តិចអត់ដឹង! Dr Phone ពិនិត្យហើយ ក្នុងករណីអតិថិជនមិនព្រមជួសជុលក៏ត្រូវគិតថ្លៃសេវាកម្មដែរ!

នៅក្នុងក្រដាស វិកយប័ត្រនៅ Dr-Phone ដែលមានទីតាំងស្ថិតនៅផ្ទះលេខ46 តាមបណ្តោយផ្លូវ136 ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលខណ្ឌដូនពេញមានការភ្ញាក់ផ្អើលផងដែរ ខណៈត្រង់ចំណុចនៃការបញ្ជាក់ក្នុងវិកយប័ត្រដាក់ថា ក្រុមហ៊ុននឹងគិតថ្លៃសេវាកម្ម…..ក្នុងករណីអតិថិជនមិនយល់ព្រមជួសជុល ដែលជាការងឿងឆ្ងល់មួយ ដែលប្រការនេះហាក់ដូចជាកៀបសង្កត់អតិថិជនមិនឲ្យសម្រេចចិត្តទៅជួសជុលនៅកន្លែងផ្សេង ដូច្នេះដែរ ។

បើទោះបីជា លោក ឡុង ឆៃណាវ អគ្គនាយកក្រុមហ៊ុន ជួសជុលទូរសព្ទ័យីហោ Dr-Phone ដែលមានទីតាំងស្ថិតនៅផ្ទះលេខ46 តាមបណ្តោយផ្លូវ136 ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលខណ្ឌដូនពេញ បានធ្វើការប្រកាសនិងជូនដំណឹងដល់បងប្អូនជាភ្ញៀវ ដែលធ្លាប់មកជួសជុលទូរសព្ទ័នៅហាងយេីងខ្ញុំទាំងអស់ថា ហាងរបស់លោកបម្រេីសេវាកម្មជួសជុលអស់រយះពេល៤ឆ្នាំកន្លងមកនេះគឺ ដំណេីរការបាន 6 សាខាបានយ៉ាងរលូននិងស្មោះត្រង់ជូនភ្ញៀវច្បាស់លាស់ទាំងអស់ ក្ដី ក៏បានធ្វើឲ្យអតិថិជន និងអ្នកប្រើប្រាស់ទូរស័ព្ទជាច្រើននៅតែមានការខ្លាចរអារ ដដែលដោយសារ Comment របស់អតិថិជន និងអ្នកដែលធ្លាប់បានទៅជួសជុលសុទ្ធតែថាខាងក្រុមហ៊ុននេះធ្លាប់ធ្វើស៊ីអតិថិជនច្រើនណាស់ តួរយ៉ាងដូចជាគាត់(អតិថិជនខ្លួនឯងមួយចំនួន) ។

តែទោះជាយ៉ាងនេះក្ដី ក្នុងវិក័យប័ត្រជួសជុលដែល Dr Phone បានបង្ហោះចូលទៅក្នុង Comment បានបង្កការភ្ញាក់ផ្អើលមួយផងដែរ ដោយសារតែការបោះពុម្ពវិកយប័ត្រនេះ ដាក់ថា ក្រុមហ៊ុននឹងគិតថ្លៃសេវាកម្ម…..(ដាក់អ្វីក៏បាន)…ក្នុងករណីអតិថិជនមិនយល់ព្រមជួសជុល ដែលប្រការនេះហាក់ដូចជាបង្ខំឲ្យអតិថិជនត្រូវតែជួសជុលនៅកន្លែងរបស់ខ្លួន ដែលនាពេលថ្មីៗនេះក្រុមហ៊ុនបានធ្វើការ បង្ហោះរូបបុរសម្នាក់ ដោយបានស្វែងរក និងឲ្យប្រាក់១០០ដុល្លារថែមទៀតផង បើសិនជារកឃើញ ខណៈគាត់មិនយល់ព្រមផ្ដល់តម្លៃសេវាពិនិត្យដល់ក្រុមហ៊ុន ។

បន្ទាប់ពីមានរឿងដូច្នោះហើយ ក៏មានការបែកធ្លាយបន្ដបន្ទាប់រហូតដល់សារព័ត៌មានល្បីៗធំៗក្នុងស្រុកបានផ្សព្វផ្សាយហូរហែរថាសេវាកម្មជួសជុលទូរស័ព្ទរបស់ក្រុមហ៊ុនខាងលើល្អ និងមិនលួចបន្លំ តែទោះជាយ៉ាងនេះក្ដី ក៏ហាក់ដូចជាមិនឈ្នះចលនាមហាជនដែលបានប្រតិកម្មចំពោះ Dr Phone នោះដដែល និងហាក់មានសន្ទុះខ្លាំងជាង រហូតមានការរិះគន់ទៅលើសារព័ត៌មានក្នុងស្រុកមួយចំនួនថាជាអ្នកចូលរួមដើម្បីជួយផ្សាយគ្នាផងដែរ ដែលជាការអាងខ្សែល្ហរជាដើម ៕

ប្រភព ៖ បណ្ដាញសង្គម Facebook

បញ្ចេញមតិយោបល់អ្នក