«ប្រទេសឡាវ»ត្រូវវៀតណាមគ្រប់គ្រងស្ទើរតែពេញផ្ទៃប្រទេសទៅហើយ នៅតែសប្បាយកើតទៀតហ្ន៎!

វាពិតជាគ្រោះថ្នាក់ពេកហើយដែលប្រទេសមួយត្រូវបានគ្រប់គ្រង ឬកាន់កាប់ដោយប្រទេសដទៃនោះ។ ប្រទេសនីមួយៗក្នុងពិភពលោក គេតែងតែចង់បានឯករាជ ចង់បានអធិបតេយ្យភាពលើទឹកដីរបស់ខ្លួន ដោយមិនឲ្យប្រទេសណាមួយមកគ្រប់គ្រងឡើយ។ ពាក្យថារស់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃ គឺពិតជាមានភាពលំបាកណាស់ ពោលគឺលំបាកទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសិទ្ធិសេរីភាពផ្សេងៗ។ ប្រទេសឡាវសព្វថ្ងៃ គឺត្រូវបានគេដឹងថាជាប្រទេសមួយដែលកំពុងតែរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមទៅហើយ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន សុទ្ធត្រូវគ្រប់គ្រងដោយជនជាតិវៀតណាមផង និងជនជាតិឡាវផង។ ម្យ៉ាងវិញទៀត នៅតាមសាលារៀន និងនៅតាមទីសាធារណៈនានា គេតម្រូវឲ្យលើកទង់ជាតិទាំងពីរ គឺទង់ជាតិឡាវមួយ និងទង់ជាតិវៀតណាមមួយ។ ដូច្នេះ ប្រទេសឡាវ កំពុងតែឈានទៅរកភាពមហន្តរាយបណ្ដើរៗហើយ៕

ប្រភព៖ ហ្វេសប៊ុក

បញ្ចេញមតិយោបល់អ្នក