សភាហុងកុង ដែលមាននិន្នាការចិនដីគោកទំនងមានការ ពាក់ព័ន្ធនឹងក្រុមសង្គមងងិតវាយបាតុករ ហុងកុង(វីដេអូ)

ក្រោយពីមានការវាយប្រហារទៅលើហ្វូងបាតុកររបួស ក៏ដូចជាបណ្ដាលឲ្យមានការរលូតកូន ដោយក្រុមសង្គមងងិត ដែលពាក់អាវស និងពាក់ម៉ាសជិត បានធ្វើឲ្យមានការខឹងសម្បារពីសំណាក់បាតុករហុងកុង ដែលនាពេលនោះក៏មានការបែកធ្លាយវីដេអូ ដែលលោក JUNIOS HO ដែលជាសមាជិកសភាមកពីគណបក្សដែលមាននិន្នាការ រដ្ឋាភិបាលចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពីការបែកធ្លាយនោះ ។

ជាថ្មីម្ដងទៀត ហ្វូងបាតុករចំនួន ៤៨ នាក់ ត្រូវបានជនជាតិចិនដីគោក ដែលពាក់អាវស និងមានស្នាមកាប់នៅលើខ្នងដ៏ច្រើន បានវ៉ៃឲ្យរបួស និងបណ្ដាលឲ្យស្រីម្នាក់រលូតកូនផងដែរ ។ ហេតុការនេះធ្វើឡើង បើតាមការយកព័ត៌មាន Ajezeera ដែលមកពីប្រទេសអូស្ត្រាលី ។ ជាក់ស្ដែងណាស់ វីដេអូបែកធ្លាយ គឺលោក JUNIOS HO បានធ្វើការលើកមេដៃ ទះដៃអបអរបន្ទាប់ពីជនសង្គមងងិតទាំងនោះធ្វើសកម្មភាព និងមានខ្សែវីដេអូល្បីព្រោងព្រាតលើបណ្ដាញសង្គមនានា ។

បន្ទាប់ពីមានការបែកធ្លាយវីដេអូ លោក JUNIOS HO បានធ្វើការបដិសេដនៅមុខសន្និសីទកាសែត ដោយបានលើកឡើងថា ជនសង្គមងងិតទាំងនោះអាចជាអ្នកបោះឆ្នោតឲ្យលោកទៅវិញ ហើយលោកថាការជួបគ្នាចាប់ដៃនោះ គ្រាន់តែជារឿងធម្មតារបស់អ្នកបោះឆ្នោត និងអ្នកឈរឈ្មោះប៉ុណ្ណោះ ហើយលោកពុំដឹងថាពួកគេជាជនសង្គមងងិតអ្វីនោះដែរ ។

ប៉ុន្តែបន្ទាប់ពីថ្ងៃដែលធ្វើការហេតុការដ៏អាក្រក់របស់ក្រុងហុងកុង គឺប៉ូលីសបានធ្វើការប្រើប្រាស់ហ្គាសហៀរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រត្រូវបានប្រើប្រាស់ ទៅលើហ្វូងបាតុករបន្ថែមទៀត ដែលបង្ករឲ្យមានការប្រទុស្រ្តរាយ ជាខ្លាំង ។ បើទោះជាយ៉ាងនេះក្ដីហ្វូងបាតុករពួកគេនឹងមិនព្រមដាច់ខាត ចំពោះរឿងប្រទេសចិនរងឥទ្ធិពលទៅលើតំបន់សេដ្ឋកិច្ចពិសេស ហុងកុង ហើយពួកគេនឹងនៅតែបន្ដការតវ៉ារបស់ពួកគេបន្ដទៀត ៕

បញ្ចេញមតិយោបល់អ្នក