មេបញ្ជាការកងទ័ពយួន ឡេ ឌឹកអាញ់ និងការវាយបែកកងទ័ពខ្មែរក្រហម ត្រឹម១ខែ ៥ថ្ងៃ

Loading...

ឡេឌឹកអាញ់ ជាមេបញ្ជាការកងទ័ពយួន ដែលរៀបចំផែនការណ៍ និងបើកការវ៉ៃប្រហារ ជាទ្រង់ទ្រាយធំ វ៉ៃរបបខ្មែរក្រហម គ្រាន់តែរយៈពេល១ខែ ៥ថ្ងៃ ដល់ដួលរលំ គិតចាប់ពីថ្ងៃ បង្កើតរណសិរ្ស២ ធ្នូ រហូតដល់ថ្ងៃទី៧ មករា។ អ្នកខ្លះនិយាយថា ជ័យជំនះថ្ងៃ ៧ មករា បានមកពីការបង្កើតរណសិរ្ស ២ ធ្នូ តែតាមការពិត មិនមែននោះទេ គឺយួនគេបានរៀបចំរួចរាល់អស់ទៅហើយ។

ហើយបើនិយាយពីអ្នកដែលរត់ទៅពឹងយួនវិញ គឺជាខ្មែរយៀកមិញ(ពួកបូព៌ា) ដែលប៉ុលពត បញ្ជាឲ្យសម្លាប់ចោល ហើយរត់គេចខ្លួន ទៅស្រុកយួន ( កន្លែងនេះ យើងអាចនិយាយបានថា មិនមែនពួកគាត់ទៅពឹងយួននោះទេ គឺជាយួនទេដែលពឹងពាក់ពួកគាត់ ដើម្បីយកលេសបង្កើតរណសិរ្ស២ធ្នូ វ៉ៃរបបខ្មែរក្រហម។ ព្រោះបងប្អូនដឹងហើយថា ការធ្វើរដ្ឋប្រហារឬក៏សង្គ្រាមឈ្លានពាន ប្រាកដជាអន្តរជាតិថ្កោលទោសយួនជាក់ជាមិនខាន ទើបយួនយកលេសបង្កើតរណសិរ្ស២ធ្នូ ដើម្បីវ៉ៃរបបខ្មែរក្រហម)។

យើងនិយាយត្រឡប់ទៅក្រោយបន្តិច ដើម្បីបងប្អូនងាយយល់ក្នុងរបបខ្មែរក្រហម ចាប់ពីប៉ុលពតកើតឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី និងសម្ដេចសីហនុ ជាប្រធានាធិបតី ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ក្រោយពីដួលរលំរបបសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈានមកដល់របបកម្ពុជាប្រជាធិបតេយ្យរបស់លោកប៉ុលពត។ នៅក្នងរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយលោក ប៉ុល ពត គាត់មិនព្រមនៅក្រោមនឹមគ្រប់គ្រងរបស់យួននោះទេ ថែមទាំងប្រឆាំងនឹងយួនថែមទៀត។ ជាហេតុនាំឲ្យយួន ខឹងនិងលោកប៉ុល ពត ខ្លាំងណាស់ ព្រោះយួនវាខិតខំលះបង់ជីវិតកងទ័ពយួន ស្លាប់ម៉ឺននាក់ដើម្បីផ្ដួលរលំរបស់សាធារណរដ្ឋ តែបែកជាលោកប៉ុល ពត មិនស្ដាប់បញ្ជាទៅវិញ។ មិនតែប៉ុណ្ណោះលោកប៉ុល ពត បានបញ្ជាឲ្យកងទ័ពខ្មែរក្រហម បើកការវាយប្រហារ វ៉ៃយកទឹកដីខ្មែរកម្ពុជាក្រោម និងកោះត្រល់ យកមកធ្វើជាទឹកដីខ្មែរវិញថែមទៀត។

សមរភូមិប្រយុទ្ធនៅលើកោះត្រល់ កងទ័ពខ្មែរក្រហមវ៉ៃដល់ទទួលបានជោគជ័យលើកងទ័ពយួន ហើយបានសម្លាប់កងទ័ពយួនស្លាប់រាប់ពាន់នាក់។ ហើយក៏បានបោះមូលដ្ឋានកងទ័ព ដើម្បីឈរជើងការពារនៅលើកោះត្រល់ផងដែរ។ រហូតដល់រលំរបបកម្ពុជាប្រជាធិបតេយ្យ ទើបកងទ័ពយួនវាហ៊ានចូលមកបោះទីតាំងឈរជើងនៅលើកោះត្រល់វិញ។

ចំណែកសមភូមិប្រយុទ្ធដើម្បីវ៉ៃយក ទឹកដីកម្ពុជាក្រោមវិញ ក៏បានទទួលជោគជ័យនៅលើទឹកដីខ្មែរកម្ពុជាក្រោម ជាប់ព្រំដែនខ្មែរ ជាច្រើនខេត្តផងដែរ។ តែត្រូវបានដកកងទ័ពខ្មែរក្រហមចេញវិញ ដោយសារការថ្កោលទោសពីឆាកអន្តរជាតិ ដោយចោទប្រកាន់កងទ័ពខ្មែរក្រហមថា ជាសង្រ្គាមឈ្លានពានទឹកដីយួន និងបានសម្លាប់ប្រជាជនយួន ចំនួនច្រើនលើសលប់ពេក។

នៅពេលនោះយួនបានបញ្ជាឱ្យ សុន សេន ជាអគ្គមេបញ្ជាការ ការពារជាតិ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលនៅជាប់នឹងលោកប៉ុល ពត ផ្ទាល់( ជាខ្មែរយៀកមិញ ដែលបណ្ដុះមនោគមវិជ្ជាដោយយួន) ឲ្យដាក់បញ្ជាបន្ត ទៅពួកខ្មែរយៀកមិញជាកម្មាភិបាលផ្សេងៗតំបន់ គ្រប់ខេត្ត ក្រុង ជាង៥ម៉ឺននាក់ បង្កើតកម្មវិធី បង្អត់អាហារ ធ្វើការលើសកំលាំងរហូតដល់ស្លាប់ យកទៅសំលាប់ចោល យកលេសថាអង្គការថ្នាក់លើបញ្ជាជាដើម គឺមានគ្រប់រូបភាព។

នៅពេលដែល លោកប៉ុល ពត បានដឹងថា មានការបង្អត់បាយ និងសម្លាប់រង្គាលប្រជាពលរដ្ឋនៅតាមតំបន់រួចមក លោកប៉ុល ពត បានចាប់ផ្ដើមសង្ស័យកម្មាភិបាលខ្ពស់ៗ តាមតំបន់និងអ្នកនៅក្បែរខ្លួន ដែលជាហេតុធ្វើឱ្យ ប៉ុល ពត លែងទុកចិត្តអ្នកណាទាំងអស់ ព្រោះមានប្រជាជនខ្មែរស្លាប់ច្រើនពេក។ ចំណែកពួកក្បត់នៅតាមមូលដ្ឋានវិញ ពេលវាចង់សម្លាប់អ្នកណាម្នាក់ វាតែងតែយកឈ្មោះ ប៉ុល ពត មកលាបថា គឺជាបញ្ជាថ្នាក់លើ ហើយខ្មែរយើងឱ្យតែឮថាថ្នាក់លើ គឺដឹងតែពីចោទ ប៉ុល ពត តែម្ដង ព្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យប៉ុល ពត គាត់ជាមេដឹកនាំ។

ចំនុចខ្សោយមួយទៀតរបស់ ប៉ុលពត គឺគាត់ចូលចិត្តធ្វើការតាមលិខិតស្នាម មិនសូវបានចុះមើលផ្ទាល់ទេ អីចឹងហើយទើបពួកបង្កប់ និងពួកក្បត់វាសម្លាប់ប្រជាជនខ្មែរ តាមតែចិត្តរបស់វា ដែលនេះជាកំហុសដឹកនាំរដ្ឋបាលរបស់ ប៉ុលពត តែវាមិនមែនជាចេតនារបស់គាត់នោះទេ។

នៅពេលនោះលោកប៉ុល ពត បានបញ្ជាឲ្យបើកការស៊ើបអង្កេត នៅគ្រប់តំបន់ ខេត្ត ក្រុង និងបញ្ជាឲ្យសម្លាប់ពួកខ្មែរយៀកមិញ អស់ជាង៥ម៉ឺននាក់ ជាពិសេសគឺពួកតំបន់បូព៌ា។ ហើយពួកបូព៌ា ដែលរស់ជាង១០០នាក់ បានរត់ទៅស្រុកយួន ដើម្បីគេចខ្លួនពីការសម្លាប់( ក្នុងនោះមានសម្ដេចហេងសំរិននិងសម្ដេចហ៊ុន សែន ជាដើម)។ ស្រាប់តែពេលនោះយួនវាខឹងខ្លាំងណាស់ វាបានបញ្ជាឲ្យបើកការវ៉ៃប្រហារ ជាទ្រង់ទ្រាយធំ ក្រោមលេសថា ការបង្កើតចលនាសង្គ្រោះជាតិរណសិរ្ស២ធ្នូ។

មេបញ្ជាការដឹកនាំកងទ័ពយួនដើម្បីវ៉ៃលុកប្រទេសខ្មែរ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានឈ្មោះថា ឡេឌឹកអញ់ បានដឹកនាំកងទ័ពយួនជាង២សែននាក់ ដើម្បីវាយលុកស្រុកខ្មែរ។ ក្នុងរយៈពេលត្រឹមតែ៤ថ្ងៃ តែប៉ុណ្ណោះ កងទ័ពយួនវ៉ៃឈ្នះកងទ័ពខ្មែរក្រហម សឹងតែបានជោគជ័យ១០០% ហើយបានឡើងកាន់កាប់ គ្រប់គ្រងទីក្រុងភ្នំពេញ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៧៩។

ក្រោយបែករបបកម្ពុជាប្រជាធិបតេយ្យ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ប៉ុល ពត បានជម្លៀសកងទ័ពព្រៃខ្មែរក្រហម ប្រមាណជាង៥ម៉ឺននាក់ មកឈរជើងនៅតាមបណ្ដាខេត្តជាយដែនថៃ ដើម្បីវ៉ៃទប់ទល់នឹងពួកកងទ័ពយួនប្រមាណជាង២សែននាក់។ នៅពេលនោះកងទ័ពខ្មែរក្រហមគ្រប់រូប ពួកគាត់បាននិយាយថា ពួកយើងមកដល់ផ្លូវទ័លច្រកហើយ អត់ផ្លូវដកថយហើយ ដូច្នេះមានតែ មុននឹងស្លាប់យើង១នាក់ ត្រូវកាត់ក្បាលកងទ័ពយួនឲ្យបាន៥នាក់។ សមរភូមិចុងក្រោយរវាងកងទ័ពខ្មែរក្រហម និងកងទ័ពយួន នៅខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន រយៈពេល ៩ឆ្នាំ បានស្លាប់កងទ័ពយួនរាប់ម៉ឺននាក់។

នៅក្នុងព្រៃក្រោយបញ្ចប់ការបាញ់គ្នា ឃើញសុទ្ធតែសាកសពខ្មោចកងទ័ពយួន និងក្បាលយួន ដែលកងទ័ពព្រៃខ្មែរក្រហមកាត់ក្បាលចងតាមដើមឈើ។ រហូតដល់កងទ័ពយួន ពួកវាធ្វើអ្វី កងទ័ពខ្មែរក្រហមមិនកើត #ឡេដឹកថូ ជាមេបញ្ជាការកងទ័ពយួន ដែលកាន់តួនាទីជំនួសមេបញ្ជាការកងទ័ពយួន #ឡេឌឹកអញ់ បានបញ្ជាឲ្យប្រជាជនខ្មែរកាប់ព្រៃ បង្កើតផែនការណ៍ក៥ ដើម្បីវ៉ៃខ្មែរក្រហមបន្ត នៅក្នុងផែនការណ៍ក៥ ជាវាលពិឃាតទី២ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ បានសម្លាប់ប្រជាពលរដ្ឋខ្មែរយើង អស់ជាង៧០ម៉ឺននាក់ ដែលខ្លះស្លាប់ដោយសារចាញ់ទឹកដី និងខ្លះទៀតជាន់មីនអន្ទាក់របស់ខ្មែរក្រហម។

ទោះជាកាប់ព្រៃក៏នៅតែវ៉ៃមិនឈ្នះ កងទ័ពខ្មែរក្រហម យួនវាក៏បង្កើតពួកប៉ូលីសអាបី(ជាខ្មែរដែលមិនចង់ធ្វើជាទាហាន សូកលុយយួនធ្វើជាប៉ូលិស) ដើម្បីវ៉ៃខ្មែរក្រហមបន្ត ព្រោះយួនវាដឹងថា កងទ័ពខ្មែរក្រហមមិនសម្លាប់ពួកទាហានប៉ារ៉ា នឹងមិនសម្លាប់ប្រជាជនធម្មតានោះទេ។ ក្រោយដឹងផែនការណ៍របស់យួន កង់ទ័ពខ្មែរក្រហម ឲ្យតែជួបពួកប៉ូលីសអាបី គឺសម្លាប់ចោលគ្មានមួយសល់នាក់ គិតជាចំនួនរាប់រយនាក់ នៅសមរភូមិសំឡូត ខេត្តបាត់ដំបង។

ការតស៊ូរបស់កងទ័ពខ្មែរក្រហម រហូតដល់ប្រទេសខ្មែរបានសន្ធិសញ្ញាទីក្រុងប៉ារីស២៣ តុលា ពួកគាត់បានលះបង់ខ្លាំងណាស់ យកសាច់ស្រស់ ឈាមស្រស់ ដើម្បីពន្យារពេលឲ្យបរទេស ជាមហាអំណាចប្រទេសជាច្រើនមកជួយអន្តរាគមន៍។ ខ្ញុំថា បើកងទ័ពខ្មែរក្រហមមិនជួយវ៉ៃពន្យារពេលនោះទេ ប្រហែលប្រទេសខ្មែរយើងចប់ត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បាត់ទៅហើយ ប្រហែលកើតជាកម្ពុជាក្រោមទី២ ឬដូចប្រទេសចម្ប៉ានិងប្រទេសឡាវបាត់ទៅហើយ៕ ចប់.

ប្រភព ៖ Hok Nave (Facebook)

Loading...