លោក ខឹម វាសនា សរសើរប្រហុកសមាជិក LDP ថាឆ្ងាញ់ មានអនាម័យ គ្មានជាតិគីមី និងតម្លៃថោកជាងទីផ្សារ

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានលើកសរសើរចំពោះទឹកដៃ សមាជិកគណបក្សខ្លួនថា ប្រហុកនោះមានឱជារសឈ្ងុយឆ្ងាញ់ មានអនាម័យ គ្មានជាតិគីមី និងមានតម្លៃថោកអាចប្រកួតទីផ្សារបាន ដោយការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក និងបានទទួលការគាំទ្រ និងចង់កុម្មង់ទិញជាច្រើន ពីសំណាក់អ្នកគាំទ្រ LDP ផងដែរ ។ នេះបើយោងទៅតាមការ Comment ខាងក្រោមរូបភាពដែលលោក ខឹម វាសនា បានបង្ហោះនាពេលប៉ុន្មានម៉ោងមុននោះ ។

នាថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែលជា ៣ រសៀល លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP បានបញ្ចេញនូវអារម្មណ៍ និងជួយផ្សព្វផ្សាយដល់សមាជិក LDP ពីផលិតផលថ្មីដែលលោកបានប្រាប់ទៅសមាជិកដទៃទៀត ឲ្យបានស្គាល់គឺ ប្រហុក ដោយលោកបាននិយាយថា ប្រហុកដែលldp យើងធ្វើ មានអនាម័យល្អ រសជាតិឆ្ងាញ់ គ្មានជាតិគីមី ហើយតំលៃថោកប្រកួតទីផ្សារបាន។ ដែលក្នុងន័យនេះ លោកចង់សំដៅទៅលើសមាជិកអ្នកគាំទ្រ ដោយប្រើពាក្យថា យើង គឺសំដៅលើ LDP ឬសមាជិកអ្នកគាំទ្រ LDP ទាំងមូល ។

លោកក៏បានលើកសរសើរមិនដាច់ពីមាត់ពីប្រហុក ដែលសមាជិកLDP ធ្វើនិងបានភ្លក់ដោយរូបភាពទំនងលោកនៅឯចម្ការ ខេត្តសៀមរាប ដោយមានរូបភាពស្រុះបន្លែធម្មជាតិ និងធុងប្រហុកដ៏ច្រើន សម្រាប់ដាក់បង្ហាញឲ្យអ្នកទាំងឡាយបានឃើញ និងមានការកុម្មង់ចង់ទិញពីសំណាក់អ្នកគាំទ្រផ្សេងទៀតដោយបានធ្វើការ Comment ចូល ដែលអ្នកដែលធ្វើប្រហុកឈ្ងុយឆ្ងាញ់ដែលលោក ខឹម វាសនា បានសរសេររៀបរាប់មានឈ្មោះថា Komsot Ter (Facebook) នៅខេត្តសៀមរាប ដោយលោកបានបញ្ជាក់ថាមានទទួលកុម្មង់ធ្វើតាមតម្រូវការផងដែរ ។

លោក ខឹម វាសនា បានចូលរួមក្នុងការបង្ហាញផលិតផលមួយចំនួនដែលរួមមាន ទឹកឃ្មុំ (ធម្មតា និងខែចេត្រ) ម្រុំសម្ព័ន្ធ ផលិតផល Supermix ចាហួយ និងផលិតផលផ្សេងទៀត ដូចជា Super Glue ។ល។ ដែលសុទ្ធសឹងជាផលិតផលមានគុណភាពខ្ពស់ ទាំងការប្រើប្រាស់ និងថែទាំសុខភាព ។

គួរបញ្ជាក់ផងដែរថា ទន្ទឹមនឹងការធ្វើនយោបាយអស់រយៈពេលជិត ១០ ឆ្នាំមកហើយ លោក ខឹម វាសនា នៅតែបន្ដសកម្មភាពរបស់ខ្លួន ធ្វើការងារមួយចំនួន និងត្រៀមខ្លួនដើម្បីបង្កើតវេទិការ ថ្មីៗនៅតាមប្រទេសមួយចំនួន ដូចជាប្រទេសកូរ៉េ ដែលបានធ្វើរួចហើយ និងប្រទេសថៃ ដែលនឹងប្រារព្វធ្វើនៅចុងឆ្នាំនីមួយៗ ដូចរៀងរាល់ឆ្នាំ តែអ្វីដែលយើងចាប់អារម្មណ៍នោះ គឺលោក ខឹម វាសនា ពុំបានធ្វើវេទិការជារៀងរាល់ខែនៅតាមមូលដ្ឋាន ឬតាមបណ្ដាខេត្តទៀតឡើយ ដោយបែរជាធ្វើសកម្មភាពនៅលើបណ្ដាញសង្គមតាមរយៈការ Live ផ្ទាល់ទៅវិញ ៕

ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក

បញ្ចេញមតិយោបល់អ្នក