យាយចាស់ម្នាក់បីក្មេង ដាក់ថ្នាំឲ្យក្មេងដេកលក់ សុំលុយតាម Pub Street សៀមរាប រាប់សិបឆ្នាំ(Video)

យាយចាស់ម្នាក់ដែលត្រូវបានអាខោន Facebook : Tan Kimsour បានធ្វើការថតជាវីដេអូតាំងពី ២ ឆ្នាំមុនមកម្លេះ ឥឡូវក៏នៅតែធ្វើសកម្មភាព ដដែល ហើយការធ្វើលើកនេះគឺស្រ្តីចំណាស់ម្នាក់នោះបានធ្វើការអង្គុយសុំទាននៅកណ្ដាលថ្នល់ នៅតំបន់ Pub Street ដែលជាតំបន់ភ្ញៀវទេសចរដ៏សំខាន់មួយក្នុងខេត្តសៀមរាបផងដែរ ហើយអ្វីដែលធ្វើឲ្យបុរសវ័យក្មេង Tan Kimsour ដែលបានថតវីដេអូនោះ គឺទឹកដោះគោ របស់យាយចាស់នោះ ដាក់ឲ្យក្មេងផឹក ដែលក្មេងនោះដេកលក់រហូត ឥតមានយំស្រែកអ្វីបន្ដិចសោះ ។

ពីរឆ្នាំហើយ មានមនុស្សមិនតិចជាងមួយលាននាក់ទេដែលឆ្លងកាត់ទីនេះ តែរកម្នាក់មកឈឺឆ្អាលរឿងនេះមិនបាន។ ជិះជាន់ពលកម្មក្មេងពេកហើយយាយ។ ឆ្ងល់ថាអាជ្ញាធម៌ទៅណាអស់ ឬមួយគិតថារឿងនេះគ្រាន់តែជារឿងតូចតាចទេ ឬមួយគិតថាបើឈឺឆ្អាលទៅអាចប៉ះពាល់ដល់កិត្តិយសខ្លួនឯង? ខ្មែរស្រឡាញ់ខ្មែរ ខ្មែរឈឺឆ្អាលនឹងខ្មែរ រកម្នាក់គ្មាន ជាពាក្យសម្ដីរបស់លោក Tan Kimsour ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយសារតែបានជួបនឹងស្រ្តីចំណាស់ម្នាក់ដែលលោកបានជួយកាលពីប្រមាណជាពីរឆ្នាំមុន ធ្វើសកម្មភាពដដែលៗ នៅលើ PUB STREET ដែលបំផ្លាញកេរ្តិ៍ឈ្មោះខ្មែរទាំងស្រុង នៅលើឆាកអន្តរជាតិ ។

បន្ទាប់ពីបានរករឿងស្រ្តីចំណាស់ម្នាក់នោះ ស្រ្តីចំណាស់នោះបានធ្វើការស្រែកជេរទៅកាន់ក្មេងប្រុសម្នាក់នោះ ហើយក៏បានធ្វើការ ចង់រកវាយតប់ថែមទៀតផង តែបុរសនោះបានប្រាប់ឲ្យវ៉ៃមក ។ ដោយសារមានរឿងឈ្លោះប្រកែកគ្នាទើបមានមនុស្សជាច្រើនបានធ្វើការចោមរោមមើល និងធ្វើការសាកសួរហេតុផល ហើយក៏បានធ្វើការបកស្រាយប្រាប់ពីល្បិចរកស៊ីរបស់ស្រ្តីចំណាស់ម្នាក់នេះ​ដោយយកក្មេងឲ្យផឹកទឹកដោះគោ ដែលធ្វើឲ្យក្មេងនេះមិនយំ និងសម្ងំដេករហូត ដែលធ្វើឲ្យមានការសង្ស័យជាខ្លាំង ថាអាចនឹងមានដាក់ថ្នាំសណ្ដំ ឬថ្នាំងុយដេក ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពក្មេង និងកេងប្រវ័ញ្ចពលកម្មកុមារជាខ្លាំង ។

ជុំវិញបញ្ហានេះលោក Tan Kimsour ក៏បានធ្វើការបង្ហាញពីវីដេអូចាស់មុនដែលគាត់សម្ភាសន៍លោកយាយ និងឲ្យទឹកប្រាក់ខ្ទង់រយដុល្លារផងដែរ ដែលមហាជនដែលធ្លាប់មើលវីដេអូមុននេះហើយបានចាត់ទុកស្រ្តីចំណាស់ម្នាក់នេះ ជាមនុស្សឃោឃៅព្រៃផ្សៃបំផុត ដែលបានធ្វើដាក់ក្មេងបែបនេះ រាប់សិបឆ្នាំ ហើយមិនទៅណាសោះ ។

សូមទស្សនាវីដេអូចាស់ពីមុន និងវីដេអូឥឡូវខាងក្រោមនេះ​ ៖

03-មីនា-2017

06-តុលា-2018

បញ្ចេញមតិយោបល់អ្នក