ជនជាតិជប៉ុន ២ នាក់ប្លន់អារកសម្លាប់អ្នករត់តាក់ស៊ីខ្មែរ ផ្អើលនៅខេត្តសៀមរាប(វីដេអូ)

ខេត្តសៀមរាប ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ជនជាតិជប៉ុន ២ នាក់ប្លន់អារកសម្លាប់អ្នករត់តាក់ស៊ីខ្មែរ និងចាក់ផង កាប់ផងជាច្រើនកាំបិត ហើយរុញទំលាក់ពីលើរថយន្តបណ្តាលអោយជនរងគ្រោះស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធម និងគួរអោយរន្ធត់ក្រៃលែង ។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ម៉ោងប្រហែល ៤រសៀល ត្រង់ចំណុច ជញ្ជីងថ្លឹងរថយន្តស្រុកពួក ខាងលិចផ្សារពួកចំងាយ៥០០ម៉ែត្រ ។ តាមប្រភពបានអោយដឹងថា មុនដំបូងជនជាតិជប៉ុន ២នាក់ ភេទប្រុស បានម៉ៅឡានពីស្វាយស៊ីសុផុន ក្នុងខេត្តបន្ទាយមានជ័យ មកកាន់ខេត្តសៀមរាបខណៈនោះមកដល់ចំណុចកើតហេតុ ជនល្មើសទាំងពីរនាក់បានយកកាំបិត អារកអ្នកបើករថយន្តតាក់ស៊ី រួចហើយចាក់ជាច្រើនកាំបិទរហូតដល់ស្លាប់បន្ទាប់មករុញជនរងគ្រោះទំលាក់ចោលពីក្នុងឡាន ។

ពេលនោះឃាតករទាំងពីរបម្រុងបើករត់គេច ក៏បានជ្រុលចង្កូតបើកទៅបុកគោយន្តកន្រ្តៃ ដាច់ជា ២ ហើយរេចង្កូចទៅម្ខាងផ្លូវ ជ្រុលទៅបុកដើមក្រខុបមួយដើម មុខផ្ទះពលរដ្ឋ បណ្តាលអោយរថយន្តទៅមុខលែងរួច ខណៈនោះត្រូវបានពលរដ្ឋដេញចាប់កាត់វាលស្រែយ៉ាង ប្រផាប់ប្រភីង និង ប្រគល់អោយសមត្ថកិច្ច ភ្លាមៗផងដែរ ។ ពេលនេះជនល្មើសត្រូវបានសមត្ថកិច្ចកំពង់សាកសួរនៅអធិការដ្ឋាននគរបាលស្រុកពួក ។

បញ្ចេញមតិយោបល់អ្នក