ខេត្តសៀមរាបកំពុងរាបពាងត្រៀមជះទឹកយ៉ាងខ្ជះខ្ជាយក្នុងបុណ្យចូលឆ្នាំខណៈខេត្តកោះកុងកំពុងខ្វះខាតទឹកប្រើប្រាស់

ខេត្តកោះកុងត្រូវបានល្បីរន្ទឺរខាងខ្វះទឹកដើម្បីប្រើប្រាស់ និងត្រៀមខ្លួនទទួលការតទឹកពីខាងប្រទេស ថៃដើម្បីផ្គត់ផ្គង់ ព្រោះតែការមិនអាចទប់នឹងការប្រើប្រាស់ទឹកសាប និងជាប់មាត់សមុទ្រទៅទៀតផង ។ ប៉ុន្តែងាកមកខេត្តសៀមរាប អាជ្ញាធរក៏ដូចជាបណ្ដារប្រជាពលរដ្ឋបានសាទរចំពោះការរៀបចំពិធី បុណ្យចូលឆ្នាំខ្មែរ ដោយបានរៀបពាងទុកចាក់ទឹកកម្សាន្ដយ៉ាងរីករាយខាងមុខទៅវិញ ដែលបណ្ដាល ឲ្យមានការរិះគន់ ពីសំណាក់មហាជន រឿងការខ្ជះខ្ជាយទឹកនេះ ដែលក្លាយជាប្រធានបទក្ដៅផងដែរ ។

ខេត្តសៀមរាបបានក្លាយជាផ្ទាំងស៊ីបក្នុងការរិះគន់ ដោយបានធ្វើការរៀបចំពាងទឹកធំៗតម្រៀងជាជួរ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើការជះទឹកលេងកម្សាន្ដ ដែលមហាជនបានចាត់ទុកថាជាទង្វើខ្ជះខ្ជាយ ទឹកបំផុតខណៈខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតនៅប្រទេសកម្ពុជា គឺខេត្តកោះកុងដែលជាប់ព្រំដែនថៃ និងឈូងសមុទ្រថៃ បាននឹងកំពុងខ្វះខាតទឹកប្រើប្រាស់ ដែលខេត្តសៀមរាបធ្វើដូច្នេះ មតិរិះគន់យល់ឃើញថា ការធ្វើបែបនេះ បង្ហាញពីភាពខ្ជះខ្ជាយផង និងធ្វើឲ្យបង្ហាញពីការយល់ឃើញផ្សេងគ្នាផង ពីសំណាក់មហាជនដែលខ្មែរពុំមានការឯកភាពរួម និងការឈឺចាប់រួម ។

មានមតិមួយចំនួនដែលជាអ្នកសៀមរាប ក៏គេបានធ្វើការរិះគន់ និងមិនពេញចិត្តចំពោះរឿងជះទឹក នេះដែរ ដោយសារមតិយោបល់ និងការរិះគន់ខាងលើនេះ ប៉ុន្តែមកទល់នឹងពេលនេះ ពុំទាន់មានការ បកស្រាយពីអាជ្ញាធររៀបចំកម្មវិធីសៀមរាបសង្ក្រាននៅឡើយទេ ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ អាជ្ញាធរ​​ខេត្ត​កោះកុង​ ចែក​ទឹក​ជូន​ប្រជា​ពលរដ្ឋ ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ នេះបើយោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ ប្រចាំខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង ០៣៖៣០ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោក អន ភារៈ អភិបាលរងខេត្ត បានចុះចែកទឹកជូនប្រជាពលរដ្ឋ ចំនួន១,៣៦៦គ្រួសារ នៅចំណុចឃុំ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ដែលកំពុងខ្វះទឹកប្រើប្រាស់។

ការខ្វះទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ រស់នៅទីតាំងខាងលើនេះ មានរយៈពេលជាច្រើនថ្ងៃមកហើយ ដែលធ្វើឲ្យពួកគាត់ ជួបផលលំបាកយ៉ាងខ្លាំង ត្រូវសន្សំសំចៃទឹក ដែលបានស្តុកទុក នៅក្នុងពាង ឬអាង។

ទាក់ទិននឹងបញ្ហាកង្វះទឹកស្អាតប្រើប្រាស់នេះ នៅវេលាម៉ោង០៩៖០០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ស្អែកនេះ អភិបាលរងខេត្ត និងអភិបាលក្រុងខេមរភូមិន្ទ ឮនឹងបន្ដចុះចែកជូនប្រជាពលរដ្ឋ ដែលរស់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ចំនួន៦០០គ្រួសារបន្ថែមទៀត។

សូមជម្រាបថា កាលពីខែមុន បញ្ហាកង្វះទឹកប្រើប្រាស់នេះ ក៏មានការកើតឡើងរួចម្ដងមកហើយដែល ដោយកាលនោះ ប្រជាពលរដ្ឋអត់មានទឹកប្រើប្រាស់ អស់រយៈពេល១សប្តាហ៍ ដោយមូលហេតុទុយោមេនាំទឹក របស់ក្រុមហ៊ុនលីយ៉ុងផាត់ បានបែកនាំឲ្យទឹកបានបែកធ្លាយ នៅតំបន់ជ្រោះតាប៉ន៕

ចំណែកឯនៅលើបណ្ដាញសង្គមហ្វេសប៊ុក រឿងហេតុនេះនាំឲ្យមានការបញ្ចេញមតិយោបល់ ផ្សេងៗគ្នា និងមានអ្នកលេងបណ្ដាញសង្គមខ្លះ បានធ្វើការជេរប្រទេចទៅលើអ្នករិះគន់ថាខ្ជះខ្ជាយទឹក នេះផងដែរ ។ សូមអានមតិយោបល់ខាងក្រោម ៖

ប្រភព ៖ បណ្ដាញសង្គម Facebook

បញ្ចេញមតិយោបល់អ្នក