តើជីវិតមួយណាប្រសើរជាង រវាង Single និង Relationship?

តើអ្នកគិតថាជីវិតនៅម្នាក់ឯង (Single) និងជីវិតមានដៃគូ(Relationship) តើមួយណាមានភាពប្រសើរជាង? ច្បាស់ណាស់អ្នកប្រាកដជាពេញចិត្តក្នុងការសម្រេចចិត្តរបស់អ្នកហើយ ប៉ុន្តែមានមនុស្សមួយចំនួន មិនច្បាស់លាស់ក្នុងចិត្តរបស់ពួកគេនោះទេ តែអារម្មណ៍របស់ពួកគេ នៅតែជារបស់ពួកគេ បើទោះបីជាមាន Relationship ឬអត់ក្ដី ។

ក្នុងវីដេអូមួយ ដែលបង្កើតដោយ Project Nightfall បានធ្វើការបង្ហាញពីសេរីភាពរបស់អ្នក Single ដោយបានពន្យល់ និងប្រាប់អារម្មណ៍ពិតរបស់គាត់ ពីផលវិបាក និងគុណសម្បត្តិខណៈខ្លួនលោកនៅ Single ហើយមានមនុស្សជាច្រើនបានធ្វើការបង្ហោះសាររបស់ពួកគេចូល ដែលធ្វើឲ្យគាត់មានមោទនភាពដែលខ្លួនលោកសម្រេចចិត្តនៅ Single រហូតមកទល់នឹងពេលនេះ គឺ ២ឆ្នាំហើយ ។

ប៉ុន្តែគាត់មិនបានសម្រេចថា Single ឬ Relationship មួយណាល្អជាងមួយណានោះទេ តែគាត់បានផ្ដល់តម្រុយឲ្យមនុស្សធ្វើការជ្រើសរើស និងសម្រេចចិត្តដោយខ្លួនឯងថា មួយណាល្អសម្រាប់ខ្លួនគេ បើទោះមានហេតុផលរៀងខ្លួនក៏ដោយចុះ សំខាន់គឺការសុខព្រមទទួលយកអ្វីដែលខ្លួនពួកគេត្រូវការ ។

សូមមើលវីដេអូស្ដីពីការបកស្រាយភាព Single និងការព្រមទទួលយកនូវជម្រើស Single របស់គាត់ ៖