ប៉ុល ពត ៖ យួនធ្វើឲ្យខ្មែរឈ្លោះគ្នា បំបែកបំបាក់ដើម្បីគ្រប់គ្រងប្រទេសខ្មែរ(សម្លេង)

វីដេអូដែលបង្ហោះដោយ Page កែម ឡី ដើម្បីផ្លាស់ប្ដូរ ត្រូវបានបង្ហោះនូវខ្សែវីដេអូសម្លេងប្រមាណ ៧ នាទីគត់របស់មេដឹកនាំខ្មែរក្រហម លោក សាឡុត ស ហៅប៉ុល ពត ដែលនិយាយពីផែនការយួន ដែលបង្កើតផែនការដើម្បីគ្រប់គ្រងប្រទេសកម្ពុជា ដោយប្រើប្រាស់ការបំបែកបំបាក់ផ្ទៃក្នុង និងធ្វើឲ្យខ្មែរឈ្លោះគ្នា រហូតដល់សព្វថ្ងៃ ។

ក្នុងការបកស្រាយផងដែរនោះ លោក សាឡុត ស បានឆ្លើយងនឹងសំណួររបស់អ្នកសម្ភាសន៍ថា យួនធ្វើរឿងមួយដោយមិនប្រើប្រាស់យោធានោះទេ គឺប្រើខ្មែរវ៉ៃខ្មែរ ដែលមានន័យថាបំបែកបំបាក់ ឬធ្វើឲ្យឈ្លោះគ្នា ។

គាត់បាននិយាយបន្ដថា បក្សណាក៏ដោយឲ្យតែចូលទីលាននយោបាយខ្មែរ គឺលោកសាឡុត សថា គឺមានតែវា ហើយបក្សផ្សេងទៀតត្រូវតែធ្វើឲ្យបែកខ្ចាត់ខ្ចាយ ព្រមទាំងនិយាយពីល្បិចមួយចំនួនដែលយួនបានធ្វើដាក់ខ្មែរ ដើម្បីកុំឲ្យរួបរួមគ្នាបាន ដោយបង្កើតព្រឹត្តិការណ៍ប្លែកៗដើម្បីបង្វែរប្រជាពលរដ្ឋខ្មែរ កុំឲ្យគិតខ្វល់រឿងប្រទេសជាតិ និងរឿងនយោបាយ ។

សូមស្ដាប់ការបកស្រាយរបស់លោក សាឡុត ស ហៅប៉ុល ពត ដូចខាងក្រោមនេះ ៖

ប្រភព ៖ Facebook

បញ្ចេញមតិយោបល់អ្នក