តា នួន ជា ៖ «បើយើងមិនសម្លាប់អ្នកក្បត់ក្នុងបក្ស យើងមិនអាចបំបែកសត្រូវបានទេ ហើយក៏គ្មានកម្ពុជាមកដល់សព្វថ្ងៃដែរ»

តា នួន ជា ដែលបានស្លាប់កាលពីពេលកន្លងទៅ មានសារព័ត៌មានអន្តរជាតិជាច្រើនបានធ្វើការចុះផ្សាយពីបងធំទីពីរ របស់ប៉ុលពត ក្នុងនោះសារព័ត៌មាន BBC បានចុះផ្សាយថា បើយើង(មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ) មិនសម្លាប់អ្នកដែលក្បត់ក្នុងបក្ស ឬបោសសម្អាតអ្នកនៅក្នុងបក្សជាមុន យើងនឹងមិនអាចបំបែកសត្រូវបានទេ ហើយនៅពេលនោះកម្ពុជាក៏គ្មាននៅក្នុងផែនទីពិភពលោកដែរ ។

សារព័ត៌មាននៅក្នុងពិភពលោក ដែលក្នុងនោះរួមមានសារព័ត៌មាន ហ្វ្រង់២៤ របស់បារាំង ដែលបានចុះផ្សាយពីការស្លាប់របស់លោកនួន ជា អតីតអ្នកដឹកនាំដែលជាបងធំទី២ នៃរបបកម្ពុជាប្រជាធិបតេយ្យ ។ សារព័ត៌មាននេះក៏បានចុះផ្សាយពីទំហំទឹកប្រាក់សរុបប្រមាណ ៣០០លានដុល្លារផងដែរ ក្នុងការកាត់ទោសមេដឹកនាំខ្មែរក្រហមទាំងនេះ ។

Loading...
Loading...

ក្នុងសារដែលលោកនួន ជា ដែលអតីតអ្នកដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យនេះ លោកក៏បាននិយាយបកស្រាយប្រាប់រឿងខាងលើ ហើយលោកក៏មិនបានប្រាប់ថាលោកមានវិប្បដិសារី និងសារភាពទោសកំហុសដែលតុលាការកូនកាត់ ដែលកាត់ទោសមេដឹកនាំខ្មែរក្រហមថា លោក និងក្រុមបក្សពួកក្នុងសម័យប៉ុលពត ជាអ្នកសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមនោះទេ ។

សម្ដីនេះហាក់ដូចជាស្រដៀងគ្នាទៅនឹងលោក ប៉ុល ពត ឬសាឡុត ស ដែលបាននិយាយពីល្បិចរបស់វៀតណាម ដែលបានធ្វើឲ្យកម្ពុជាទៅជាបែបនេះ ហើយលោកខ្លួនឯង (សាឡុត ស) ក៏ពុំបានដឹងថាមានអ្នកសម្លាប់ប្រជាពលរដ្ឋខ្មែរក្នុងសម័យនោះដែរ ដែលលោក សាឡុត ស ឬមេដឹកនាំកម្ពុជាប្រជាធិបតេយ្យ ត្រូវបានស្លាប់មុនកាត់ទោសមេដឹកនាំខ្មែរក្រហម ក្នុងអង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា ៕

Loading...

ប្រភព ៖ ហ្វេសប៊ុក