Narcissistic Personality Disorder ជាជំងឺផ្លូវចិត្តមួយបែបដែលស្ថិតក្នុងចង្កោមជំងឺអត្តចរិកបុគ្គល​ (Personality Disorder)។ អ្នកជំងឺមានអាការៈក្នុងទំរង់ដែលយល់ថាខ្លួនជាមនុស្សសំខាន់​ និងមានអំណាច។ ករណីខ្លះ​ អ្នកជំងឺក៏អាចមានអារម្មណ៍តូចចិត្ត​ មេីលងាយខ្លួនឯង​ និងទន់ជ្រាយផងដែរ។ បុគ្គលដែលមានបញ្ហានេះអាចមានទំនោរតាមបុគ្គលិកលក្ខណៈដូចខាងក្រោម៖ យល់ថាខ្លួ​នជាមនុស្សសំខាន់​ គួរជាទីចាប់អារម្មណ៍ពីអ្នកផ្សេង​ ខ្លួនជាមនុស្សជោគជ័យនិងមានឥទ្ធិពលឬទឹកមាត់ប្រៃ។ ស្រេកឃ្លានចង់បានការស្ងេីចសរសេីរ​ និងចំណាប់អារម្មណ៍ពីអ្នកដទៃ​។ មិនសូវចេះគិតដល់អារម្មណ៍អ្នកដទៃ​។ លេីកតំកេីង​ អួតអាងពីទេកោសល្យខ្លួន​ ស្នាដៃរបស់ខ្លួនហួសហេតុ​ (ហ៊ានទៅប្រយុទ្ធដណ្តេីមល្ខោនខោល​ និងព្រះខ័ន្តរាជពីថៃមកវិញ។ ) ធ្លាប់មានចិត្តច្រណែននឹងគេ។ យល់ថាខ្លួនគួរមានការយកចិត្តទុកដាក់​ លេីកស្ទួយពិសេសជាងគេ។ ជឿថាខ្លួនគួរតែជួប​ ឬរាប់អានជាមួយតែបុគ្គលសំខាន់​ៗ​ បុគ្គលខ្ពង់ខ្ពស់ដូចខ្លួន។ អឿ​ ក្អេងក្អាង​ តាំងខ្លួនជាអ្នកឆ្លាត​ អ្នកចេះ​ អ្នកដឹង អ្នកស្នេហាវប្បធម៌ជាតិ។ នឹកឃេីញចង់ធ្វេីអ្វី​ ធ្វេីភ្លាម​ មិនគិតពីផលវិបាកអ្វីទេ។ ប្រភព ៖ Facebook