៤ឆ្នាំទៀតអ្នកបើក​បរពីភ្នំពេញ-ព្រះសីហនុនឹងត្រូវបង់ថ្លៃផ្លូវទៅក្រុមហ៊ុនចិនលើផ្លូវនេះ(វីដេអូ)

ផ្លូវល្បឿនលឿននៅកម្ពុជាចាប់ផ្តើមសាងសង់នៅថ្ងៃទី ២២ ខែមីនា ដោយប្រើពេល៤ឆ្នាំ និងថវិកា ២ពាន់លានដុល្លារ, ក្រោយសាងសង់ រួចដាក់ឲ្យដំណើរការមិនយកប្រាក់ ១ខែ និងបញ្ចុះតម្លៃ២០% ១ឆ្នាំ នេះបើតាមសេចក្ដី រាយការណ៍ព័ត៌មានដោយកញ្ញា ឆេង សូរិយា, ទូរទស្សន៍ Fresh News ដែលបានបង្ហោះនៅលើ YouTube ។

ចិនបានធ្វើការសាងសង់ផ្លូវល្បឿនលឿន ដែលគម្រោងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់កិច្ចការនេះទៅកាន់ប្រទេសចិនតែម្ដង ដែលបើតាមសេចក្ដីរាយការណ៍ដោយ កញ្ញា ឆេង សូរិយា ពីទូរទស្សន៍ Fresh News បានឲ្យដឹងថារថយន្ដអាចបើកបរក្នុងល្បឿន ១០០គម ក្នុងមួយម៉ោង ទៅ ១២០គម ក្នុងមួយម៉ោងទៀតផង ។

ពលរដ្ឋបានដាក់ចម្ងល់ទៅកាន់រដ្ឋាភិបាល ដោយសារតែកម្ពុជាពុំមានប្រាក់សម្រាប់សាងសង់ផ្លូវថ្នល់ដោយខ្លួនឯង ខណៈលុយប្រមូលពន្ធបានរាប់លានដុល្លារក្នុងមួយខែ ពុំដឹងថាបាត់ទៅណា រីឯសម្រាប់ការទទួលគម្រោងពីចិនក្នុងការធ្វើផ្លូវថ្នល់ គឺមិនព្រមធ្វើដោយខ្លួនឯង តែប្រគល់ដាច់ទៅឲ្យចិន និងបង្កើតការយកលុយពីការបើកបរនៅលើប្រទេសខ្លួនទៅវិញ ។

មានមតិខ្លះបានលើកឡើងថា ខណៈរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្រគល់ការធ្វើផ្លូវថ្នល់២០០០លានដុល្លារនេះ​គឺ ធ្វើឲ្យកូនខ្មែរជំពាក់ចិនដោយស្វ័យប្រវត្តិ ដោយប្រវត្តិសាស្រ្តគឺខ្មែរអ្នកជំពាក់ មិនមែនលោកនាយករដ្ឋមន្រ្តីអ្នកជំពាក់ឡើយ ដែលមតិនេះបានរិះគន់ចំៗទៅកាន់រដ្ឋាភិបាលផងដែរ ៕

បញ្ចេញមតិយោបល់អ្នក