ចោរលួចបន្លំ លូកហោប៉ៅ ខ្មែរ-វៀតណាម ជិត១០០នាក់ អាចនឹងធ្វើសកម្មភាពគ្រប់ពេលមានពិធីបុណ្យធំៗ

មុខសញ្ញាលួច បន្លំ លូកហោប៉ៅនៅតែមានជាបន្តបន្ទាប់ និងបានចាប់ខ្លួនថតរូបរហូតដល់ជិត ១០០នាក់ និងនៅតែមានមុខសញ្ញាដដែលៗ ដែលលោកអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ហាញមុខសញ្ញាពួកគេ ដើម្បីជាការរំលឹកដល់ពលរដ្ឋខ្មែរ កុំធ្វើការសប្បាយភ្លេចខ្លួន ដែលនាំឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួន ។

គួររំលឹកដែរថា នៅក្នុងឱកាសនៃពិធីបុណ្យទន្លេលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៦-១៧ ខែមីនា ឆ្នាំ២០១៩នេះ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានធ្វើការបង្ហាញនូវមុខសញ្ញាប្រព្រឹត្តបទល្មើស និង បានធ្វើការអំពាវនាវដល់ប្រជាបលរដ្ឋ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅលេងកម្សាន្តបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង សូមឱ្យមានការប្រុងប្រយ័ត្ន និង ការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។

ពិធីបុណ្យធំៗទាំងអស់ក្រុមទាំងនេះបានធ្វើការធ្វើដំណើរដូចមនុស្សទូទៅ ដើម្បីទៅលេង និងអាចធ្វើសកម្មភាពលួច បន្លំ ផងដែរ ដែលភាគច្រើនពួកគេជាមនុស្សដែលគ្មានមុខរបរពិតប្រាកដ និងទីលំនៅពិតប្រាកដឡើយ ដែលមានទាំងខ្មែរ និងវៀតណាម ៕

រូបភាព ៖ Popular

បញ្ចេញមតិយោបល់អ្នក