Day: May 11, 2019

ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមប្រទេសក្រីក្រក្នុងទ្វីបអាស៊ី អំឡុងឆ្នាំ២០១៨

ទ្វីបអាស៊ីគឺជាទីកន្លែងបណ្ដុំសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតក្នុងលោក ដែលមានដូចជាប្រទេសចិនជាដើម ប៉ុន្តែក៏នៅតែមានប្រទេសជាច្រើននៅលើទ្វីបនេះ មានចំណូលទាបបំផុតផងដែរ ដែលក្នុងនោះប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសមួយដែលក្រីក្របំផុតក្នុងទ្វីបអាស៊ី ហើយក្នុងនោះប្រទេសកម្ពុជាជាប្រទេសក្រីក្របំផុតក្នុងចំណោមប្រទេសទាំង ១០ដែរ ដែលឋិតក្នុងចំណោមប្រទេសដែលក្រីក្រលំដាប់ទី ៧ ។ នេះបើយោងទៅតាមគេហទំព័រ Graphicmap ។ បើយោងទៅតាមគេហទំព័រ Graphicmap ដែលបានបង្ហោះ និងសរសេររៀបរាប់ទាក់ទងនឹងប្រទេសដែលក្រីក្របំផុតនៅក្នុងទ្វីបអាស៊ីក្នុងនោះប្រទេសកម្ពុជាជាប់ជាប្រទេសដែលក្រីក្រលំដាប់លេខ ៧ ក្នុងទ្វីបអាស៊ី បន្ទាប់ពីប្រទេសក្រីក្រទាំង ៦ ទៀត គឺប្រទេសអាហ្វហ្គានីស្ថាន ប្រទេសយេមែន នេប៉ាល់ ថាជីគីស្ថាន គីហ្គីស្ថាន និងប្រទេសហ្គីណេ ។ ប៉ុន្តែប្រទេសដែលក្រីក្របន្ទាប់មិនមែនជាប្រទេសឡាវ ដែលនៅក្បែរប្រទេសកម្ពុជានោះទេ បែរជាប្រទេសទាំងនោះទៅជាប្រទេសទីម៉័រខាងលិច ប្រទេសប៉ាគីស្ថាន និងប្រទេសមីយ៉ាន់ម៉ាទៅវិញ ។ ចុះហេតុអ្វីបានជារដ្ឋមន្រ្តីប្រទេសកម្ពុជាមានប្រសាសន៍ថា ប្រទេសនេះជាខ្លាសេដ្ឋកិច្ចទៅវិញ តើពួកគេផ្អែកទៅលើអ្វី? ប្រភព ៖ Graphicmaps

ធ្លាប់តែលឺលោក ខឹម វាសនានិយាយ ថាយកសម្រាមទៅចាក់មុខផ្ទះអ្នកចោល ឥឡូវមានអ្នកអនុវត្តហើយ!

បើតាមប្រភពសារព័ត៌មានថ្មីៗ ដែលបានចុះផ្សាយនៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ យើងធ្លាប់លឺលោក ខឹម វាសនានៅប្រទេសកម្ពុជាថា បើសិនជា LDP ឈ្នះឆ្នោត គាត់នឹងប្រើវិធានការកៀបអ្នកចោលសម្រាមឲ្យចោលក្នុងធុងឲ្យបាន និងលោកក៏បាននិយាយថា បើសិនជានៅតែរឹងទទឹង លោកនឹងឲ្យឡានចាក់សម្រាមយកសម្រាមទៅចាក់មុខផ្ទះតែម្ដង ប៉ុន្តែស្រាប់តែនាពេលថ្មីៗនេះ សារព័ត៌មានថ្មីៗបានចុះផ្សាយពីអភិបាលក្រុងនៅប្រទេសបារាំង ខឹងនឹងពលរដ្ឋដែលចោលសម្រាមពាសវាលពាសកាល បានធ្វើការយកសម្រាមជាច្រើនទៅចាក់ចោលមុខផ្ទះអ្នកចោលតែម្ដង ។ ព័ត៌មានពិស្ដាររបស់ថ្មីៗមានដូចតទៅនេះ ៖ អភិបាលក្រុង Saint-Potan នៃ​តំបន់ Bretagne ប្រទេស​បារាំង បាន​ប្រមូល​សំរាម​ដែល​គ្រួសារ​មួយ​យកទៅ​ចូល​គ្មាន​សណ្តាប់ធ្នាប់​នៅក្បែរ​សាលា ហើយ​យកទៅដាក់​នៅមុខ​ផ្ទះ​គ្រួសារ​នោះ​វិញ​។ យោងតាម​ការផ្សាយ​រប​ស់ Le Parisien នេះ​ជាគោលការណ៍​ថ្មី​មួយ​ដើម្បី​ទប់ស្កាត់​ការ​ចោល​សំរាម​គ្មាន​សណ្តាប់ធ្នាប់​។​ រឿងរ៉ាវ​បានកើត​ឡើង​តាំងពី​ដើមឆ្នាំ​២០១៩​មក ដោយ​លោក Arnaud Lecuyer ដែលជា​អភិបាលក្រុង Saint-Potan បាន​កាយ​សំរាម​ទាំងនោះ ដែលមាន​ក្រដាស និង​ឯកសារ​ផ្សេងៗ ហើយ​ទីបំផុត​លោក​បានឃើញ​វិក្កយបត្រ​ថ្នាំពេទ្យ​មួយ​ដែល​ដាក់ឈ្មោះ និង​អាសយដ្ឋាន​ម្ចាស់​សំរាម​តែម្តង​។ «​ម្ចាស់​សំរាម​នោះ គឺជា​ស្ត្រី​ម្នាក់ ប៉ុន្តែ​ខ្ញុំ​គិតថា ជា​អ្នក​នៅ​ក្រុង​ផ្សេង​ដែល​នៅក្បែរនោះ ពោលគឺ​មិនមែន​អ្នក​នៅ Saint-Potan ឡើយ​។ ស្ត្រី​នោះ បើករថយន្ត​ដើម្បី​យក​សំរាម​ទៅ​ចោល​គ្មាន​សណ្តាប់ធ្នាប់​។​ ​ដោយ​ខឹងសម្បារ​យ៉ាងខ្លាំង