Month: June 2019

បែកធ្លាយមិនដឹងវត្តណានោះទេ! តេជគុណបានញោមស្រីយ៉ាងទ្រលុកទ្រលន់ទំនងឆាន់តាមតណ្ហាហើយ

រូបភាពមនុស្សស្រីសាច់សខ្ចី និងលោកសង្ឃស្លៀកស្បង់ពណ៌ទឹកក្រូច ត្រូវបានបែកធ្លាយនៅក្នុងបណ្ដាញសង្គម Facebook ទៀតហើយ ដោយមានថតរូប និងកែរូបដាក់ជិតគ្នាថែមទៀត ដែលបាន Screenshot និងបង្ហោះចែកចាយដែលមានអ្នកចែកចាយជាង ៥០០ Share ។ រូបភាពជាច្រើនសន្លឹកទំនងក្នុងទូរស័ព្ទត្រូវបានបែកធ្លាយ និងបង្ហោះ ព្រមទាំងមានអ្នកចែកចាយជាច្រើន ខណៈពុំទាន់ស្គាល់ឈ្មោះលោកសង្ឃនោះ និងវត្តដែលគង់នៅឡើយ ។ បើតាមប្រភពរូបភាពនៃការចែកចាយនោះ ទំនងយកចេញពីទូរស័ព្ទ ដែលមានដាក់ថា ថ្ងៃទី ២៤ ខែមីនា ទំនងឆ្នាំ ២០១៩ នេះ ដែលពេលវេលាបានលើសចំនួន ៣ខែទៅហើយ ៕ ប្រភព បណ្ដាញសង្គម Facebook

បុរសខ្លាំង​នេះ អុកឡុក ស្រែកឡូឡា ដេញគប់​អ្នកកាសែត ផ្អើលពេញផ្លូវ ឥឡូវចាប់ខ្លួន

ភ្នំពេញៈ បុរសខ្លាំងម្នាក់ ត្រូវកម្លាំង​នគរបាលខណ្ឌមានជ័យ ចាប់ខ្លួន ក្រោយបង្កការអុកឡុក ស្រែកឡូឡា ដេញវាយនគរបាលចរាចរណ៍ឈរនៅគោលដៅ និងដេញវាយអ្នកកាសែត ខណៈសមត្ថកិច្ចហៅឃាត់រថយន្តឱ្យឈប់សួរនាំ។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោង៩ ៖៤៥នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩ នៅចំណុចភ្លើងស្តុប ច្រមុះជ្រូក ក្បាលថ្នល់ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប្រភពពីនគរបាល បានប្រាប់ឱ្យដឹងថា បុរសខ្លាំងនេះ​ ឈ្មោះ ជួន ច័ន្ទដារី អាយុ៣៤ឆ្នាំ ស្នាក់ នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ នគរបាល បន្តថា មុនកើតហេតុ បុរសម្នាក់នេះ បើករថយន្តម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ ២AB-៧៦៩១ មួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ២៧១ ពីលិចទៅ កើត រ៉េចង្កូតពេញផ្លូវ ដោយខ្លាចក្រែងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ឬក៏ទៅបុកគេឯងនោះ កម្លាំងនគរបាលចរាចរណ៍ ក៏បានហៅឱ្យឈប់ដើម្បីធ្វើការសួរនាំស្រាប់តែ បុរសម្នាក់នោះចុះ ពីរថយន្តរបស់គេ

អគ្គមេបញ្ជាការផ្ទៃប្រទេស Ethiopia ត្រូវបានបាញ់សម្លាប់ក្រោមស្នាដៃ អង្គរក្សផ្ទាល់

បើយោងទៅតាមអ្នកនាំពាក្យនាយករដ្ឋមន្រ្តីនៃប្រទេស Ethiopia បានឲ្យដឹងថា អគ្គមេបញ្ជាការផ្ទៃប្រទេសនៃប្រទេស Ethipia ត្រូវបានកងអង្គរក្សរបស់ខ្លួនបាញ់សម្លាប់នៅក្នុងទីក្រុង Addis Ababa ។ លោក Nigussu Tilahun បានប្រាប់ទៅអ្នកសារព័ត៌មាននៅថ្ងៃអាទិត្យនេះថា លោកអគ្គមេបញ្ជាការ Seare Mekonnen ត្រូវបានបាញ់សម្លាប់ដោយអង្គរក្សរបស់គាត់ផ្ទាល់ នៅក្នុងផ្ទះរបស់លោកអគ្គមេបញ្ជាការផ្ទៃប្រទេសរូបនោះ នៅក្នុងរដ្ឋ Addis Ababa. គាត់បាននិយាយថា អតីតមេបញ្ជាការកងទ័ពដែលបានចូលទៅសួរសុខទុក្ខគាត់ ក៏ត្រូវបានស្លាប់ផងដែរនៅពេលវាយប្រហារនៅថ្ងៃនេះ​ ។ គាត់បាននិយាយថា អ្នកដែលបានបាញ់សម្លាប់ គឺបានតាមគាត់តាំងពី Amhara Region នៅខាងក្រៅក្រុង Addis Ababa មកម្លេះ ។ ប្រភព ៖ AP

ចិត្តល្អហួស! ជិះម៉ូតូជាមួយ​ពួកម៉ាក ដឹកសង្សារយកទៅ​រំលោភបូក បានសម្រេច ឥឡូវជាប់ខ្នោះ

ក្រចេះ៖ យុវជន២នាក់ ត្រូវបានសមត្ថកិច្ចស្រុកចិត្របុរី ឃាត់ខ្លួន ក្រោយពួកគេចាប់​រំលោភបូកនារីសង្សារបានសម្រេចម្នាក់ម្ដងៗ។ ករណីរំលោភបូកខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨៖១០នាទីយប់ថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០១៩ នៅចំណុចក្បែរផ្លូវលំ(ផ្លូវ៧៥) ភូមិខ្សារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ ជនសង្ស័យ ១.ឈ្មោះម៉ោញ ណេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ២/.ឈ្មោះ ទូ រៀម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំងពីរ ជាកសិករ រស់នៅភូមិសេរីភាព ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ។ ចំណែកនារីរងគ្រោះឈ្មោះ យ.ន ធ.តា អាយុ១៧ឆ្នាំ ជន​ជាតិខ្មែរ(ក្នុងបន្ទុក) រស់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ (ជាសង្សារឈ្មោះ ម៉ោញ ណេ)។ សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ

រលំអាគារខុសច្បាប់ចិននៅខេត្តព្រះសីហនុ ល្បីដល់សារព័ត៌មានធំៗ នៅក្រៅប្រទេស

ព័ត៌មានដែលកំពុងកក្រើកពេញផ្ទៃប្រទេសនាពេលបច្ចុប្បន្ននេះ គឺការដួលរលំអាគារ ៧ ជាន់ដែលកំពុងសាងសង់ខុសច្បាប់នៅខេត្តព្រះសីហនុ បានក្លាយជាប្រធានបទដ៏ក្ដៅគគុក សម្រាប់សាធារណមតិ នៅលើបណ្ដាញសង្គម Facebook ដោយរឿងហេតុនេះមានអ្នកនិយាយតៗគ្នាថា អភិបាលខេត្ត សហការជាមួយនឹងមន្ទីរខេត្តព្រះសីហនុ ដែលឋិតក្នុងក្រសួងពាក់ព័ន្ធ កំពុងឋិតក្នុងក្រសែភ្នែកមនុស្សគ្រប់គ្នា ដែលមានមនុស្សជាច្រើនសំណូមពរឲ្យរាជរដ្ឋាភិបាលដកតំណែងចេញ ពិសេសលោក យន់ មីន អភិបាលខេត្តព្រះសីហនុតែម្ដង ។ ប៉ុន្តែសារព័ត៌មាននេះបានក្លាយជាប្រធានបទដ៏ក្ដៅគគុកផងដែរ ព្រោះពិភពលោកក៏បានធ្វើការចាប់អារម្មណ៍ទៅលើរឿងនេះ ដោយសារព័ត៌មានធំៗពិភពលោក មានដូចជា BBC News, Insider, និង The Guaduarn ក៏បានធ្វើការចុះផ្សាយរឿងនេះផងដែរ ដែលការចុះផ្សាយស្រដៀងគ្នា ប៉ុន្តែបានបរិយាយអំពីឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា និងអំពើពុករលួយរបស់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ដែលបើកដៃឲ្យជនជាតិចិនទាំងនោះសាងសង់តាមអំពើចិត្តទៅវិញ ។ ប្រភព ៖ បរទេស

សមាជិកបក្សជួង ៖ អគារគ្មានច្បាប់ តែសាងសង់បាន ស្លាកបក្ស សុំច្បាប់ត្រឹមត្រូវមិនចង់ឲ្យលើក

សមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP បានចាត់ទុកហេតុការណ៍ដែលកើតឡើងនៅក្រុងព្រះសីហនុ ដែលរលំអាគារ ចាត់ទុកជាព្រឹត្តិការណ៍ដែលពួកគេយល់ថា ជាកំហុសមួយដ៏ធំរបស់ក្រសួងពាក់ព័ន្ធនានា ដែលធ្វើឲ្យកើតមានគ្រោះថ្នាក់នេះ ប៉ុន្តែអ្វីដែលពួកគេបានយល់ឃើញទៅលើសកម្មភាពរបស់អាជ្ញាធរ ឬក្រសួង គឹការងារលើកស្លាកបក្សរបស់ពួកគេ ដោយចាត់ទុកថាជាការរារាំងដោយចេតនាទៅលើសកម្មភាពជួបជុំ ក៏ដូចជាលើកស្លាកបក្សរបស់ពួកគេ ដែលមានការរិតត្បិតទៅលើផ្នែកនយោបាយ នៅតាមមូលដ្ឋាន ដោយពួកគេបានចោទជាសំណួរថា “អគារគ្មានច្បាប់ តែសាងសង់បាន ស្លាកបក្ស សុំច្បាប់ត្រឹមត្រូវមិនចង់ឲ្យលើក” ។ នៅលើបណ្ដាញសង្គម មានហេតុការណ៍មួយដ៏គួរឲ្យភ្ញាក់ផ្អើលដែលបណ្ដាលឲ្យមនុស្សស្លាប់ ៣ នាក់ និងរងរបួសផ្សេងទៀតរាប់សិបនាក់ ដោយគ្មានព័ត៌មានពិតប្រាកដ ដោយរដ្ឋមន្រ្តីផ្សេងៗបានឆ្លើយមកផ្សេងគ្នា ដែលធ្វើឲ្យមានការខឹងសម្បារ ពីសំណាក់ប្រជាពលរដ្ឋជុំវិញករណីនេះ ដែលសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកដែលរួមមាន BBC ក៏បានចុះផ្សាយផងដែរ ពីគ្រោះថ្នាក់រលំអាគារ ដែលក្រសួងនានាថាខុសច្បាប់នេះ ។ ពាក់ព័ន្ធទៅនឹងការរលំអាគារនេះ ក្នុងចំណោមក្រុមប្រតិកម្មទាំងឡាយ ក្នុងនោះសមាជិកគណបក្សជួង ហៅ LDP បានធ្វើការប្រតិកម្មទៅនឹងការរិតត្បិតផ្នែកនយោបាយរបស់ខ្លួន ដែលបានលើកស្លាក និងធ្វើការរំខានទៅលើសកម្មភាពនយោបាយតាមភូមិឃុំរបស់ពួកគេផងដែរ ដោយយល់ថាជាទង្វើអសីលធម៌ ដែលសម្ដេច នាយករដ្ឋមន្រ្តី និងសម្ដេច ស ខេង បានធ្វើការឲ្យសម្រួលដល់គណបក្សនយោបាយទាំងនោះ តែបែរជាមករំខានកិច្ចការរបស់ពួកគេទៅវិញ ។ ងាកទៅកាន់ការលើកស្លាក

ប្រធានក្រុមហ៊ុនឡេលាបស្បែកក្លែងក្លាយ ត្រូវបានដោះលែងភ្លាមៗ ពេលទៅដល់តុលាការ

ភ្នំពេញៈ ប្រធានក្រុមហ៊ុន ហុងថន ដែលលួចលាក់ផលិតឡេលាបស្បែកក្លែងក្លាយ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូង ដោះលែងអោយត្រឡប់ទៅវិញភ្លាមៗ ក្រោយសមត្ថកិច្ចបញ្ជូនមកអយ្យការអមសាលាដំបូង។ ជនសង្ស័យដែលត្រូវលោកស្រីព្រះរាជអាជ្ញារង កែវ សុគន្ធា សម្រេចដោះលែងនោះឈ្មោះ សាម ហុងថន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ ជាម្ចាស់ក្រុមហ៊ុន ហុងថន ខសបេធីក ឯ ក (HONG THON COSMETIC CO.LTD) មានអាស័យដ្ឋានស្នាក់នៅផ្ទះលេខ២៥៦ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ សមត្ថកិច្ច ឲ្យដឹងថា ស្រ្តីរូបនោះបានរងនូវការចោទប្រកាន់ពីបទ.លួចលាក់ផលិតឡេក្លែងក្លាយ បន្លំអត្តសញ្ញាណ បន្លំប្រភពផលិតផល និងអត់ច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល រួមទាំងអាជ្ញាធរពាក់ពន្ធថែមទៀតផង ដែលនេះសុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ប៉ុន្តែពេលបញ្ជូនមកអយ្យការកាលពីល្ងាចថ្ងៃទី២១ មិថុនា ស្រាប់តែលោកស្រី កែវ សុគន្ធា ព្រះរាជអាជ្ញារង ដឹកនាំការឆែកឆេដោះលែងទៅវិញភ្លាមៗតែម្ដង។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដោយមានការសហការជាមួយមន្ត្រីជំនាញក្រសួងសុខាភិបាល អាជ្ញាធរដែនដី ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងលួចលាក់ផលិតឡេក្លែងក្លាយមួយកន្លែងស្ថិតនៅផ្ទះលេខ៣១ ផ្លូវលំ ភូមិទ្រា៣

ចាញ់បោកទឹកប្រាក់ជាង ២ម៉ឺនដុល្លារ ដោយសារវត្ថុសក្ដិសិទ្ធិ

ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានប៉ូលីសព្រហ្មទណ្ឌដាក់ខ្នោះដៃ និងបញ្ជូនឡើងតុលាការ កាលពីព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធពីបទឆបោកលើទឹកប្រាក់ប្រមាណជាង២ម៉ឺនដុល្លារអាមេរិក តាមរូបភាពយកវត្ថុស័ក្តិសិទ្ធិ(សំរឹទ្ធ)មកលក់យកលុយពីមនុស្សល្ងង់ ។​ ជនសង្ស័យឈ្មោះ យ៉ែម សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទាក់ទិនករណីខាងលើនេះ ត្រូវបានមន្រ្តីនគរបាលព្រហ្មទណ្ឌ បង្ហើបឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទៅតាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ កែវ ហុងគន្ធា ភេទប្រុស អាយុ៣២ឆ្នាំ។ មន្ត្រីនគរបាលបន្តថា ក្នុងពាក្យបណ្តឹង កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងផ្ទះរបស់ឈ្មោះ ខូវ ទីជិនឡាយ ឈ្មោះ យ៉ែម សុវណ្ណ បានយកវត្ថុម្យ៉ាងទៅបង្ហាញ ឈ្មោះ កែវ ហុងគន្ធា (ជនរងគ្រោះ) ដោយប្រាប់ថា នេះជាវត្ថុស័ក្តិសិទ្ធិ(សំរឹទ្ធ)របស់មិត្តភក្តិខ្លួននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលគេចង់លក់ក្នុង១ខាំតម្លៃ ៤៥.០០០.០០០ ដុល្លារអាមេរិក ។ ជនសង្ស័យ បានប្រាប់ជនរងគ្រោះទៀតថា ប្រសិនបើយកវត្ថុស័ក្តិសិទ្ធិ(សំរឹទ្ធ)នេះទៅលក់

ខ្មែរគួរអាន! ផ្នែកមួយនៃរឿងក្រោយឆាក នៃកិច្ចចរចារសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ (លម្អិត)

ដោយសារតែការស្រាវជ្រាវ នៅមានកម្រិត និងមិនទទួលបានព័ត៌មានទូលាយនៅក្នុងប្រទេសកម្ពុជា ក្រុមយើងខ្ញុំសូមលើកយកការបកស្រាយរបស់អ្នកស្រាវជ្រាវម្នាក់ ដែលបានបង្កើត Blog ដើម្បីសរសេររឿងរ៉ាវប្រវត្តិសាស្រ្តមួយចំនួន ដែលនាពេលនេះគឺនិយាយអំពី ផ្នែកមួយនៃរឿងក្រោយឆាកនៃកិច្ចចរចារសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានរឿងដូចខាងក្រោម ៖ ស្ទើរគ្រប់ពេលដែលកម្ពុជាមានបញ្ហានយោបាយក្នុងស្រុក គេតែងឮអ្នកនយោបាយទាំងលើឆាក ទាំងក្រៅឆាក និងអ្នកនយោបាយកណ្តុរកន្លាត អ្នកវិភាគឱយបក្សនយោបាយពាក់ផ្លាកឯករាជ្យ លើកយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣ ឆ្នាំ១៩៩១មកនិយាយ។ ភាគីខ្លះអះអាងថាអ្នកនេះ ឬអ្នកនោះជាស្ថាបនិកកិច្ចព្រមព្រៀងនេះ ខ្លះទៀតបានបកស្រាយថាវាហួសសម័យ វាស្លាប់បាត់ទៅហើយ រីឯខ្លះទៀតក៏ថាវានៅតែនៅជាធរមានទេ ម្ចាស់ហត្ថលេខីទាំងឡាយនៅតែគិតគូរពីកម្ពុជាដដែលទេ។ ដើម្បីស្វែងយល់ពីរឿងនេះ យើងគួរដឹងថារឿងចាប់ផ្តើមពីចំណុចណាទៅ ហើយភាគីណាខ្លះដែលបានពាក់ព័ន្ធក្នុងរឿងនេះ។ សាកល្បងទៅមើលស្រុកខ្មែរពីសិង្ហបុរីមកវិញម្តង។ អត្ថបទនេះជាការដកស្រង់ផ្នែកមួយរបស់រឿងពីក្រោយឆាកដែលលោកលី ក្វាន់យូបានពិពណ៌នាតាំងពីចំនុចចាប់ផ្តើមដែលសិង្ហបុរីបានចូលពាក់ព័ន្ធរហូតបានសំរេចកិច្ចព្រមព្រៀង និងរឿងខ្លះៗក្រោយការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣។ លោកលី ក្វាន់យូផ្តើមសរសេរពីកម្ពុជាថា៖ «ប្រទេសកម្ពុជាប្រៀបបាននឹងចានប៉សឺឡែនមួយដែល គេបោកកំទេចឱយបែកខ្ចាយជាអំបែងច្រើនបំណែក។ ដើម្បីផ្គុំអំបែងប៉សឺឡែនទាំងនោះឡើងវិញ យើងចាំបាច់ត្រូវធ្វើដោយសន្សឹមៗ ហើយវាជាកិច្ចការដែលត្រូវអត់ធ្មត់ និងព្យាយាមខ្លាំង (Laborious tasks)។ ដោយសារវាដូចអំបែងប៉សឺឡែនដែលយកមកផ្គុំឡើងវិញ ការរួបរួមរបស់កម្ពុជាមិនអាចរង ឬទប់ទល់នឹងសំពាធខ្លាំងបានទេ។ ប្រជាជនកម្ពុជាគឺជាអ្នកចាញ់។ ប្រវត្តិសាស្ត្រឃោរឃៅណាស់ចំពោះប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជាដែលបានស៊ាំនឹងស្ថានភាពដែលគ្មានច្បាប់ទំលាប់ ឬឥតសណ្តាប់ធ្នាប់(Lawless condition) ជាយូរណាស់មកហើយ ដូច្នេះពួកគេលែងគោរព លែងខ្លាចច្បាប់ហើយ។

តោះស្ដាប់សេចក្ដីថ្លែងការណ៍ បក្សជួង LDP ប្រឆាំងស្ថានទូតវៀតណាម រឿងទឹកដីកម្ពុជាក្រោម(វីដេអូ)

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង បានប្រគល់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រង ដែលមកដល់ពេលនេះ មានរយៈ៧០ឆ្នាំហើយ ហើយស្ថានទូតវៀតណាមក៏ធ្លាប់និយាយថា ទឹកដីកម្ពុជាក្រោមសព្វថ្ងៃជាទឹកដីវៀតណាមតាំងពីយូរហើយមកដែរ កាលពីឆ្នាំ២០១៤ រហូតគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា LDP ឬបក្សជួងបានធ្វើការចេញសេចក្ដីថ្លែងការណ៍ជា ភាសាខ្មែរប្រឆាំងទៅលើសម្ដីដែលគ្មានការទទួលខុសត្រូវ និងរួចពីបបូរមាត់របស់លោក ត្រឹង វ៉ាន់ថុង ដែលជាមន្រ្តីការបរទេសវៀតណាមប្រចាំនៅកម្ពុជា ដែលការនោះបង្កការខឹងសម្បារជាខ្លាំងដល់ពលរដ្ឋកម្ពុជាជាច្រើន ។ ពាក្យសម្ដីទាំងអស់នៅក្នុងសារនេះ ត្រូវបានថតជាសម្លេង និងធ្វើការបង្ហោះជាសាធារណៈរួចម្ដងមកហើយកាលពីឆ្នាំ២០១៤ ដែលអត្ថន័យនិងខ្លឹមសារ គឺមានអត្ថន័យគ្រប់គ្រាន់គ្រប់សម័យកាល ដើម្បីប្រឆាំងតបតទៅនឹងវៀតណាម ដែលតែងតែប្រើប្រាស់ពាក្យសម្ដីផ្សេងៗ ទៅលើទឹកដីកម្ពុជាក្រោមសព្វថ្ងៃ និងដាស់តឿនប្រជាពលរដ្ឋខ្មែរឲ្យចូលរួមកែប្រែសង្គមដោយខ្លួនឯងផងដែរ ។ សូមស្ដាប់ទាំងអស់គ្នាដោយយកចិត្តទុកដាក់ វីដេអូខាងក្រោម ៖