Day: June 1, 2019

អស្ចារ្យ! អ្នកវិទ្យាសាស្រ្តវ័យក្មេងហ្វីលីពីន រកឃើញវិធីព្យាបាលជម្ងឺទឹកនោមផ្អែម(វីដេអូ)

ទីក្រុង ILOILO ៖ អ្នកវិទ្យាសាស្រ្តវ័យក្មេងជាសិស្សសាលាម្នាក់មកពីទីក្រុងមួយនៃប្រទេសហ្វីលីពីន នៅទីក្រុង ILOILO បានរកឃើញសមាសធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែមដែលមានសក្តានុពលនៅក្នុងផ្លែឈើអារ៉ាល់ទែរ (ផ្លែក្រខុបស្រុក) ដែលជាការរកឃើញថ្មីមួយដែលគាត់បានបង្ហាញនៅក្នុងពិព័រណ៍វិទ្យាសាស្ត្រអន្តរជាតិនៅសហរដ្ឋអាមេរិក ។ កុមារីវ័យក្មេង Maria Isabel Layson ដែលជាជនជាតិហ្វីលីពីន បានឈ្នះការតាំងពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាតិនៅក្នុងខែកុម្ភៈ និងបានប្រកួតប្រជែងជាផ្នែកមួយនៃប្រតិភូហ្វីលីពីននៅក្នុងពិព័រណ៍វិទ្យាសាស្ត្រ និងវិស្វកម្មអន្តរជាតិ Intel នៅរដ្ឋ Arizona កាលពីខែមុន។ គ្មាននរណាម្នាក់យកចិត្តទុកដាក់លើផ្លែឈើនិងឱសថរបស់វាទេ។ ពួកគេមិនដឹងថាវាមានសក្តានុពលសម្រាប់ក្លាយជានិយ័តករនៃជំងឺទឹកនោមផ្អែមនោះទេ ។ ការស្រាវជ្រាវរបស់កុមារី Layson បានពិនិត្យមើលសមាសធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែមនៃផ្លែឈើដែលត្រូវបានគេស្គាល់ថាជា សារីសា (sarisa) ។ ខណៈពេលដែលនាងមិនបានឈ្នះនៅក្នុងការប្រកួតប្រជែងរបស់សហរដ្ឋអាមេរិក Layson បាននិយាយថាតំណាងឱ្យប្រទេសនេះគឺជាពរជ័យនិងកិត្តិយស ។ “ខ្ញុំមិនបានចូលរួមប្រកួតប្រជែងដើម្បីកិត្តិនាមទេ។ ខ្ញុំបានចូលរួមការប្រកួតប្រជែងនេះព្រោះខ្ញុំចង់ដោះស្រាយបញ្ហាជំងឺទឹកនោមផ្អែមនិងរបៀបដែលការស្រាវជ្រាវរបស់ខ្ញុំអំពី ផ្លែក្រខុបស្រុកនេះ ដែលអាចជួយដោះស្រាយបាន “។ Layson បាននិយាយថាការស្រាវជ្រាវរបស់គាត់បានរកឃើញសមាសធាតុជីវសកម្មដូចជាអាទីតូស៊ីនអ៊ីន, flavonoid និង polyphenol នៅក្នុងផ្លែក្រខុបស្រុកនេះ ។ សមាសធាតុទាំងនេះអាចមានប្រយោជន៍ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ។ នាងបាននិយាយថា “តាមពិតទៅលទ្ធផលនៃការស្រាវជ្រាវលើម៉ាន់ឌីញ៉ាកាឡូរ៉ាឬសារ៉ាស្សាវាមានសារធាតុប្រឆាំងនឹងជំងឺទឹកនោមផ្អែមហើយវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម” ។ សិស្សថ្នាក់ទី 11 ដែលមានបំណងចង់ស្វែងរកវិធីព្យាបាលជំងឺដែលប៉ះពាល់ដល់ប្រជាជនហ្វីលីពីនជាច្រើន។

ក្មួយបង្កើតចៅសង្កាត់ស្ទឹងមានជ័យ២ ស្រវឹងស្រាជិះម៉ូតូដោះអាវ ចូលអុកឡុកគោលដៅត្រួតពិនិត្យអាវុធ

ភ្នំពេញៈ យុវជនទំនើង អាងខ្លួនជាក្មួយចៅសង្កាត់ បើកម៉ូតូដោះអាវ មិនពាក់មួកសុវត្ថិភាព ហើយថែមទាំងស្រវឹងស្រាទ្រេតទ្រោត ចូលគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងអនុវត្តច្បាប់ចរាចរណ៍របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ សមត្ថកិច្ចហៅឲ្យឈប់អែបខាងសិន និងណែនាំដែរ បែរជាមិនព្រមឈប់ទេ ហើយព្យាយាមជិះគេចក៏ជ្រុលទៅបុកសមត្ថកិច្ច។ ពេលសមត្ថកិច្ចបានដកសោរម៉ូតូ ព្រោះខ្លាចក្រែងកើតមានគ្រោះថ្នាក់ដល់អ្នកផ្សេងទៀត បែរជាចុះមកស្រែកឡូឡា និងប្រើសម្ដីអសីលធម៌ដាក់សមត្ថកិច្ច បង្កការភ្ញាក់ផ្អើលដល់បងប្អូនសាច់ញាតិរបស់យុវជនទំនើងមានផ្ទះនៅជិតនោះ មកជួយឃាត់យកទៅផ្ទះបាត់ទៅមួយសន្ទុះ។ ក្រោយមក ស្រាប់តែយុវជនទំនើងដែលស្រវឹងនោះ រត់ចេញមកបំប៉ោងព័ត៌មានថា ខ្លួនបាត់ខ្សែកមាស រួចស្រែកឆោឡោអុកឡុកផ្អើលគេឯងតែម្ដង តែលេចមុខលោកចៅសង្កាត់ស្ទឹងមានជ័យទី២ ចុះមកជួយសម្របសម្រួល និងសុំទោសជំនួសក្មួយផងដែរ តែយុវជនទំនើងកាន់តែកោងកាចខ្លាំងដូចខ្លា មិនយោគយល់អ្នកណាបានស្ទុះទៅរើសដុំឥដ្ឋមកវាយទៅលើសមត្ថកិច្ច ។ តែសំណាងល្អមានសមត្ថកិច្ចម្នាក់ទៀត ស្រែក និងឃាត់ចាប់ដាក់ខ្នោះ និងធ្វើការឆែកឆេរខ្លួនប្រាណ រកឃើញខ្សែក ដែលយុវជនទំនើងឆោឡោថា បាត់នោះ លាក់ទុកក្នុងហោប៉ាវខោទៅវិញ ទើបសមត្ថកិច្ចបម្រុងនាំយកទៅប៉ុស្តិ៍ដែរ តែដោយសារតែលោកចៅសង្កាត់ រួមទាំងសាច់ញាតិប្រុសស្រីទទូចសុំពេក ទើបឲ្យសាច់ញាតិនាំចូលក្នុងផ្ទះបាត់ទៅ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០៖១០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាកុល និងពង្រឹងច្បាប់ចរាចរណ៍ របស់កម្លាំងនគរបាលខណ្ឌមានជ័យ ដែលចុះអនុវត្តនៅចំណុចមុខហាងនំប៉័ងបាយ័ន ផ្លូវមុនីរ៉េត (២១៧) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ