ផ្ទុះការរិះគន់ បុរសកាណាដា ទៅកាន់សង្ឃភេទទី៣មួយអង្គ ទាក់ទងនឹងប្រមូលលុយដើរកម្សាន្ដ

បុរសជនជាតិកាណាដាម្នាក់ដែលមានបណ្ដាញសង្គមហ្វេសប៊ុក Trevor Binkowski បានធ្វើការរិះគន់ជាភាសាអង់គ្លេសទៅកាន់សង្ឃភេទទី៣ ឈ្មោះ កក្កដា សុភ័ណ្ឌ ដោយបានសរសេរជាភាសាអង់គ្លេសជាមួយរូប Screenshot ជាច្រើនរបស់គណនីបណ្ដាញសង្គមហ្វេសប៊ុក របស់សង្ឃនោះ ផងដែរ នាពេល១០ថ្ងៃកន្លងទៅ ហើយមនុស្សជាច្រើនបានចូលទៅមានមតិយោបល់ក្នុងរឿងនេះបន្ដបន្ទាប់គ្នា អស់ជាច្រើនថ្ងៃ ។

ដោយមានមតិមិនយល់ស្រប ជនជាតិកាណាដាម្នាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទំនងជារស់នៅក្នុងទីក្រុងភ្នំពេញផងដែរនោះ បានធ្វើការចូលរួមមានមតិយោបល់ក្នុងរឿងសង្ឃភេទទី៣ ព្រះនាម កក្កដា សុភ័ណ្ឌ ដោយបានសរសេរជាភាសាអង់គ្លេសថា «This monk is a full on business man. Keep on supporting pagodas. Help monks to travel.» ដែលប្រែជាភាសាខ្មែរថា សង្ឃមួយអង្គនេះកំពុងធ្វើខ្លួនឲ្យក្លាយជាអ្នកជំនួញល្បីល្បាញម្នាក់ ។ ព្យាយាមថែរក្សាវត្ត ជួយសង្ឃទាំងឡាយដើរកម្សាន្ដ ។ ដែលមតិនេះត្រូវបានមហាជនគាំទ្រ និងធ្វើការបដិសេដផងដែរ ។

មានមតិយោបល់មួយបាននិយាយថា «But he always help a lots of people also» ដែលប្រែថា ប៉ុន្តែគាត់ (សង្ឃភេទទី៣) តែងតែជួយដល់មនុស្សជាច្រើនផងដែរ នៅលើ Comment ហើយត្រូវបានបុរសជនជាតិកាណាដានោះតបទៅវិញថា yes, just to look good and get money. They he vacations with it. (មែនហើយ! គឺគ្រាន់តែមើលទៅល្អ និងរកលុយ បន្ទាប់មកគាត់នឹងដើរកម្សាន្ដជាមួយលុយនោះ

មតិខ្លះទៀតត្រូវបានធ្វើការបើកបង្ហាញដោយបានសរសេរបកស្រាយថា សុំគេ១០០ដុល្លារ ដើម្បីជួយមនុស្ស ទុក ៩០ដុល្លារ បង់៥ដុល្លារសម្រាប់ Promote Facebook និងឲ្យលុយ ៥ដុល្លារដើម្បីជួយមនុស្ស ។ នេះហើយដែលហៅថាជំនួញពិតប្រាកដ ។ មតិនេះមានការគាំទ្រយ៉ាងច្រើនផងដែរ ។

But He has done a lot of charities. Don’t you see? ប៉ុន្តែគាត់បានជួយបរិច្ចាគច្រើនណាស់ ។ តើអ្នកឯងមិនឃើញទេឬ? នេះជាសម្ដីរបស់ Khan Meng Hok ដែលជាអ្នកលេងបណ្ដាញសង្គមមួយរូប ដើម្បីការពារសង្ឃភេទទី៣ខាងលើ ។

ប៉ុន្តែចម្លើយតបវិញដោយម្ចាស់ Post នៅលើ Facebook បានបង្កើតជាការអាម៉ាស់ដោយបាននិយាយថាជារឿងបោកប្រាស់ និងការបរិច្ចាគដែលមានសភាពក្លែងក្លាយទៅវិញ ។

បណ្ដាញសង្គមឈ្មោះ TOng HEang បានសរសេរថា មនុស្សមួយចំនួនបាននិយាយថាពួកគេធ្វើរឿងសប្បុរសធម៌ច្រើនណាស់ប៉ុន្តែពេលដែលមើលចូលទៅក្នុងខួរក្បាលរបស់ពួកគេវិញពួកគេសុទ្ធសឹងជាមនុស្សដែលចង់ល្បីនៅលើបណ្ដាញសង្គមឯណោះទេ ។

Sing Hak អ្នកលេងបណ្ដាញសង្គមមួយរូបក៏បានសរសេរឡើងក្នុង Post ខាងលើរបស់លោក Trevor ផងដែរថា មីឆ្កែញីក្នុងសាសនានេះ មានមនុស្សខ្មែរភ្លីភ្លើច្រើនណាស់ដែលជាអ្នកគាំទ្ររបស់នាង lol ដែលមានមតិប្រឆាំងដោយ Richard LIod តវ៉ាថាគ្មានសាសនាទេឬបានជានិយាយទៅកាន់លោកសង្ឃបែបនេះ ។ តែអ្វីដែលសំខាន់ គឺ Fey បានតបសារជាភាសាអង់គ្លេសប្រែជាខ្មែរថា «សង្ឃបែបនេះឬ? សុំទោសយើងមិនត្រូវការទេ» ។

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក