Day: July 4, 2019

បណ្ដឹងលោក ខឹម វាសនា ប្ដឹងអាចារ្យធំ រឿងកោះត្រល់ រំលង២ឆ្នាំហើយ

រយៈពេល ២ ឆ្នាំហើយ បើគិតចាប់ពីថ្ងៃលោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានធ្វើការប្ដឹងទៅកាន់មនុស្សមួយចំនួន ដែលបានអះអាងថាលោក ខឹម វាសនា ជាអ្នកលើកដៃអនុម័តកាត់កោះត្រល់ទៅឲ្យយួនកាលសម័យប្រជុំសភាជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលលោកនៅជាតំណាងរាស្រ្ត ក្នុងគណបក្សសម រង្ស៊ី ។ ការប្ដឹងនេះ លោក ខឹម វាសនា បានបញ្ជាក់នៅលើបណ្ដាញសង្គម Facebook របស់លោកថា លោកមិនមែនប្ដឹងដោយសារគំនុំ អ្វីនោះទេ តែជាការទប់ស្កាត់ ការបង្ករភាពយល់ច្រឡំទៅលើសន្ធិសញ្ញាបំពេញបន្ថែមនោះ ដែលការប្ដឹងនេះក៏ជាប់ពាក់ព័ន្ធទៅនឹងរាជរដ្ឋាភិបាលកម្ពុជានាឱកាសនោះផងដែរ ព្រោះថា លោក ខឹម វាសនា លើកដៃនោះ មិនមែនមានតែលោកទេ តែមនុស្សជាច្រើនក្នុងគណបក្សប្រជាជនថែមទៀត ។ បើយោងទៅតាមការលើកឡើងរបស់លោកនៅក្នុង ឃ្លីបវីដេអូនោះ លោកក៏បានលើកឡើងអំពីការលើកដៃនោះផងដែរ ដោយលោកបានបញ្ជាក់ថា ជាការបើកឱកាសឲ្យខ្លួនឯងឈានប្រឡូកក្នុងការបើកគណបក្សនយោបាយជាមួយនឹងអំណាចដ៏ធំនៅបក្សកាន់អំណាចនាពេលនោះ ហើយលោកក៏បានបញ្ជាក់ក្នុងឃ្លីបដដែលនោះថា សម្លេងរបស់គាត់ម្នាក់ គឺមិនអាចទប់ទល់សម្លេងដ៏ច្រើនលើសលប់ របស់មន្រ្តីគណបក្សប្រជាជនកម្ពុជានាពេលនោះ មិនឲ្យអនុម័តច្បាប់បំពេញបន្ថែម ២០០៥ នោះឡើយ បើទោះបីជាគាត់លើក ក៏ពួកគេអាចបង្គប់សម្លេង ៥០%បូកមួយផងដែរ ។ គួរបញ្ជាក់ផងដែរថា

សហរដ្ឋអាមេរិកទំនងចង់​ប្រកាសសង្គ្រាម​ពាណិជ្ជកម្ម​ ជាមួយ​វៀតណាម​ខាងមុខ

ទំនងនឹងការមិនពេញចិត្តទៅលើគោលនយោបាយរបស់វៀតណាម ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ចូលរួម​ប្រជុំ​កំពូល​ក្រុម​G20 បានធ្វើការបកស្រាយ ដែលពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន និង​វៀតណាម កំពុងតែ​ក្លាយជា​ក្តីបារម្ភ​សម្រាប់​វៀតណាមផងដែរ ហើយក៏​ក្លាយជា​សំណួរ​មួយ​ថា​តើ​អាមេរិក ពិតជា​ចង់​ធ្វើសង្គ្រាម​ពាណិជ្ជកម្ម​ជាមួយនឹង​វៀតណាម ដូចជា​កំពុងតែ​ធ្វើ​ជាមួយនឹង​ចិន​ឬ​យ៉ាងណា​? តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយនឹង​សារព័ត៌​មាននៅ​ថ្ងៃ​២៦ មិថុនា ឆ្នាំ២០១៩កន្លងទៅនេះ លោក​ប្រធានាធិបតីសហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ បាន​ឲ្យ​ដឹង​ពី​ផលប៉ះពាល់ និង​លទ្ធផល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ដោយ​លោក អះអាងថា សេដ្ឋកិច្ច​របស់​ចិន កំពុងតែ​ធ្លាក់ចុះ បន្ទាប់ពី​រដ្ឋបាល​រប​ស់លោក បាន​ដំឡើង​ពន្ធ​ជា​បន្តបន្ទាប់​ទៅលើ​ការនាំ​ចូល​របស់​ចិន​ ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មានអន្តរជាតិ The Guardian​ ។​ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ តាម​ប្រភពព័ត៌មាន​ដដែល​នោះ ជាមួយនឹង​ការលើកឡើង​ពី​វិវាទ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន លោក​ប្រធានាធិបតី ត្រាំ ក៏បាន​បង្ហាញអំ​ពី​គោលដៅ​ដំឡើង​ពន្ធ​នាំចូល​លើ​រដ្ឋ​អាស៊ីអាគ្នេយ៍​វៀតណាម ដូចជា​ចិន​ទៀតផង​ដែរ ។ លោក​ប្រធានាធិបតីអាមេរិករូបនេះ ហាក់ដូចជា​មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​ពាណិជ្ជកម្ម​វៀតណាម​លើ​ក្រុមហ៊ុន​អាមេរិក ដែល​កំពុងតែ​វិនិយោគ​នៅ​ទីនោះ ​។​ តាម The Guardian លោក​ប្រធានាធិបតី បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« មាន​ក្រុមហ៊ុន​ជាច្រើន កំពុងតែ​ឆ្ពោះទៅកាន់​វៀតណាម ក៏ប៉ុន្តែ វៀតណាម បាន​កេង​ចំណេញ​លើ​យើង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រាប់ WTO ថា ភាពក្រីក្រនៅកម្ពុជា នៅសល់ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ

នាពេលថ្មីៗនេះ សារព័ត៌មានថ្មីៗ បានចុះផ្សាយអំពីពាក្យសម្ដី ដែលលោកនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងនៅក្នុងកិច្ចប្រជុំនៅប្រទេសស្វីស ដោយបានលើកឡើងក្នុងនាមជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកថាប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៨ កន្លងទៅមានអត្រាក្រីក្រត្រឹមតែ ១០% ប៉ុណ្ណោះ និងមានកំណើនសេដ្ឋកិច្ចស្ទើរតែលើសប្រទេសផ្សេងៗ រហូតដល់ ៧% ឯណោះ ។ នៅចំពោះមុខមេដឹកនាំនៃបណ្តាប្រទេសនានាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងដៃគូអភិវឌ្ឍដទៃទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរម្លឹកពីកាទទួលជោគជ័យក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍ។ ក្នុងកម្មពិធីស្តីពីសង្គមនិងវប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី ថ្លែងដូច្នេះថា៖«….៤០ឆ្នាំចុងក្រោយនេះ កម្ពុជា សម្រេចបាននូវការកែប្រែមុខមាត់ ដែលគ្មានអ្នកណានឹងស្មានដល់។ ….កម្ពុជា គឺជាករណីជោគជ័យសំខាន់មួយរបស់ប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្គ្រាម ហើយសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈ»។  ប្រមុខរដ្ឋាភិបាលកម្ពុជា បន្តថា កម្ពុជា បានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ និងគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌។ ប្រមុខរដ្ឋាភិបាលកម្ពុជា បន្ថែមថា កម្ពុជា មានស្នាដៃលេចធ្លោក្នុងការកាត់បន្ថយភាពក្រីក្រ និងការកែលម្អសូចនាករសង្គមនានា ហើយមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដែលថ្មីៗនេះ ទើបនឹងឆ្លងផុតពីប្រទេសដែលមានចំណូលទាប