Month: July 2019

ថៃបាញ់សម្លាប់ខ្មែរនៅលើតុ យកទ្រព្យសម្បត្តិ ល្បីពេញបណ្ដាញសង្គម Facebook

ប្រទេសថៃ ៖ វីដេអូមួយត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម Facebook ដែលបុរសជនជាតិថៃម្នាក់ ដែលអង្គុយលើម៉ូតូ បានទាញកាំភ្លើងខ្លីមួយដើមបាញ់សម្លាប់បុរសម្នាក់នៅលើកៅអីដែលអង្គុយបែរខ្នងបណ្ដាលឲ្យស្លាប់ដេកស្ដូកស្ដឹងនៅហ្នឹងកន្លែងកើតហេតុ ។ នេះបើតាមសារព័ត៌មានរបស់ថៃដែលបានផ្សព្វផ្សាយនៅលើកញ្ចក់ទូរទស្សន៍ថៃ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ។ វីដេអូមួយដែលនិយាយជាភាសាថៃ ទំនងនៅខេត្តរាជសីមា ដែលឋិតក្នុងប្រទេសថៃ បាននិយាយពីព័ត៌មានដែលជនជាតិថៃម្នាក់បាញ់សម្លាប់ជនជាតិខ្មែរ (កាំពុឆា) ដែលបណ្ដាលឲ្យស្លាប់ ហើយជនដៃដល់នោះ បានប្រមូលទ្រព្យពីខ្លួនជនជាតិខ្មែរ និងបើកម៉ូតូរត់គេចខ្លួន ។ សូមទស្សនាវីដេអូដូចខាងក្រោមនេះ ៖ ប្រភព ៖ បណ្ដាញសង្គម Facebook

សភាហុងកុង ដែលមាននិន្នាការចិនដីគោកទំនងមានការ ពាក់ព័ន្ធនឹងក្រុមសង្គមងងិតវាយបាតុករ ហុងកុង(វីដេអូ)

ក្រោយពីមានការវាយប្រហារទៅលើហ្វូងបាតុកររបួស ក៏ដូចជាបណ្ដាលឲ្យមានការរលូតកូន ដោយក្រុមសង្គមងងិត ដែលពាក់អាវស និងពាក់ម៉ាសជិត បានធ្វើឲ្យមានការខឹងសម្បារពីសំណាក់បាតុករហុងកុង ដែលនាពេលនោះក៏មានការបែកធ្លាយវីដេអូ ដែលលោក JUNIOS HO ដែលជាសមាជិកសភាមកពីគណបក្សដែលមាននិន្នាការ រដ្ឋាភិបាលចិន បានធ្វើឲ្យមានការភ្ញាក់ផ្អើល ក្រោយពីការបែកធ្លាយនោះ ។ ជាថ្មីម្ដងទៀត ហ្វូងបាតុករចំនួន ៤៨ នាក់ ត្រូវបានជនជាតិចិនដីគោក ដែលពាក់អាវស និងមានស្នាមកាប់នៅលើខ្នងដ៏ច្រើន បានវ៉ៃឲ្យរបួស និងបណ្ដាលឲ្យស្រីម្នាក់រលូតកូនផងដែរ ។ ហេតុការនេះធ្វើឡើង បើតាមការយកព័ត៌មាន Ajezeera ដែលមកពីប្រទេសអូស្ត្រាលី ។ ជាក់ស្ដែងណាស់ វីដេអូបែកធ្លាយ គឺលោក JUNIOS HO បានធ្វើការលើកមេដៃ ទះដៃអបអរបន្ទាប់ពីជនសង្គមងងិតទាំងនោះធ្វើសកម្មភាព និងមានខ្សែវីដេអូល្បីព្រោងព្រាតលើបណ្ដាញសង្គមនានា ។ បន្ទាប់ពីមានការបែកធ្លាយវីដេអូ លោក JUNIOS HO បានធ្វើការបដិសេដនៅមុខសន្និសីទកាសែត ដោយបានលើកឡើងថា ជនសង្គមងងិតទាំងនោះអាចជាអ្នកបោះឆ្នោតឲ្យលោកទៅវិញ ហើយលោកថាការជួបគ្នាចាប់ដៃនោះ គ្រាន់តែជារឿងធម្មតារបស់អ្នកបោះឆ្នោត និងអ្នកឈរឈ្មោះប៉ុណ្ណោះ ហើយលោកពុំដឹងថាពួកគេជាជនសង្គមងងិតអ្វីនោះដែរ ។ ប៉ុន្តែបន្ទាប់ពីថ្ងៃដែលធ្វើការហេតុការដ៏អាក្រក់របស់ក្រុងហុងកុង គឺប៉ូលីសបានធ្វើការប្រើប្រាស់ហ្គាសហៀរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រត្រូវបានប្រើប្រាស់ ទៅលើហ្វូងបាតុករបន្ថែមទៀត

លោក ខឹម វាសនា ចេញវីដេអូជាភាសាអង់គ្លេសទី២ របស់ខ្លួនទៅកាន់ពិភពលោក

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលមនុស្សជាច្រើនបានស្គាល់ថាប្រមុខបក្សជួង ឬ LDP បានបង្កើតបក្ស និងធ្វើនយោបាយអស់រយៈពេល ១៣ ឆ្នាំ មកទល់នឹងពេលនេះ ហើយសកម្មភាពនយោបាយរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនាពេលនេះក៏ទំនងជាស្ងប់ស្ងៀមសម្រាប់លោកផងដែរ ដែលទុកឲ្យសមាជិកតាមមូលដ្ឋានអ្នកធ្វើជំនួស ។ នាពេលនេះលោកបានធ្វើការចាប់ផ្ដើមផ្សព្វផ្សាយគំនិតរបស់លោកទៅកាន់ពិភពលោក ដោយលោកបានបង្កើតជាកម្មវិធី KVR Talk Show ( Khem Veasna Revolution Talk Show) ដែលលោកជាវាគ្មិនផ្ទាល់ជាមួយនឹងពិធីករដែលជាសហការីរបស់លោកម្នាក់របស់លោក ដោយថ្មីៗនេះជាវីដេអូទី២ ហើយ ដែលលោកនិយាយជាភាសាអង់គ្លេស និងបង្ហោះទៅលើបណ្ដាញសង្គមវីដេអូដ៏ល្បីឈ្មោះ YouTube ។ បំណងលោក ខឹម វាសនា បានកំពុងចាប់ផ្ដើមបន្ដការងាររបស់លោក បើទោះបីជារយៈពេល ១៣ ឆ្នាំមកនេះ លោកបានធ្វើនយោបាយទៅលើទឹកដីខ្មែរ ប៉ុន្តែសារសម្លេងរបស់អ្នកនយោបាយវ័យ ៥០ឆ្នាំរូបនេះពុំបានដល់ប្រជាពលរដ្ឋគ្រប់ជ្រុងជ្រោយនៅឡើយទេ តែលោកសម្លឹងមើលទៅពិភពខាងក្រៅ ក៏បានបង្កើតកម្មវិធីនេះឡើង ដើម្បីធ្វើការចែករំលែកចំណេះដឹងដែលលោកបានរកឃើញ ពាល់ត្រូវ ក៏ដូចជាគិតឃើញ ទៅកាន់មនុស្សឯទៀតក្នុងពិភពលោក ។ នេះបើតាមសំណេររបស់លោក ដែលបានបង្ហោះនាពេលកន្លងទៅ ចំពោះការយល់ឃើញរបស់លោក នៅលើបណ្ដាញសង្គម Facebook

ក្រុមសង្គមងងិត ពាក់អាវស ដើរវាយសំពងបាតុករហុងកុងជាច្រើននាក់អោយរបួសធ្ងន់ (វីដេអូ)

ហុងកុង ៖ បើយោងទៅតាមវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម និង YouTube បានឱ្យដឹងថា ក្រុមសង្គមងងឹត ពាក់អាវយឺតស ពាក់ម៉ាស់បិទមុខ និងដៃរបស់ពួកគេប្រដាប់សុទ្ធតែដំបង បានដើរវាយសំពងបាតុករ និងអ្នកដំណើរនៅក្នុងស្ថានីយ៍រថភ្លើង Yueng Long ភាគខាងជើងក្រុងហុងកុង ដោយពុំរើសមុខ ដោយគ្មានការអន្ដរាគមន៍ពីប៉ូលីសនៃក្រុងហុងកុងឡើយ ដែលបណ្ដាលឲ្យមានមនុស្សចំនួន ៤៨ នាក់ រងរបួស និងមានស្ដ្រីមានផ្ទៃពោះរលូតកូនផងដែរ ។ ក្រុមអ្នកការពារសិទ្ធិមនុស្សនៅទីក្រុងហុងកុងបានធ្វើការថ្កោលទោសទៅកាន់ប៉ូលីសហុងកុង ដែលមិនបានចេញមុខអន្តរាគមន៍ឲ្យបានទាន់ពេលវេលាទៅលើហេតុការណ៍ដែលបានរៀបរាប់ខាងលើ និងមានចេតនាបិទទ្វារ នៅពេលមានប្រជាពលរដ្ឋនៅទីក្រុងហុងកុងទៅប្ដឹងទៀតផង ។ បើយោងតាមសម្ដីរបស់ប្រជាពលរដ្ឋហុងកុង ពិសេសហ្វូងបាតុករ គេយល់ថា ប៉ូលីសហុងកុង ក៏ដូចជាក្រុមសង្គមងងិតទាំងនោះ​ គឺសុទ្ធតែជាដៃជើងរបស់ប្រទេសចិនដីគោក ។ គួរបញ្ជាក់ផងដែរថា ហុងកុងកាន់ផ្នែករដ្ឋបាលគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ ដែលជាកិច្ចព្រមព្រៀងពិសេសរវាងអង់គ្លេសជាមួយនឹងចិន ហើយហុងកុង នឹងត្រូវប្រគល់ប្រទេសទៅឲ្យចិនដីគោកវិញជាដាច់ខាតនៅក្នុងឆ្នាំ ២០៤៧ កាន់កាប់បន្ដ ។ ដោយសារមូលហេតុ មិនចង់រស់នៅក្រោមរបបកុម្មុយនីសចិន និងសប្បាយរីករាយក្នុងរបបសេរីនិយម ទើបប្រជាពលរដ្ឋហុងកុង រាប់លាននាក់ងើបឡើងប្រឆាំងតវ៉ានឹងការគ្រប់គ្រងរបស់ចិននេះ ។ ពួកគេបាននិយាយផងដែរថា ពួកគេនឹងបន្ដធ្វើវារហូតបានសម្រេច និងមិនបញ្ឈប់ការធ្វើបាតុកម្មនោះទេ ៕ ប្រភព

លោក ខឹម វាសនា ៖ រឿងឈ្នះចាញ់វាជារឿងរបស់ពួកអ្នក ខ្ញុំគ្រាន់តែប្រាប់ការពិតដល់អ្នកប៉ុណ្ណោះ”

សំណេរក្នុងកាលមុនរបស់លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហៅកាត់ថា អិលឌីភី បានធ្វើការបញ្ចេញទស្សនៈនៃការយល់ឃើញរបស់លោកក្នុងអត្ថន័យថា រឿងឈ្នះចាញ់ពុំមែនជារឿងរបស់លោកដែលចេញមកធ្វើនយោបាយនេះឡើយ តែដោយសារឃើញសង្គមអយុត្តិធម៌ផង ដោយសារចង់ឲ្យប្រជាពលរដ្ឋឈ្នះផងទើបលោកចេញមកធ្វើនយោបាយ ដែលគិតមកទល់នឹងពេលនេះ គឺ១៣ឆ្នាំហើយ ដែលលោក និងសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតាមមូលដ្ឋានកំពុងធ្វើការងាររបស់ពួកគេ ដែលរួមមានលើកស្លាក ប្រជុំសមាជិកប្រចាំខែ ធ្វើវេទិកាមូលដ្ឋាន (ដោយគ្មានវត្តមានលោក ខឹម វាសនា ដូចមុន) ដោយខ្លួនឯង ក៏ដូចជារៃលុយដូចរាល់ដងដើម្បីទ្រទ្រង់គណបក្ស ។ ក្នុងសំណេរមួយរបស់លោក ខឹម វាសនា លោកបានបញ្ចេញទស្សនៈនៃការយល់ឃើញរបស់លោក នៅលើបណ្ដាញសង្គម Facebook ដោយបានសរសេរក្នុងន័យថា ការឈ្នះចាញ់ពុំមែនជារឿងរបស់លោក ដោយសំណេរទាំងនោះត្រូវបានសមាជិកគណបក្សចូលរួមចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម Facebook ដ៏ពេញនិយមនោះ ។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់លោក ខឹម វាសនា ៖ ចិត្តខ្ញុំគ្រាន់តែចង់ប្រាប់រឿងពិតមួយដល់ជនរងគ្រោះទាំងឡាយតែប៉ុណ្ណោះ ចំពោះបក្សldp ដែលខ្ញុំបានផ្តួចផ្តើមបង្កើតឡើង ចិត្តខ្ញុំក្រែងពួកអ្នកគ្មានជំរើសល្អទេតើ បើអ្នកមានជំរើសសមគួរសំរាប់ខ្លួនហើយ ក៏តាមនោះទៅ។ខ្ញុំមិនបានមានចិត្តចង់បានមនុស្សអោយមកគាំទ្រខ្ញុំទេ។ អ្នកយល់មិនបានត្រង់ចំណុចនេះ អីចឹងហើយ បានជាអ្នកមិនអាចបែងចែករវាងអ្នកជួយនិងអ្នកបោកបាន។ បើខ្ញុំពិតជាចង់បានអ្នកគាំទ្រដូចជាអ្នកបានគិតនោះ ម្លេះខ្ញុំនឹងធ្វើតាមដំបូន្មានរបស់អ្នកបាត់ទៅហើយ ព្រោះអ្នកមិនមែនជាមនុស្សទីមួយទេដែលនិយាយពាក្យនេះមកកាន់ខ្ញុំ មានមនុស្សរាប់ភ្លេចដែលបានប្រាប់ខ្ញុំនូវគំនិតដែលអ្នកបានប្រកាន់យកនេះ។ នេះជាចំណុចដែលពួកអ្នកពិបាកយល់ ព្រោះវាជាបដិវត្តន៍ផ្នត់គំនិតមួយយ៉ាងជ្រៅក្នុងទំលាប់នយោបាយនៃសង្គមអតីតកាលនិងបច្ចុប្បន្នរបស់ពួកអ្នក។ ខ្ញុំមិនដែលនឹកគិតទាល់តែសោះ

ក្រសួងការពារជាតិថា តុលាការយោធាកម្ពុជា មានបក្ខពួកនិយម គ្រួសារនិយម ជារឿងមិនពិត

រាជធានីភ្នំពេញ ៖ លោកនាយកឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា តុលាការយោធាកម្ពុជា មិនមានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយម ដូចការចុះផ្សាយចោទប្រកាន់នោះឡើយ ។ នាថ្មីៗនេះ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយចោទប្រកាន់ បន្តបន្ទាប់មកលើ ការគ្រប់គ្រងនៅក្នុងតុលាការយោធា ដោយវាយប្រហារថា មានលក្ខណៈបក្ខពួកនិយម និងគ្រួសារនិយម ដែលពាក្យទាំងនេះគឺជាបំប៉ោង និងបំផ្លើសខុសពីការពិត ។ លោកនាយកឧត្ដមសេនីយ៍ ឈុំ សុជាតិ បញ្ជាក់ក្នុងហ្វេសប៊ុក នៅថ្ងៃទី២០ កក្កដានេះថា “ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំបញ្ជាក់ជូនអ្នកសារព័ត៌មាន និងសាធារណជនជាថ្មីម្តងទៀតថា តុលាការយោធាកម្ពុជា មិនមានបញ្ហាបក្ខពួកនិយម ឬគ្រួសារនិយម ដូចការចុះផ្សាយចោទប្រកាន់នោះឡើយ ។ តុលាការយោធាកម្ពុជា បានដំណើរការប្រកបដោយភាពឯករាជ្យ និងតែងផ្តល់យុត្តិធម៌ សម្រាប់យោធិនគ្រប់រូប” ។ ទោះជាយ៉ាងនេះក្តី លោកនាយកឧត្ដមសេនីយ៍ស្វាគមន៍ រាល់មតិរិះគន់ប្រកបដោយស្ថាបនា ព្រមទាំងទទួលយកព័ត៌មានទាំងអស់ ដើម្បីពិនិត្យ តាមដាន មុននឹងលើកជារបាយការណ៍ជូនថ្នាក់លើ ហើយយើងតែងរង់ចាំអនុវត្តជានិច្ច រាល់បទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី

ល្បិចយួនដែលឈ្លានពានខ្មែរដំបូងគឺផ្ដើមពីពាក្យថា «មិត្តភាព»

មុនឈ្លានពានខ្មែរ យួនមានទំនាក់ទំនងមិត្តភាពជាមួយខ្មែរសិន នៅឆ្នាំ ១៦២២ ជនជាតិយួនបាន ចូលមករស់នៅលើដីខ្មែរដំបូងបង្អស់តាមរយៈស្តេចជ័យជេដ្ឋាទី២ ដែលបាន មហេសី ជាបុត្រីយួន ។ យួនមកដំបូង ជាមន្ត្រីទារពន្ធ ( ភូ – Phu ) ពិសេស នៅ វាលដូននៃ និងព្រៃនគរ។ នេះជាហេតុ នាំឲ្យមន្ត្រីយួនទាំងនោះបានលេសនាំប្រពន្ធកូនសាច់ញាតិ មករស់នៅលើទឹកដីខ្មែរ បន្ថែមទៀតហើយ ជាការផ្សារភ្ជាប់ដីខ្មែរទៅនិងដីយួនដំបូងផងដែរ ។ ឯការឈ្លានពានដោយ ផ្លូវកងទ័ពលើកដំបូង គឺនៅឆ្នាំ ១៦៥៨ដោយយកលេស ថា ខ្មែរឈ្លានពានព្រំដែនវាទាំងខ្មែរ និងយួន មិនទាន់មានព្រំដែនច្បាស់លាស់ផង ។ ចាប់ពីពេលនោះមកការឈ្លានពាន លេបទឹកដីខ្មែរ កើតមានឥតឈប់ឈរ ( ម៉ក់ ភឿន )។ នៅឆ្នាំ ១៨២០ យួនឈ្លានពានម្តងទៀត ក្នុងទ្រង់ទ្រាយធំ ដោយស្តេចយ៉ាឡុង ឈ្មោះដើម ង្វៀងអាន ។ កាលនោះដីខេត្តព្រះត្រពាំងនៅតែជាដីខ្មែរនៅឡើយ ហើយស្តេចយួនយ៉ាឡុងនេះហើយដែលកាត់ក្បាលតា សឺន គុយ

ប្រវត្តិសាស្រ្តពិត កាលកំពប់តែអុង យួនយកខ្មែរកប់ទាំងរស់ជាមុំបី ដាំតែអុងរហូតដល់ស្លាប់

នៅគ.ស ១៨១៥ អ្នកម្នាងក្រចាប់ មានបុត្រីនាមអង្គម៉ី។ នៅឆ្នាំដដែល ស្ដេចយួនទ្រង់ចាត់អោយសង់បន្ទាយនៅមាត់ជ្រូក និងជីកព្រែកពីរនៅក្នុងទឹកដីកម្ពុជាក្រោម៖ – ព្រែកមួយហៅថា ព្រែកវិញតេ មានប្រវែង ៥៣គ.ម ត្រូវតភ្ជាប់ពីមាត់ជ្រូកទៅនឹងសមុទ្រនៅតំបន់ពាម។ – ព្រែកមួយទៀត ហៅថា វិញអាន ប្រវែង ១៤គ.ម ទទឹង២៤ម តភ្ជាប់ទន្លេធំនឹងទន្លេបាសាក់។ រាជពង្សាវតារខ្មែរបានបញ្ជាក់ថា ក្នុងការជីកព្រែកទាំងពីរខាងលើនេះ ប្រជារាស្រ្ដខ្មែរត្រូវគេកែនទៅ ហើយត្រូវយួនធ្វើបាបគ្មានត្រាប្រណីដល់តិចតួចសោះឡើយ។ រឿងកំពប់តែអុង ដែលយួនវាយកខ្មែរកប់ទាំងរស់យកក្បាល ធ្វើជើងក្រានដាំតែ បានកើតឡើងនៅសម័យនោះអែង។ ឯកសារខ្មែរមួយទៀតបានសរសេរទាក់ទងនឹងរឿងនេះដែរថា ក្ដីលំបាកវេទនារបស់ខ្មែរ ជាគូលីកំណែននេះប្រៀបបាននឹងឋាននរក។ មួយថ្ងៃៗ ធ្វើការតាំងពីព្រលឹមទល់ព្រលប់ អិតមានសំរាកឡើយ ទឹកសំរាប់ផឹកមានក្លិនលាមក បាយស៊ីទៅហើមពោះ បណ្ដាលអោយកើតរោគ យួនវាយសំពងថែមទៀត ដោយចោទថាខ្មែរខ្ជិល ខ្មែរធ្វើពុត ខ្មែរយឺត។ នៅពេលដែលយួនបើកទឹកបង្ហូរចូលព្រែក យួនអិតប្រាប់ខ្មែរទេ បណ្ដាលអោយកម្មករកំណែនខ្មែរ ដែលរត់មិនទាន់លិចលង់ក្នុងព្រែកស្លាប់ជាច្រើន។ ចំពោះអំពើព្រៃផ្សៃ អមនុស្សធម៌របស់យួន ព្រះអង្គចន្ទអិតបានតវ៉ាឡើយ មានតែមន្រ្ដីម្នាក់បានចេញមុខការពារ។ យួនដឹងក៏ចាប់មន្រ្ដីនោះទៅសំលាប់ចោល។ ក្រៅពីកែនខ្មែរអោយទៅជីកព្រែក យួននៅបានបង្ខំខ្មែរអោយកាប់ព្រៃឈើ អោយគេថែមទៀត។ ដំបូងគេប្រើគោក្របីរទេះសំរាប់អូសឈើ

យោងតាមសិលាចារឹក យួនមានឥទ្ធិពលខ្លាំងឡើងវិញ នៅស.វទី១៨ និងទី១៩

ព្រះបាទឧទ័យរាជា អង្គចន្ទ ១៨០៦ – ១៨៣៤ នៅខែសីហា គ.ស. ១៨០៦ ព្រះអង្គចន្ទដែលមានព្រះជន្មទើបបាន១៥វស្សា បានអភិសេកនៅក្រុងបាងកក ដោយមានព្រះនាមសំរាប់រាជថា ព្រះបាទសម្ដេចព្រះឧទ័យរាជាធិបតីព្រះស្រីសុរិយោពណ៌។ រួចហើយព្រះអង្គទ្រង់យាងត្រលប់មកសោយរាជ្យនៅក្រុងឧដុង្គវិញ។ បីខែក្រោយមកចៅពញាអភ័យធីបែសបែន បានយកកូនស្រីឈ្មោះទេពមកថ្វាយជាម្នាង បន្ទាប់មកព្រះឧទ័យរាជាទ្រង់នាំគ្រឿងបណ្ណាការទៅថ្វាយស្ដេចសៀម សុំយាងក្សត្រត្រីខ្លះមកវិញ។ ស្ដេចសៀមអោយតែព្រះមាតា និងបុត្រីអង្គពៅត្រលប់មកវិញ (១៨០៧)។ នៅគ.ស. ១៨០៩ អ្នកម្នាងទេពប្រសូត្របុត្រីនាមអង្គប៉ែន។ នៅឆ្នាំដដែលព្រះចៅសៀមសោយទីវង្គត ហើយព្រះរាជបុត្រច្បងឡើងសោយរាជ្យស្នង។ ឯចៅពញាអភ័យធិបែស បែន ក៏ទទួលមរណភាពដំណាលគ្នានោះដែរ។ កូនលោកគឺ ឧកញ៉ាវិបុលរាជបែន ត្រូវបានព្រះចៅសៀមតែងតាំងអោយកាន់តំណែងជាជំនួសឳពុកលោក។ ព្រះអង្គចន្ទ ទ្រង់បានចាត់អោយព្រះអនុជ និង មន្រ្ដីខ្លះទៅចូលរួមក្នុងពិធីបុណ្យសពស្ដេចសៀម។ ព្រះចៅសៀមដែលស្នងរាជស្នងបិតា ទ្រង់សព្វព្រះទ័យតាំងព្រះអង្គស្ងួនជាឧភយោរាជ និង តាំងព្រះអង្គអិម ជាឧបរាជ។ ក្រោយមកវិវាទបានកើតឡើងរវាងព្រះអង្គចន្ទ និង ព្រះអនុជជាឧភយោរាជ។ បុព្វហេតុទំនងជាបណ្ដាលមកពី ស្ដេចសៀមពុំបានសួរយោបល់ព្រះអង្គក្នុងការតែងតាំងនេះ។ ព្រះឧភយោរាជ និង គ្រួសារទ្រង់បានភៀសខ្លួនទៅនៅពោធិសាត់។ ព្រះរាជាទ្រង់បានសូមសម្ដេចព្រះសង្ឃរាជ និងចាត់មន្រ្ដីអោយសូមយាងមកវិញ តែឥតប្រយោជន៍។ ដោយហេតុខ្លាចក្រែងមានចំបាំងគ្នាអែងក្នុងស្រុកកើតឡើង ព្រះអង្គក៏ទ្រង់អោយទៅសុំទ័ពយួនមកបង្ការ។ ទ័ពយួននេះបានមកហើយទៅបោះនៅត្រង់កោះចិន។ ប្រហែលជាចាប់ពេលនោះ

តោះទៅមើល រូបថតវីរនារីវៀតម៉ិញទាំង ២៧ សន្លឹកក្នុងសង្គ្រាមវៀតណាមបន្ដិចមើល៍

រូបថតដែលត្រូវបានថតបាន ២៧ សន្លឹកត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមវីដេអូដ៏ធំ គឺ YouTube ដែលមានអ្នកទស្សនារាប់សែននាក់ និងបានទទួលស្គាល់ស្រីវៀតណាម ជាមនុស្សស្រីដែលហ៊ានលើកដៃកាន់អាវុធ និងតតាំងសត្រូវមិនខ្លាចក្ដីស្លាប់ តែត្រូវបានផ្ដល់ឲ្យវៀតណាមវិញ នូវភាពជោគជ័យដ៏ធំធេងសម្រាប់ប្រទេសខ្លួន ។ រូបថត ២៧ សន្លឹកបានធ្វើឲ្យពិភពលោកមានការស្ញាប់ស្ញែងនឹងការលះបង់ ក៏ដូចជាការតស៊ូរបស់ស្រ្តីវៀតណាមនៅក្នុងសង្គ្រាមវៀតណាម ជាច្រើនឆ្នាំ ដែលក្នុងសង្គ្រាមនោះ ស្រីវៀតណាមបានដើរតួជាតួនាទីដ៏សំខាន់ជាច្រើន ដែលរួមមានទាហាន អ្នកមើលសភាពការ អ្នកបន្លំខ្លួនជាដើម ដែលជាមូលហេតុដ៏ធំនៃការឈ្នះសង្គ្រាមនៅវៀតណាម និងដណ្ដើមទីតាំងឈរជើងមួយចំនួនទៀត ដោយមិនចាំបាច់ចំណាយកម្លាំងច្រើន ដូចជាសម័យបារាំង សម័យសង្គ្រាមជាមួយអាមេរិក ។ល។ សូមទស្សនារូបភាពដូចខាងក្រោមនេះ ៖ ប្រភព ៖ YouTube