Day: June 4, 2019

ស្លាកឈ្មោះអាជីវកម្មដែលសរសេរពាក្យខ្មែរខុស ឬមិនបានសុំច្បាប់ ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់

ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី បានគូសបញ្ជាក់ថា ការលើកស្លាកអាជីវកម្មដែលពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ឬមិនបានសុំច្បាប់អនុញ្ញាត្តជាមុន ត្រូវតែទម្លាក់ចោល ដើម្បីពង្រឹងការអនុវត្តច្បាប់ ពីព្រោះកម្ពុជា គឺជាប្រទេសនីតិរដ្ឋ និងជាសមាជិកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក។យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ រដ្ឋលេខាធិការ បានលើកឡើងដូច្នោះ នាឱកាសដឹកនាំមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះរុះរើស្លាកយីហោផ្ទះសំណាក់របស់ជនជាតិចិន ឈ្មោះថា “តៃ ប៉ូ ផ្ទះយុវជនអន្តរជាតិ” ស្ថិតនៅលើផ្លូវស៊ីវត្ថា ភូមិមណ្ឌល១ សង្កាត់សូយដង្គុំ ក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩។ នៅក្នុងឱកាសនោះ លោក វ៉េង សុធី បានថ្លែងថា “ការទម្លាក់ស្លាកអាជីវកម្មផ្ទះសំណាក់ខាងលើ ដោយសារតែជនជាតិចិនជាម្ចាស់បានប្រើប្រាស់ពាក្យពេចន៍ខ្មែរមិនត្រឹមត្រូវ ខុសពីឈ្មោះដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម”។ រដ្ឋលេខាធិការ បានធ្វើការណែនាំ និងពន្យល់ជនជាតិចិនដែលជាម្ចាស់ផ្ទះសំណាក់ អំពីច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ស្តីពីពាណិជ្ជនាម ព្រមទាំងនីតិវិធីក្នុងការស្នើសុំនាមករណ៍ផ្លូវការសម្រាប់អាជីវកម្ម ឬក្រុមហ៊ុននានា នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនោះទៀត រដ្ឋលេខាធិការ ក៏បានលើកឡើងពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ព្រមទាំងការខិតខំពង្រឹងអនុវត្តន៍ច្បាប់កម្មសិទ្ធិបញ្ញា

បន្ទាប់ពីផ្ទុះ​ការរិះគន់! មេប៉ូលិស លោក នេត សាវឿន បញ្ជាឲ្យ​បញ្ជូនសំណុំរឿង​ ប៉ូលិសលួច iPad ទៅតុលាការ

ភ្នំពេញៈ នគរបាល បានអោយដឹងថា រឿងក្ដីមន្ដ្រីនគរបាល​លួច iPad មួយគ្រឿង នៅហាងវេលុយមួយកន្លែង ស្ថិតក្នុងខណ្ឌទួលគោក ត្រូវបានបញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ នារសៀលថ្ងៃនេះ។ ជនសង្ស័យក្នុងរឿងក្ដីនេះ ឈ្មោះ ហេង ហាប់ ឋានន្តរស័ក្ដិអនុសេនីយឯក បម្រើ​ការនៅនាយកដ្ឋានព្រំដែនទឹក។ លោកឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ថា ករណីមន្ត្រីនគរបាលនៅនាយកដ្ឋានការពារព្រំដែនទឹក ត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីហើយ។ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅ នាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។ ជនសង្ស័យនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់ ។

អគ្គនាយកអន្ដោប្រវេសន៍ ដកហូតឯកសារមិនប្រក្រតី ជិត៤ម៉ឺនឯកសារ ក្នុងរយៈពេល៥ខែ ចុងក្រោយនេះ

ភ្នំពេញៈ គិតចាប់ពីខែមករា រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ អគ្គនាយកអន្ដោប្រវេសន៍ បានដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ចំនួន៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍ ចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់។ យោងតាមរបាយការណ៍បូកសរុប លទ្ធផលការងារដកហូត ឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី និងការទទួលពាក្យសុំជាជនបរទេសអន្ដោប្រវេសន៍ គិតត្រឹមថ្ងៃទី៣១ ឧសភា របស់ អគ្គនាយកអន្ដោប្រវេសន៍ ចេញផ្សាយនៅថ្ងៃទី៤ មិថុនា នេះ ថា “បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីសរុបចំនួន ៣៦,០៩៤ឯកសារ ពីគ្រួសារជនបរទេស អន្ដោប្រវេសន៍សរុបចំនួន១៩,៦៣៨គ្រួសារ គិតជាមនុស្សរួមចំនួន៦៨,៨០១នាក់ (ស្រី៣២,៨៣៧នាក់) មានអ្នកអាយុ១៨ឆ្នាំឡើងចំនួន៤៩,៦៣៨នាក់ (ស្រី២៣,៩២១នាក់) មាន៩សញ្ជតិ រួមមាន ៖ ថៃ ឡាវ ចិន ភូមា ឥណ្ឌូលណេស៊ី ម៉ាលេស៊ី នេប៉ាល់ បង់ក្លាដេស និងវៀតណាម។ ប្រភេទឯកសារដែល បានដកហូត រួមមាន៖ សៀវភៅស្នាក់នៅ១៤,៨០៦ក្បាល -សៀវភៅគ្រួសារ២,២២៧ក្បាល -សំបុត្រកំណើតខ្មែរ១២,៤៤០ច្បាប់ -សំបុត្រអាពាហ៍ពិពាហ៍៣៨០ច្បាប់ -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៥,៩០៤ប័ណ្ណ និងលិខិតឆ្លងដែនខ្មែរ