អតីតសង្ឃកំហូចនៅក្នុងវត្តពោធិ៍ចិនតុង ត្រូវបានបែកធ្លាយរូបថតជាមួយស្រីកំណាន់ចិត្តនៅក្នុងទូរស័ព្ទដៃ iPhone ពេលនេះបានសឹក ហើយរៀបការប្រពន្ធថ្មី ដោយតាមម្ដាយរបស់ខ្លួន ។ នេះបើយោងទៅតាមសំណេររបស់ស្រីម្នាក់ ដែលនៅក្នុងរូបបែកធ្លាយកាលពីពេលកន្លងទៅ ដែលស្រីនោះបានបញ្ជាក់ថា នោះជារូបពិតប្រាកដ ក្រោយពេលសង្ឃនោះរួចខ្លួន និងសឹកការប្រពន្ធថ្មីតាមម្ដាយនោះ ។ យោងទៅតាមគណនីបណ្ដាញសង្គម Facebook ដែលមានឈ្មោះថា Jou Nary បានបង្ហោះសារ និងសរសេររៀបរាប់ ព្រមទាំងតូចចិត្តដោយសារតែសង្សាររបស់ខ្លួនដែលជាអតីតសង្ឃកំហូច បានធ្វើការដោះដៃ និងរៀបការប្រពន្ធថ្មីតាមម្ដាយទៅវិញ ។ នាងបានសរសេររៀបរាប់ ព្រមទាំងបង្ហោះសារ ជាមួយនឹងរូបរបស់សង្ឃកំហូចដែលពាក់អាវរបស់នាងដែលនាងបានទិញឲ្យ ។ សូមបញ្ជាក់ផងដែរថា រូបភាពគឺនាងបានបញ្ជាក់ថា ជារូបពិតប្រាកដ និងបណ្ដាញសង្គមនានាបានធ្វើការ Capture បង្ហោះរូបនេះនៅលើបណ្ដាញសង្គម Facebook ដែលមានការចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើនផងដែរ ៕