តោះទៅមើលការវឹកហាត់ក្បាច់គុណបុរាណដោយកងទ័ពខ្មែរ ទុកប្រយុទ្ធក្នុងសមរភូមិ (វីដេអូ)

កងទ័ពខ្មែរដែលវឹកហាត់ដើម្បីប្រយុទ្ធតតាំងជាមួយសត្រូវ មិនភ្លេចទេហាត់ក្បាច់គុណ បោកចំបាប់ ដើម្បីការពារខ្លួន និងកំចាត់សត្រូវដែលឈ្លានពានប្រទេស ឬវាទីសម័យបុរាណ ។ ងាកទៅកាន់កងទ័ពខ្មែរសម័យថ្មីៗនេះក៏ដូចគ្នា ការវឹកហាត់ ប្រកបដោយក្បាច់គុណ យុទ្ធភណ្ឌការពារខ្លួនជារឿងចាំបាច់សម្រាប់ជ័យជំនះ ក៏ដូចជារក្សាជីវិតឲ្យបានគង់វង្ស ដើម្បីជួយដល់យុទ្ធមិត្តផ្សេងទៀតដែលគ្មានសំណាងល្អដូចខ្លួន និង ដើម្បីជួបជុំក្រុមគ្រួសារបន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ ។

ក្នុងខ្សែវីដេអូមួយដែលយើងបានលើកយកមក គឺជាខ្សែវីដេអូដែលកងទ័ពកម្ពុជាកំពុងវឹកហាត់ក្បាច់គុណបុរាណខ្មែរ ដែលមានភាពអង់អាចក្លាហាន និងស្រុះគ្នាគួរឲ្យចង់ទស្សនា ដោយបង្កប់ដោយអាវុធដែលសត្រូវនឹងភ័យខ្លាចមិនខាន បើសិនហ៊ានចូលជិតកងទ័ពខ្មែរ ។ ការវឹកហាត់នេះពោរពេញទៅដោយកម្លាំង និងស្វាហាប់ គ្រប់ច្រកសុទ្ធតែជាតំបន់គ្រោះថ្នាក់សម្រាប់សត្រូវ ដែលចង់យាយីរពួកគេ ។

Loading...

គួរបញ្ជាក់ផងដែរថា ក្បាច់គុណបុរាណខ្មែររួមមានយុទ្ធក្រមខម ដែលជាស្នៀតប្រយុទ្ធរបស់ខ្មែរសម័យសង្គ្រាមជាយូរលង់មកហើយ ដែលបានឆ្លាក់នៅលើប្រាង្គប្រាសាទនានា ហើយត្រូវបានយកមកចងក្រងដោយអ្នកថែរក្សាវប្បធម៌ និងក្បាច់គុណខ្មែរ ដែលនាពេលបច្ចុប្បន្នស្ទើរតែបាត់បង់ទៅហើយ និងមិនត្រូវបានផ្សព្វផ្សាយទូលាយនោះទេ ព្រោះដោយហេតុថាជាក្បាច់គុណប្រចាំត្រកូលខ្មែរ មិនចង់ឲ្យសត្រូវដឹងក៏អាចថាបាន ។

ប៉ុន្តែមានសាលាបង្រៀនខ្លះដែរ បានខិតខំប្រឹងប្រែងហាត់ និងរក្សាទុករហូតថតជាខ្សែភាពយន្ដជាច្រើនទៀតផងពីក្បាច់គុណនេះ និងមានភាពពេញនិយមខ្លាំងទៅលើឈុតឆាកសម្ដែងទាំងនោះទៅកាន់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកនិយមស្រឡាញ់វិស័យកីឡាប្រដាល់ ។ សូមទស្សនាទិដ្ឋភាពនៃការហាត់ក្បាច់គុណរបស់កងទ័ពខ្មែរខាងក្រោមនេះ ដោយមេត្រីភាព ៖

Loading...