ្វើសកម្មភាពហ្វឹកហាត់សមយុទ្ធច្រើនបំផុត រហូតដល់ជាង១៨ពាន់លើក នៅគ្រប់ទិសទីក្នុងប្រទេស។ តាមគម្រោង នៅក្នុងឆ្នាំ២០១៩នេះ សកម្មភាពធ្វើសមយុទ្ធហ្វឹកហាត់យោធា នឹងកើនឡើងច្រើនជាងឆ្នាំ២០១៨។

Image result for china army
PHOTO BY : Business Insider

សារព័ត៌មាន South China Morning Post នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ បានផ្សាយថា កម្លាំងទាហានប្រជាជនចិន PLA មានគម្រោងបង្កើនការធ្វើសមយុទ្ធនៅក្នុងឆ្នាំ២០១៩ ពេលដែលមានការប្រឈមមុខកាន់តែតានតឹងលើផ្នែកយោធាជាមួយប្រទេសជិតខាង និងអាមេរិក។

សារព័ត៌មានស៊ីនហួរ បានផ្សាយថា ទាហានប្រទេសចិន មានប្រមាណជាង២លាននាក់ ចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធផ្សេងៗគ្នា ដល់ទៅ១៨ពាន់លើក ក្នុងឆ្នាំ២០១៨។ សារព័ត៌មានខាងលើ មិនបានធ្វើការប្រៀបធៀបពីចំនួនធ្វើសមយុទ្ធនៅក្នុងឆ្នាំ២០១៧ឡើយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយជាតិចិន បានផ្សាយថា នៅក្នុងឆ្នាំ២០១៦ មានសមយុទ្ធទ្រងទ្រាយធំ ១០០លើក។

សារព័ត៌មាន PLA Daily កាលពីថ្ងៃទី៨ ខែមករា បានផ្សាយថា កម្លាំងទាហានទាំងអស់ នៅគ្រប់កងពលតូចធំទូទាំងប្រទេស បានចាប់ផ្តើមឡើងគម្រោងធ្វើសមយុទ្ធ ក្រោយពេលប្រធានាធិបតី ស៊ី ជីងពីង បានប្រកាសអំពាវនាវដល់កម្លាំងទាហាន ធ្វើការហ្វឹកហាត់ត្រៀមលក្ខណៈធ្វើសង្គ្រាមជានិច្ច។ តំបន់ដែលអាចបង្កឲ្យមានសង្គ្រាមនោះ គឺបញ្ហាកោះតៃវ៉ាន កូរ៉េខាងជើង សមុទ្រចិនខាងត្បូង និងខាងកើត…៕

ប្រភព ៖ Campost

បញ្ចេញមតិយោបល់អ្នក