ទាហានឡាវ ៖ ខ្មែរក្រីក្រមកដល់សព្វថ្ងៃ គឺដោយសារការជ្រៀតជ្រែករបស់វៀតណាម (វីដេអូ)

ប្រទេសក្រីក្រទី២បន្ទាប់ពីកម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសឡាវបានបង្ហោះខ្សែវីដេអូប្រវត្តិសាស្រ្តមួយដែលបញ្ជាក់ថា ដោយសារប្រទេសកម្ពុជាមានការឈ្លានពាន ពីប្រទេសវៀតណាម ទើបធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះនៅតែក្រីក្រជាប់ជានិច្ច ដែលវីដេអូនេះត្រូវបានបង្ហោះនៅលើទំព័របណ្ដាញសង្គមហ្វេសប៊ុកឡាវមួយ ដែលមានឈ្មោះថា Watch – Discover ដែលទាហានឡាវម្នាក់បាននិយាយពីព្រឹត្តិការណ៍កាលពីឆ្នាំ ១៩៧៨ ។

ក្នុងខ្សែវីដេអូមួយដែលបង្ហោះជាភាសាឡាវថា ສາເຫດທີ່ເຮັດໃຫ້ລາວເປັນປະເທດທຸກຍາກ(ເລົ່າໂດຍມະຫາຈັນລີ ອາດີດທະຫານແນວລາວ) ទំនងជាបកថា នេះជាមូលហេតុដែលធ្វើឲ្យប្រទេសគាត់ក្រ ដែលក្នុងខ្សែវីដេអូបានបង្ហាញ មាននិយាយពាក្យថាកម្ពុជា (កាំពូឆា) ដែលជាភាសាឡាវ ។

ក្នុងខ្សែវីដេអូនោះបានបញ្ជាក់ថា កងទ័ពវៀតណាមបានចូលទៅកាន់កម្ពុជាកាត់ទឹកដីប្រទេសឡាវ ចំនួន ២០ម៉ឺននាក់ ដែលជាកងទ័ពវៀតមិញ នៅព្រំដែនកម្ពុជា-ឡាវ-ថៃ ក្នុងអំឡុងពុទ្ធសក្ដិរាជ ២៥២២ ដែលត្រូវនឹងឆ្នាំ ១៩៧៨ ។

យ៉ាងណាមិញ មានជនជាតិឡាវបានចូលទៅ Comment វែកញែកពីរឿងនេះផងដែរ ដែលមានជាប់ពាក់ព័ន្ធទៅនឹងការស្លាប់របស់ទាហានថៃលូកដៃផងដែរ ។ យ៉ាងណាមិញ យើងខ្ញុំពុំបានដឹងហេតុការណ៍ប្រវត្តិសាស្រ្តច្បាស់លាស់នោះទេ ប៉ុន្តែហាក់ដូចជាឡាវ ចង់និយាយថា ប្រទេសគាត់(កម្ពុជា)ធ្លាក់ខ្លួនក្រ និងសេដ្ឋកិច្ចមិនរីកចម្រើនគឺដោយសារតែវៀតណាមឈ្លានពាន ដែលមាននិយាយទាក់ទងនឹងប្រទេសចិន និងវៀតណាមផងដែរ ក្នុងពេលនោះ ។

សូមទស្សនាវីដេអូខ្លីរបស់ឡាវ ជាក់ស្ដែងដូចខាងក្រោមនេះ ៖

បញ្ចេញមតិយោបល់អ្នក