ភាពយន្ដទសវត្ស៩០ កក្រើកជាថ្មី ពេញចិត្តស្ដូកត្រង់ធាក់ស្រីយួនទម្លាក់ទឹក (ចំណងជើងរឿងពេញ)

វីដេអូដែលបង្កប់អត្ថន័យឌឺដង​ ទៅកាន់ជាតិសាសន៍វៀតណាម ដែលខ្មែរនិយមហៅថាយួនៗពេញមាត់ក្នុងសម័យទសវត្សន៍ឆ្នាំ ១៩៩៥ ត្រូវបានយកមកបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានជនបរទេសដើរតួរសម្ដែង និងមានការចាប់អារម្មណ៍ជាខ្លាំងទៅលើការសម្ដែង និងការបញ្ចូលសម្លេងដែលមានលក្ខណៈកំប្លុកកំប្លែងផងដែរ ។

ជាក់ស្ដែងរឿងនេះហាក់ដូចជាពេញចិត្តជាខ្លាំងទៅលើអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកពិសេសពលរដ្ឋកម្ពុជា ដែលបានស្គាល់ និងបានដឹងថាប្រទេសខ្លួនកំពុងតែមានជនបរទេសដែលពួកគេស្អប់ និងខឹងសម្បារជាខ្លាំងគឺជនជាតិវៀតណាម ដែលជាជនអន្ដោប្រវេសន៍ខុសច្បាប់មករស់នៅលើទឹកដីកម្ពុជា និងកាន់អត្តសញ្ញាណប័ណ្ណខ្មែរផងនោះ ។

រឿងនេះបង្ហាញពីការអួតអាងរបស់បុរសជនជាតិអាមេរិករឿងលុយដុល្លារ ដោយនិយាយថាលុយដុល្លារច្រើនដល់ក នៅអាមេរិក ហើយធ្វើការដុតបារីនឹងលុយដុល្លារនោះ ។

រីឯជនជាតិបារាំងវិញកាលបើឃើញជនជាតិអាមេរិកឌឺចឹងក៏យកស្រា Henesy ដបថ្លៃមកផឹកហើយចាក់ចោលក្នុងទឹក ហើយក៏និយាយឌឺវិញថាស្រាថ្លៃនេះនៅបារាំងច្រើនដល់ក ។​

រីឯខ្មែរវិញអត់មានអីអួត ក៏ធាក់ស្រីម្នាក់ដែលជាស្រីយួននៅក្បែរទូក ហើយនិយាយថាខ្វះអីនៅខ្មែរច្រើនដល់ក ។

សូមបញ្ជាក់ថាតួនារីយួនសម្ដែងដោយអ្នកស្រី បាន យ៉ាន ហើយអ្នកដែលធាក់គឺ នាយ វិចិត្រ ដែលធាក់នារីយួន ធ្លាក់ទឹក មានយមរាជ (លោកតា ឡូតូ) យមបាលស្រី(តារាកំប្លែងស្រីតឿ កៅអៀក) នាយហើម(ខ្មោចប្ដីស្រីយួន) និងតួសម្ដែងផ្សេងទៀតជាច្រើនក្នុងរឿងនោះ ។ នេះបើតាមអាខោន Facebook Willy Sam បានបកស្រាយប្រាប់ ។

លោកអ្នកប្រហែលជាចង់ដឹងចំណងជើងរឿងនេះហើយ តាមពិតរឿងនេះ គឺមានចំណងជើងថា ឋានទាំង៣ ដែលលោកអ្នកអាចរកមើលបាននៅលើ YouTube ដោយគ្រាន់តែវាយពាក្យថា Tan Teang 3 នោះនឹងចេញដូចរូបមិនខាន ។

បញ្ចេញមតិយោបល់អ្នក