មានការប្រឌិតព័ត៌មានក្លែងក្លាយ ករណីភ្លើងឆេះផ្ទះ នៅពោធិ៍សាត់ដើម្បី Like និង Share

មនុស្សជាច្រើនពាន់នាក់បានធ្វើការចែកចាយនូវរូបភាពឆេះផ្ទះ ក៏ដូចជាហួសចិត្តនឹងសារតែជឿជាក់ទៅលើព័ត៌មានបោកប្រាសមួយនេះ តាមការពិតគឺព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ ដែលអ្នកលេងបណ្ដាញសង្គមក្លែងក្លាយមួយនេះបានបង្ហោះទៅវិញ ដែលការបង្ហោះនេះបានធ្វើឡើងកាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ ថ្មីៗនេះ ខណៈព័ត៌មានពិត គឺបង្ហោះនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ ឆ្នាំមុន នៅលើបណ្ដាញសង្គមហ្វេសប៊ុកដូចគ្នា ។

ព័ត៌មានកុហកបោកប្រាសបានក្លាយជាប្រធានបទថ្មីមួយ ដែលពុំមានការចាត់វិធានការ ដែលនាពេលថ្មីនេះគណនីហ្វេសប៊ុក ដែលមានឈ្មោះថា ចម មុនីរតន៍ បានធ្វើការបង្ហោះនូវសារ និងរូបភាពដែលមានភ្លើងឆេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានបំភ្លៃថាកូនដណ្ដើមទ្រព្យសម្បត្តិគ្នា ហើយដុតផ្ទះចោលព្រោះចែកគ្នាមិនស្មើ កាលពីថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលហេតុការណ៍ឆេះផ្ទះនេះ ត្រូវបានទូរទស្សន៍ជាតិកម្ពុជា ប្រចាំខេត្តពោធិ៍សាត់បានធ្វើការ បង្ហោះនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៨ ដែលជាព័ត៌មានទាក់ទងទៅនឹងការឆេះផ្ទះ ដោយម្ចាស់ផ្ទះជាប់រវល់នឹងធ្វើការងារនៅខាងក្រៅទៅវិញ ។

ជាមួយគ្នានេះផងដែរ មានមនុស្សមួយចំនួនពុំបានស្វែងរកការពិតចំពោះព័ត៌មាននេះទេ តែបែរជាបញ្ចេញមតិយោបល់ជេរប្រទេចទៅលើបងប្អូន(ក្លែងក្លាយ) ដែលប្រឌិតឡើងដោយបុគ្គលអ្នកលេងបណ្ដាញសង្គម ដែលកំពុងបោកប្រាសទៅវិញ ដែលប្រការនេះគឺបង្ហាញពីការខ្វះទិន្នន័យ ពាក់ព័ន្ធទៅនឹងហេតុការណ៍ និងរូបភាពទាំងនោះ ។

មានមនុស្សមួយចំនួនតូច បានធ្វើការយក Screenshot ដូចខាងក្រោមនេះមកបង្ហោះនៅក្នុង Comment ដើម្បីបង្ហាញពីកំហុសឆ្គងក្នុងការបោកប្រាសនេះផងដែរ ដែលមានមនុស្សមួយចំនួនយកចិត្តទុកដាក់ និងមនុស្សមួយចំនួនធំផ្សេងទៀតកំពុងរងការបោកប្រាសពីសំណាក់ការផ្សព្វផ្សាយមិនពិតដូចដែលយើងខ្ញុំបានរៀបរាប់ខាងលើ ៕

ប្រភព ៖ បណ្ដាញសង្គម Facebook

About ខ្មែរ អ្នកអាន 18 Articles
"ខ្មែរអ្នកអាន" គឺជាសារព័ត៌មានឯករាជ្យមួយ ដែលបង្កើតឡើងដើម្បីប្រមូលព័ត៌មានដែលចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ជាខេមរៈភាសា ។ យើងក៏បានបង្កើតសារព័ត៌មាននេះជាភាសាអង់គ្លេសផងដែរ ដែលបរទេសអាចស្វែងយល់បាន Khmer Readers - English ដែលពួកគេអាចស្វែងយល់ផងដែរ ។