វិធីលាងសម្អាតទូរស័ព្ទ ១នាទី អ្នកនឹងបានទូរស័ព្ទថ្មី ប៉ុន្តែហាមអនុវត្តន៍ (Video)

ជាដំបូងអ្នកត្រូវធ្វើការដោះសម្អាតវាដោយប្រើប្រាស់អំបិល និងក្រូចឆ្មារ ។ បន្ទាប់មកអ្វីដែលអ្នកត្រូវធ្វើបន្ទាប់ គឺ យកក្រូចឆ្មារលាយអំបិលហើយធ្វើការជូតសម្អាតអេក្រង់ និងខ្នងទូរស័ព្ទរបស់អ្នកថ្នមៗ ។

ក្រោយមកយកច្រាសដុសធ្មេញរបស់អ្នកជូតសម្អាតវាបន្ថែមទៀត ព្រមទាំងយកច្រាសដុសធ្មេញមកដុសផងដែរ ។ បន្ទាប់មកដោះថ្មទូរស័ព្ទអ្នកចេញ ហើយលាងនឹងទឹកស្អាតប្រហែលមួយសន្ទុះ ។

យកវាទៅហាលដូចហាលខោអាវអ្នកអ៊ីចឹងដើម្បីឲ្យស្ងួត ។ ទុកវាឲ្យស្ងួតក្រោមកម្ដៅថ្ងៃហើយ បន្ទាប់មកធ្វើការប្រមូលវាទាំងអស់បោះចោលក្នុងធុងសម្រាម ហើយទិញទូស័ព្ទថ្មី នោះអ្នកនឹងបានថ្មីដូចបំណងមិនខាន ។

ជាទូទៅវិធីលាងសម្អាតទូរស័ព្ទ អ្នកមិនចេះសម្អាតតែងតែទៅរកជាង ដើម្បីឲ្យគេជួយដុះខាត់ ព្រោះប្រហែលជាអ្នកមិនអាចធ្វើវាឲ្យស្អាតបានខាងក្នុងបានទេ ។

ជាការពិតណាស់ក្នុងវីដេអូនេះនឹងបង្រៀនអ្នកឲ្យចេះដុសសម្អាតទូរស័ព្ទអ្នកដោយខ្លួនឯង ដែលអ្នកស្ទើរតែមិនជឿថា អ្នកកំពុងចាញ់បោកវីដេអូមួយនេះ តែសូមជម្រាបថាវាគ្រាន់តែជាវីដេអូកម្សាន្ដប៉ុណ្ណោះ ។

បញ្ចេញមតិយោបល់អ្នក