Day: August 2, 2019

Lincoln ៖ មនុស្សស្ទើរតែ គ្រប់គ្នាតែងតែឈរនៅខាងមនុស្សទន់ខ្សោយ តែបើចង់តេស្ដអត្តចរិត នណាម្នាក់ ឲ្យអំណាចទៅគេ

ពាក្យសម្ដីដ៏មានន័យរបស់លោកប្រធានាធិបតី Abraham Lincoln ដែលជាប្រធានាធិបតីទី ១៦ របស់អាមេរិកត្រូវបានលើកឡើងថា “គ្រប់មនុស្សទាំងអស់តែងតែឈរនៅខាងមនុស្សទន់ខ្សោយជានិច្ច ប៉ុន្តែបើសិនជាចង់តេស្ដអត្តចរិតគេបែបណាចំពោះមនុស្សដទៃក្នុងសង្គម សូមឲ្យអំណាចទៅគេ” ។ តើពាក្យមួយឃ្លានេះមានអត្ថន័យយ៉ាងណា? ជាទូទៅមនុស្សទន់ខ្សោយក្នុងសង្គម ពិសេសសង្គមផ្ដាច់ការ ដែលអំណាចនៅលើក្រុមមនុស្សចាត់ចែងតែមួយក្រុម ពួកគេច្បាស់ណាស់នឹងឈរនៅខាងមនុស្សទន់ខ្សោយជានិច្ចជាកាល ព្រោះតែសច្ចៈភាពនៃ ទង្វើល្អ ប៉ុន្តែបើសិនជាពួកគេណាម្នាក់ ទទួលបានអំណាចរួចហើយ ពួកគេនឹងកម្ររួចផុតពីលាភ យស សរសើរ និងសុខ ដែលព្រះសម្មាសម្ពុទ្ធហៅថា លោកធម៌ណាស់ ហើយគេនឹងធ្វើគ្រប់បែបយ៉ាងដើម្បីការពាររឿងទាំង ៤ នោះដោយមិនខ្វល់ពីការឈឺចាប់ របស់ជនទន់ខ្សោយនោះឡើយ ។ ប៉ុន្តែមានតែមនុស្សល្អ មនុស្សដែលគិតសុខទុក្ខរបស់អ្នកដទៃប៉ុណ្ណោះ ដែលអាចធ្វើឲ្យមនុស្សទាំងអស់ក្នុងសង្គមទទួលបានក្ដីសុខយ៉ាងពិតប្រាកដបាន ហើយមនុស្សទាំងនោះកម្រនឹងរកបានជាទីបំផុត ក្នុងសង្គម និងពិភពលោក ៕

កម្មវិធីឋាននរក ឬឋានសួគ៌ របស់ទូរទស្សន៍ហង្សមាស ត្រូវបានមហាជនថ្កោលទោស

កម្មវិធីដែលបង្កើតឡើងដោយស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ដែលជាកម្មវិធីឋាននរក ឬឋានសួគ៌ ត្រូវបានមហាជនជាច្រើនដែលតាមដានសង្គម និងនយោបាយរិះគន់ចំពោះការបង្កើតសំណួរ និងផ្ដល់ចម្លើយដែលគ្មានប្រភពមិនច្បាស់លាស់ ឬគ្មានឯកសារយោងពិតប្រាកដ ដោយការរិះគន់នេះធ្វើឲ្យស្ថានីយ៍ទូរទស្សន៍ក៏ដូចជាម្ចាស់អ្នកគ្រប់គ្រងកម្មវិធីនេះចេញមុខសុំទោសជាសាធារណៈជាច្រើនដង ប៉ុន្តែមហាជនគិតថាជាការការពារខ្លួនទៅវិញ ដោយមិនមែនទទួលកំហុសនោះទេ ។ បន្ទាប់ពីមានការបង្កើតកម្មវិធីសប្បាយៗនៅស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស ដែលមានឈ្មោះថា Hell or Heaven នៅលើកញ្ចក់ទូរទស្សន៍កន្លងមក នាពេលថ្មីៗនេះត្រូវបានមហាជនរិះគន់ និងថ្កោលទោសយ៉ាងចាស់ដៃ ហើយពួកគេបានចម្អកដល់កម្មវិធីនេះផងដែរ ដែលគ្មានសុក្រិត្រភាព និងមានភាពគំរិះថវិការ ក្នុងកម្មវិធីដោយមិនចង់ប្រគល់ឲ្យអ្នកចូលរួមឆ្លើយត្រូវនោះទេ ។ ទន្ទឹមនឹងនេះដែរ ពិធីករ ពិធីការនីផ្សេងៗ នៅក្នុងកម្មវិធីនេះបានចេញមុខការពារ និងបង្ហោះទៅលើបណ្ដាញសង្គម Facebook ផងដែរ ដើម្បីការពារទៅលើកម្មវិធីរបស់ខ្លួន ដោយមានពិធីករខ្លះប្រៀបធៀបទៅនឹងកម្មវិធីនានានៅលើពិភពលោកថាខុសជាងកម្ពុជាទៅទៀត ទៅវិញ ដោយមិនព្រមទទួលកំហុសឆ្គង និងផ្ដល់ឯកសារជាក់លាក់ទៅកាន់ទស្សនិកជន ឬអ្នកដែលបានឆ្លើយក្នុងកម្មវិធីឲ្យបានដឹងច្បាស់នោះទេ ថែមទាំងពុំផ្ដល់ភស្ដុតាងជាក់ស្ដែងទៀតផង ៕