ទំនុកបទចាស់ ផ្លាស់អ្នកច្រៀងថ្មី បឹងហ្គាវ៉ាន់សូឡូ​​ ទៅស្ដាប់ទឹកដមអ្នកចម្រៀងបន្ដិចមើល៍

បទចម្រៀង បឹងហ្គាវ៉ាន់សូឡូ​​ ដែលសំណៀងដើមរបស់អ្នកស្រី ឈុន វ៉ាន់ណា ត្រូវបានតាក់តែងនិងច្រៀងឡើងវិញដោយតារាចម្រៀងរូបស្រស់ ទៀង សុផានី នៅក្នុងផលិតកម្ម មយូរា (Mayura) ជាមួយទឹកដមសម្លេង និងទឹកមុខញញឹម ជាប់ក្នុងបទចម្រៀង ។

គួរបញ្ជាក់ផងដែរថា តារាចម្រៀងនាពេលសព្វថ្ងៃបានងាកមកកាន់ការថតចម្រៀងដោយខ្លួនឯង និងធ្វើការបង្ហោះនៅលើបណ្ដាញសង្គមវីដេអូ YouTube និងទទួលបានការគាំទ្រជាច្រើនជាពិសេសយុវជន ដែលចង់ស្ដាប់ចម្រៀង និងអ្នកចម្រៀងប្លែកៗ តែបទដដែល ដែលមានន័យជាភាសាអង់គ្លេសថា Cover ដើម្បីយកបទចម្រៀងចាស់ មករំលឹក ។

មិនតែប៉ុណ្ណោះ ការបង្ហោះនៅលើបណ្ដាញសង្គមវីដេអូ YouTube អ្នកចម្រៀង និងក្រុមដៃគូអាចធ្វើការរកចំណូលពីភាពល្បីល្បាញនេះផងដែរ ដែលក្រុមអ្នកផលិតចម្រៀង និងអ្នកចម្រៀងសហការគ្នាក្នុងការធ្វើរឿងនេះ រហូតមានអ្នកខ្លះអាចរកចំណូលបានច្រើនម៉ឺនដុល្លារផងដែរ ក្នុងការធ្វើរឿងនេះ ។

សូមទស្សនា និងស្ដាប់ចម្រៀងរបស់កញ្ញាទៀង សុផានី ក្នុងវីដេអូខាងក្រោមនេះ ៖

ប្រភព ៖ បណ្ដាញសង្គម Facebook

បញ្ចេញមតិយោបល់អ្នក