តោះស្ដាប់សេចក្ដីថ្លែងការណ៍ បក្សជួង LDP ប្រឆាំងស្ថានទូតវៀតណាម រឿងទឹកដីកម្ពុជាក្រោម(វីដេអូ)

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង បានប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង ដែលមកដល់ពេលនេះ មានរយៈ៧០ឆ្នាំហើយ ហើយស្ថានទូតវៀតណាមក៏ធ្លាប់និយាយថា ទឹកដីកម្ពុជាក្រោមសព្វថ្ងៃជាទឹកដីវៀតណាមតាំងពីយូរហើយមកដែរ កាលពីឆ្នាំ២០១៤ រហូតគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ឬបក្សជួងបានធ្វើការចេញសេចក្ដីថ្លែងការណ៍ជា ភាសាខ្មែរប្រឆាំងទៅលើសម្ដីដែលគ្មានការទទួលខុសត្រូវ និងរួចពីបបូរមាត់របស់លោក ត្រឹង វ៉ាន់ថុង ដែលជាមន្រ្តីការបរទេសវៀតណាមប្រចាំនៅកម្ពុជា ដែលការនោះបង្កការខឹងសម្បារជាខ្លាំងដល់ពលរដ្ឋកម្ពុជាជាច្រើន ។

ពាក្យសម្ដីទាំងអស់នៅក្នុងសារនេះ ត្រូវបានថតជាសម្លេង និងធ្វើការបង្ហោះជាសាធារណៈរួចម្ដងមកហើយកាលពីឆ្នាំ២០១៤ ដែលអត្ថន័យនិងខ្លឹមសារ គឺមានអត្ថន័យគ្រប់គ្រាន់គ្រប់សម័យកាល ដើម្បីប្រឆាំងតបតទៅនឹងវៀតណាម ដែលតែងតែប្រើប្រាស់ពាក្យសម្ដីផ្សេងៗ ទៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ និងដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យចូលរួមកែប្រែសង្គមដោយខ្លួនឯងផងដែរ ។ សូមស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់ វីដេអូខាងក្រោម ៖

បញ្ចេញមតិយោបល់អ្នក