អគ្គមេបញ្ជាការផ្ទៃប្រទេស Ethiopia ត្រូវបានបាញ់សម្លាប់ក្រោមស្នាដៃ អង្គរក្សផ្ទាល់

បើយោងទៅតាមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីនៃប្រទេស Ethiopia បានឲ្យដឹងថា អគ្គមេបញ្ជាការផ្ទៃប្រទេសនៃប្រទេស Ethipia ត្រូវបានកងអង្គរក្សរបស់ខ្លួនបាញ់សម្លាប់នៅក្នុងទីក្រុង Addis Ababa ។

លោក Nigussu Tilahun បានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា លោកអគ្គមេបញ្ជាការ Seare Mekonnen ត្រូវបានបាញ់សម្លាប់ដោយអង្គរក្សរបស់គាត់ផ្ទាល់ នៅក្នុងផ្ទះរបស់លោកអគ្គមេបញ្ជាការផ្ទៃប្រទេសរូបនោះ នៅក្នុងរដ្ឋ Addis Ababa. គាត់បាននិយាយថា អតីតមេបញ្ជាការកងទ័ពដែលបានចូលទៅសួរសុខទុក្ខគាត់ ក៏ត្រូវបានស្លាប់ផងដែរនៅពេលវាយប្រហារនៅថ្ងៃនេះ​ ។

គាត់បាននិយាយថា អ្នកដែលបានបាញ់សម្លាប់ គឺបានតាមគាត់តាំងពី Amhara Region នៅខាងក្រៅក្រុង Addis Ababa មកម្លេះ ។

ប្រភព ៖ AP

បញ្ចេញមតិយោបល់អ្នក