អតីតព្រះមហាក្សត្រខ្មែរ ផ្ដាំប្រជារាស្ត្រខ្មែរ កុំឲ្យស្អប់យួន ត្រូវប្ដូរសត្រូវ ឲ្យទៅជាមិត្ត (Video)

Loading...

អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បានផ្ដាំទៅកាន់ប្រជាពលរដ្ឋខ្មែរថា កុំឲ្យស្រឡាញ់តែអាមេរិក និងស្អប់វៀតណាម ហើយប្រាប់ប្រជាពលរដ្ឋឲ្យរាប់អានមិត្តឲ្យបានច្រើន សំខាន់ត្រូវប្ដូរសត្រូវឲ្យទៅជាមិត្តរបស់ខ្លួនប្រៀបដូចជាវៀតណាមដែលចង់បានទឹកដីយើងដូច្នោះដែរ ត្រូវរាប់អានពួកគេដើម្បីឲ្យគេគោរពបូរណភាពទឹកដីខ្មែរ ។ វីដេអូនេះត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយនៅលើ Facebook ហើយវីដេអូនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ជាច្រើនមានការចាប់អារម្មណ៍ និងប្រតិកម្មទៅលើសម្ដីរបស់ព្រះមហាក្សត្ររូបនេះ ។

នៅក្នុងខ្សែវីដេអូប្រវត្តិសាស្រ្តមួយដែលសម្ដេចព្រះបាទនរោត្តមសីហនុ អតីតព្រះមហាក្សត្រខ្មែរ ដែលប្រជាពលរដ្ឋជាច្រើនហ៊ានបូជាជីវិតថ្វាយទ្រង់ និងរត់ចូលព្រៃដើម្បីទាមទារអំណាចយកមកជូនទ្រង់វិញ កាលពីសម័យលន់នល់ វិញនោះទ្រង់បាននិយាយថាការស្អប់ យៀកណាមគឺមិនល្អនោះទេ បើតាមយោបល់របស់ទ្រង់ព្រោះយើងធ្វើនយោបាយក្រៅប្រទេសយើងមិនធ្វើដូច្នោះឡើយ ។ ទ្រង់បានបន្ថែមក្នុងវីដេអូថា ទ្រង់មិនមែនស្រឡាញ់ យៀកណាម (វៀតណាម) ខ្លាំងទេ តែលោកចង់ឲ្យប្រទេសកម្ពុជាបានសុខបានសប្បាយ ហើយបើគេសត្រូវត្រូវធ្វើឲ្យគេជាមិត្តយើងវិញ សំខាន់ឲ្យតែគេគោរពបូរណភាពទឹកដីយើង (ខ្មែរ) ។

ទ្រង់ថាបើសិនជាយើងមានបញ្ហា យើងត្រូវដោះស្រាយដោយសន្ដិវិធី និងចចារគ្នា មិនប្រើប្រាស់ហឹង្សា ឬយុទ្ធិវិធីអ្វីនោះឡើយ ។ ទ្រង់បានលើកឡើងពីអាមេរិកដែលធ្លាប់បានធ្វើអាក្រក់មកលើខ្មែរកាលពីសម័យសង្គ្រាម ហើយទ្រង់ថាទ្រង់ក៏ត្រូវរកយុត្តិធម៌ឲ្យដែរ ប៉ុន្តែទ្រង់ពុំបានរំលឹកថាទ្រង់ធ្លាប់បានអនុញ្ញាតិឲ្យកងទ័ពយៀកកុង ២០ម៉ឺននាក់នៅក្នុងទឹកដីខ្មែរដើម្បីធ្វើសង្គ្រាមតទល់នឹងអាមេរិកនៅក្នុងទឹកដីភាគខាងត្បូងនៃទឹកដីកម្ពុជាក្រោមសព្វថ្ងៃទេ ដែលជាហេតុនាំឲ្យអាមេរិកទម្លាក់គ្រាប់បែកងាប់លានគ្រាប់ក្នុងទឹកដីខ្មែរ ។ សូមស្ដាប់ការបកស្រាយ របស់អតីតមហាក្សត្ររូបនេះខាងក្រោម ៖

ប្រភព ៖ Hok Nave

Loading...