Day: June 5, 2019

តោះស្ដាប់សេចក្ដីថ្លែងការណ៍ បក្សជួង LDP ប្រឆាំងស្ថានទូតវៀតណាម រឿងទឹកដីកម្ពុជាក្រោម(វីដេអូ)

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង បានប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង ដែលមកដល់ពេលនេះ មានរយៈ៧០ឆ្នាំហើយ ហើយស្ថានទូតវៀតណាមក៏ធ្លាប់និយាយថា ទឹកដីកម្ពុជាក្រោមសព្វថ្ងៃជាទឹកដីវៀតណាមតាំងពីយូរហើយមកដែរ កាលពីឆ្នាំ២០១៤ រហូតគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ឬបក្សជួងបានធ្វើការចេញសេចក្ដីថ្លែងការណ៍ជា ភាសាខ្មែរប្រឆាំងទៅលើសម្ដីដែលគ្មានការទទួលខុសត្រូវ និងរួចពីបបូរមាត់របស់លោក ត្រឹង វ៉ាន់ថុង ដែលជាមន្រ្តីការបរទេសវៀតណាមប្រចាំនៅកម្ពុជា ដែលការនោះបង្កការខឹងសម្បារជាខ្លាំងដល់ពលរដ្ឋកម្ពុជាជាច្រើន ។ ពាក្យសម្ដីទាំងអស់នៅក្នុងសារនេះ ត្រូវបានថតជាសម្លេង និងធ្វើការបង្ហោះជាសាធារណៈរួចម្ដងមកហើយកាលពីឆ្នាំ២០១៤ ដែលអត្ថន័យនិងខ្លឹមសារ គឺមានអត្ថន័យគ្រប់គ្រាន់គ្រប់សម័យកាល ដើម្បីប្រឆាំងតបតទៅនឹងវៀតណាម ដែលតែងតែប្រើប្រាស់ពាក្យសម្ដីផ្សេងៗ ទៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ និងដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យចូលរួមកែប្រែសង្គមដោយខ្លួនឯងផងដែរ ។ សូមស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់ វីដេអូខាងក្រោម ៖

លោក លី ក្វាន់យូ ធ្លាប់រៀបផែនការជួយរំដោះខ្មែរ ពីដៃយួនសម្ងាត់ក្នុងសម័យប៉ុលពត តែបរាជ័យ

សាំងហ្គាពួរឆ្នាំ ២០០០ ចុះផ្សាយដោយញូយ៉កថាម ៖ ប្រទេសចិន, សហរដ្ឋអាមេរិក, សិង្ហបុរី, ម៉ាឡេស៊ីនិងថៃបានចំណាយប្រាក់ជាង 1,3 ពាន់លានដុល្លារក្នុងកម្មវិធីសម្ងាត់មួយក្នុងឆ្នាំ 1980 ដើម្បីគាំទ្រពួកកំលាំងទ័ពព្រៃ ខ្មែរក្រហម និងក្រុមសេរីនៅកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពវៀតណាមនិងកងកម្លាំងកម្ពុជាដែលជាសម្ព័ន្ធមិត្ត(កងទ័ពខ្មែរដែលបម្រើយវៀតណាម) ។ នេះបើតាមសំណេររបស់ អតីតនាយករដ្ឋមន្រ្តីសិង្ហបុរី លី ក្វាន់យូ បានបង្ហាញនៅក្នុងកំណត់ត្រាប្រវត្តិសាស្ត្ររបស់គាត់ ។ កម្មវិធីនេះត្រូវបានជំទាស់ដោយសភាសហរដ្ឋអាមេរិកពីព្រោះសមាជិកសភាបានជំទាស់នឹងការផ្លាស់ប្តូរដើម្បីជួយដល់ខ្មែរក្រហម ។ ខ្មែរក្រហមត្រូវបានរុញច្រានពីភ្នំពេញដោយការឈ្លានពានដឹកនាំដោយវៀតណាមនៅខែមករាឆ្នាំ 1979 បន្ទាប់ពីមានរបបប្រល័យពូជសាសន៍ និងបង្ខំឲ្យធ្វើការលើសកម្លាំង និងគ្មានការហូបចុកគ្រប់គ្រាន់ អស់រយៈពេលជិតបួនឆ្នាំ ហើយបានសម្លាប់មនុស្សជាង 1 លាននាក់កាលជំនាន់នោះ ។ រដ្ឋបាលរបស់លោកប្រធានាធិបតី រ៉ូណាល់ រេហ្គែន ត្រូវបានគេបញ្ចុះបញ្ចូលដើម្បីគាំទ្រដល់ការខិតខំប្រឹងប្រែងទទួលបានជោគជ័យចុងក្រោយបំផុតដើម្បីឱ្យវៀតណាម ដកចេញពីកម្ពុជា នៅខែកញ្ញា 1989 ដើម្បីឱ្យការបោះឆ្នោតក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិអាចត្រូវបានធ្វើឡើងសម្រាប់រដ្ឋាភិបាលថ្មីមួយ។ ការបោះឆ្នោតត្រូវបានធ្វើឡើងនៅឆ្នាំ 1993 ប៉ុន្តែត្រូវបានធ្វើពហិការដោយខ្មែរក្រហម។ មន្ត្រីអាមេរិកជនជាតិសិង្ហបុរី ម៉ាឡេស៊ី និងថៃបានរៀបចំកិច្ចប្រជុំសម្ងាត់មួយនៅទីក្រុងបាងកកដើម្បីសម្របសម្រួលកម្មវិធីជំនួយកម្ពុជា ។ លោកលី ក្វាន់យូ បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “ពីពិភពលោកទីបីទៅសឹង្ហបុរីឆ្នាំ 1965-2000″(From Third

ដីសាលាបឋមសិក្សា ហ៊ុន សែនក្រុង ក្នុងខេត្តព្រះសីហនុ ត្រូវបានពុះកាត់ជាឡូតិ៍ៗចែកគ្នា យ៉ាងអនាធិបតេយ្យ

ព្រះសីហនុៈ នាពេលបច្ចុប្បន្ននេះ ខណៈដែលដីឡើងថ្លៃ នៅខេត្តព្រះសីហនុ មានមតិមហាជនបានលើកឡើងថា ដីនៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ ត្រូវមានការឃុបឃិតគ្នា រំលោភចែកជាឡូតិ៍ ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ប្រភពដដែល បានបញ្ជាក់ថា ប្រហែលជាមានការឃុបឃិតគ្នា​រវាងប្រធានមន្ទីរអប់រំយុវជន និងកីឡា នាយកសាលា រួមជាមួយលោកគ្រូ អ្នកគ្រូ ទើបធ្វើឲ្យមានការបែងចែកដីឡូតិ៍​របស់សាលា ដែលជាដីរបស់រដ្ឋ ដោយ​មានការសង់ផ្ទះ និងបែងចែកជាឡូតិ៍យ៉ាងអនាធិបតេយ្យដូចនេះ។ ជុំវិញករណីលោកគ្រូ អ្នកគ្រូ ចាប់ដីសាលាបឋមសិក្សា ហ៊ុន សែនខាងលើនេះ លោកនាយកសាលា បានឲ្យដឹងថា គឺលោកពុំមានការឃុបឃិតនោះឡើយ ហើយលោកក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូទាំងអស់នោះ បញ្ឈប់សកម្មភាព ព្រោះថា ដីនេះជាដីរបស់រដ្ឋ មិនអាចអោយទៅបុគ្គលណាបានឡើយ ហើយលោកក៏បានធ្វើរបាយការណ៍ជូនទៅមន្ទីរអប់រំយុវជន និងកីឡា ក៏ដូចជាអាជ្ញាធរក្រុងខេត្ត ដើម្បីជូនជ្រាបផងដែរ។ លោក កែវ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ក៏បានលើកឡើងថា ជុំវិញករណីលោកគ្រូ អ្នកគ្រូចំនួន៤២នាក់ បានស្នើសុំមកមន្ទីរ សុំដីរបស់សាលានោះ គឺលោកមិនអនុញ្ញាតនោះទេ ព្រោះដីនេះជាដីរបស់សាលា និងជាដីរបស់រដ្ឋ ហើយលោកក៏បានបដិសេធ

ក្រុមសង្គមស៊ីវិល លើកឡើងថា កម្ពុជា​អាច​ជួប​វិបត្តិ​ដូច​អតីត​កាល​បើ​ស្ថាន​ភាព​នយោ​បាយ​នៅ​តែ​ដូច​សព្វ​ថ្ងៃ​!

អង្គការ​ សមាគម ​និង ​ប្រជាពល​រដ្ឋ​ចំនួន​៨៥ ​នៅ​ថ្ងៃ​​ចន្ទ ​ទី​០៣ ​មិថុនា​នេះ ​បាន​ចេញ​សេចក្តីថ្លែង​ការណ៍​​រួម​មួយ​បង្ហាញ​​ពី​ក្តី​ព្រួយ​បារម្ភ​​អំពី​វាសនា​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ស្ថានភាព​នយោបាយ​នា​ពេល​បច្ចុ​ប្បន្ន​​។ ​សម្រាប់​​ក្រុម​អង្គការ​សង្គម​​ស៊ីវិល ​ប្រសិន​បើ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅ​តែ​ដូច​សព្វថ្ងៃ​នេះ ​នោះ​កម្ពុ​ជា​អាច​នឹង​ជួប​វិបត្តិ​ដូ​ច​ កាល​ពី​​អតីតកាល​។ ​ប៉ុន្តែ​អ្នក​នាំ​​ពាក្យ​បក្ស​កាន់​​អំណាច​ថា ​មិនអាចនោះ​​ទេ ​ហើយចោទ​កា​រ​លើកឡើង​របស់​​ក្រុម​សង្គម​ស៊ីវិ​ល​ទាំងនេះ​ថា ​លម្អៀង​​ថែម​​ទៀត​។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង ប្រជាពលរ​ដ្ឋដែលរួមគ្នាចេញសេចក្តី​ថ្លែងការណ៍​បង្ហាញ​ការព្រួយ​បារម្ភនេះ អ្នក​​វិភាគ​នយោបាយ​​កម្ពុជា ​អង្គកា​រ​ខុមហ្រ្វែល សមាគ​ម​ការពារ​សិ​ទ្ធិ​មនុស្ស​អាដហុក ​អង្គការ​​សង់ត្រាល់ ​មជ្ឈ​មណ្ឌល​​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍ​ន៍ ​និង​សន្តិភាព ព្រម​ទាំង ​សមាគម ​សហជីព ​និង ​បណ្តាញ​​មួយ​​ចំនួន​​ទៀត​​។ ពួក​គេ​​ទាំង​នេះ ​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​​យ៉ាងខ្លាំង​ចំពោះ​ស្ថាន​ភាព​នយោបាយ និង សេ​ដ្ឋកិច្ច​កម្ពុជា ក្រោយ​ពី​ការ​គោរព​​សិទ្ធិមនុស្ស ​និង​គោ​លការណ៍​ប្រជា​ធិបតេយ្យ​ដែល​ពួក​​គេ​អះអាង​ថា បាន​​ធ្លាក់​ចុះ​​ ចាប់​តាំង​​ពី​​ការ​​បោះ​ឆ្នោត​​ជាតិ​​ ​នា​​ខែ​​កក្កដា ​ឆ្នាំ​២០១៨​​។ ការ​​ធ្លាក់​ចុះ​​នេះ ​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​បា​ន​អះអាង​ថា​ គឺ​ដោយ​សារ​តែ​ ​ការ​បិ​ទ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ឯ​ករាជ្យ ​និង​ការ​ចោ​ទ​ប្រកាន់​ដោយ​​គ្មាន​មូលដ្ឋាន​​ដល់​អង្គការ​ស​ង្គម​ស៊ីវិល​ថា មាន​និន្នាការ​​បដិវត្តន៍​​ពណ៌​។ ​អង្គការ​​សង្គម​ស៊ីវិល​ទាំង​នេះ ​ក៏​បាន​​ទាញ​ភ្ជាប់​ការ​ធ្លាក់​ចុះ​​ការ​គោរព​សិទ្ធិ​​មនុស្ស​នេះ​ ទៅនឹ​ង​​ការ​គំរាមកំហែង​ដល់​​សកម្មជន​សិទ្ធិ​ម​នុស្ស ​និង​សកម្មជ​ន​នយោបាយ​ក្នុង​ពេល​ថ្មី​​ៗ​​នេះ​​ផងដែរ​។ ​សម្រាប់​​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ ប្រសិន​បើ​ស្ថាន​ភាព​នេះ​ នៅតែ​បន្ត ​អា​ច​​នាំ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ទណ្ឌក​ម្ម​សេដ្ឋកិច្ច​​

ឯណាសីលធម៌? រឿងខ្លីថតដោយខ្មែរ និយាយពាក្យអសុរោះពេញៗមាត់(វីដេអូ)

Facebook ៖ ទំព័របណ្ដាញសង្គម Facebook មួយដែលមានឈ្មោះថា រឿងអត់ស្ដេច បានធ្វើការបង្ហោះខ្សែវីដេអូមួយដែលមហាជន បានធ្វើការរិះគន់ ជាបន្ដបន្ទាប់ខណៈរឿងនេះបាននិយាយភាសា អសុរោះជាខ្លាំងទៅលើពាក្យសម្ដីដែលនិយាយនៅក្នុងសាច់រឿងខ្លីនោះបាននិយាយពាក្យអសុរោះ ពីប្រដាប់ភេទបុរស ឬមនុស្សស្រីពេញៗមាត់ ។ ក្រោយពីធ្វើការបង្ហោះវីដេអូខ្លីអំពីរឿងខ្លី ទំព័ររឿងអត់ស្ដេច បានបង្ហោះខ្សែវីដេអូមួយដែលបង្ហាញពីរឿងសុំលែងប្រពន្ធ ដែលក្នុងខ្សែវីដេអូបានប្រើភាសាអាសអាភាស ដោយខាងប្រុសបាននិយាយថា សុំលែង ដោយហេតុថាប្រពន្ធនោះបានក្បត់គាត់ ខាងឪពុកក្មេករបស់បុរសនោះ បានសាកសួរថាមានរឿងអ្វី ប៉ុន្តែត្រូវបានខាងស្រីតបថា មកពីប្រដាប់ភេទរបស់ប្ដីដែលសុំលែងនោះវាតូចពេក ។ មិនត្រឹមតែប៉ុណ្ណោះ ខាងប្រុសបានតបថា មកពីរបស់ខ្លួនឯងធំសោះ បែរជាចោតថារបស់គេតូច ។ សូមទស្សនានៅលើ Link នេះ ៖ https://www.facebook.com/story.no.king/videos/2845826532125807/ (បញ្ជាក់ប្រសិនបើមិនដំណើរការវីដេអូនោះទំនងជាលុប) ងាកទៅការរិះគន់វិញ មានមតិមួយចំនួនតូចក៏បានគាំទ្រពាក្យសម្ដី និងខ្សែសាច់រឿងខ្លីនេះផងដែរ ថាសម្ដីនេះចាត់ទុកជារឿងធម្មតាគ្រប់វ័យទៅវិញ ។ ដោយឡែកមតិរិះគន់ជាច្រើនកំពុងកើតឡើងជាបន្ដបន្ទាប់ខណៈរឿងនេះត្រូវបានមហាជនចែករំលែករហូតដល់ ៣ពាន់ Share នៅលើបណ្ដាញសង្គមដែលពេញនិយម Facebook នាពេលនេះ ៕ ប្រភព ៖ បណ្ដាញសង្គម Facebook

វៀតណាមខឹងសម្បារនឹងនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលកកាយរឿងប្រវត្តិសាស្រ្តឈ្លានពានព្រំដែនថៃ

បរទេស ៖ ប្រជាពលរដ្ឋដែលលេងបណ្ដាញសង្គមហ្វេសប៊ុក បានចូលទៅធ្វើការចុច Angry Reactions នៅលើ Post របស់លោកនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី និងបានសរសេរជា Comment ជាច្រើននៅលើ Post ដែលមានរូបលោក លី ក្វាន់យូ ដែលជាឪពុក និងជាបិតារបស់សាំងហ្គាពួរផងដែរ ដែលបន្ទាប់ពីលោកនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី សរសេររៀបរាប់សារមួយទៅកាន់នាយករដ្ឋមន្រ្តីថៃ ក៏ដូចជាធ្វើការបកស្រាយពាក់ព័ន្ធនឹងការទប់ទល់កងទ័ពវៀតណាម នៅព្រំដែនកម្ពុជា-ថៃ ផងដែរ ដែលបង្ហាញពីការនិយាយចំៗទៅលើការឈ្លានពានរបស់វៀតណាម ទៅលើទឹកដីកម្ពុជា ។ បើយោងទៅតាមបណ្ដាញសង្គម Facebook របស់លោក Lee Hsien Loong ដែលជាទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី ត្រូវបានប្រជាពលរដ្ឋវៀតណាមចូលទៅធ្វើការ Comment ដោយបានប្រើពាក្យពេជន៍ និងខ្លះបានជេរប្រមាថទៅលើលោក ដោយសារតែលោកបានសរសេរ Statement ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសវៀតណាម និងប្រទេសកម្ពុជា ខណៈដែលពាក្យសម្ដីដែលបានសរសេរនៅលើ Statement នោះបានប៉ះពាល់ដល់ប្រវត្តិសាស្រ្តច្រំដែល ដែលមិនអាចលុបបំបាត់បាននៅលើ ប្រទេសជឿនលឿននៅអាស៊ីដែលមានដូចជា សិង្ហបុរី ថៃ និងបណ្ដាប្រទេសជឿនលឿននៅអឺរ៉ុប បើទោះបីជាមានការកាត់ទោសមេដឹកនាំខ្មែរក្រហមចោទប្រកាន់ទៅលើការប្រល័យពូជសាសន៍ក៏ដោយ ។ តែទោះជាយ៉ាងណាក៏ដោយ វៀតណាម