Day: May 2, 2019

រដ្ឋមន្រ្តីកសិកម្ម ៖ ប្រទេសកម្ពុជានឹងមានចំ ណូលកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខ

បើយោងទៅតាមសារព័ត៌មានដើមអំពិល បានធ្វើការចុះផ្សាយនាថ្ងៃនេះ រដ្ឋមន្រ្តីកសិកម្ម លោក វេង សាខុន បានដាក់ចេញនូវយន្តការចំនួន ៤ ដើម្បីអនុវត្តន៍នាពេលខាងមុខ ដើម្បីរួមចំណែកធ្វើឲ្យប្រទេសកម្ពុជាទទួលបានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ ២០៥០ ខាងមុខនេះ ។ ខាងក្រោមនេះជាការបកស្រាយរបស់សារព័ត៌មានដើមអំពិល ដែលបានចុះផ្សាយទាំងស្រុង ៖ ភ្នំពេញ៖ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម នៅកម្ពុជាលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាក់ចេញនូវយន្តការចំនួន៤ ក្នុងការអនុវត្តតន៍នាពេលខាងមុខ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ក្រសួងកសិកម្ម ។ ថ្លែងក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធខួបលើកទី២០ របស់អង្គការហេហ្វឺ អន្តរជាតិប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោកវេង សាខុន លើកឡើងថា ចក្ខុវិស័យនិងទិសដៅរបស់ក្រសួង សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម គឺត្រូវធ្វើយ៉ាងណាចូលរួមប្រែក្លាយ “កសិកម្មកម្ពុជាឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួល អាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើង ប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា” ក្នុងក្របខណ្ឌកំណែ ទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល

ម្ចាស់ Page A Dose of Cath ចង់មានសេរីភាពនិយាយបញ្ហាស៊ិចនៅស្រុកខ្មែរដូចអឺរ៉ុប

អ្នកប្រហែលជាចាំបានហើយនូវទំព័រមួយដែលមានឈ្មោះថា A Dose of Cath ដែលទំព័រនេះត្រូវបានមហាជនមួយចំនួនរិះគន់យ៉ាងចាស់ដៃពីការនិយាយពាក្យសម្ដីមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាស៊ិច ឬបញ្ហាផ្លូវភេទ ដែលចំណុចនេះ ប្រជាពលរដ្ឋខ្មែរសម័យក្រោយៗនៅតែប្រកាន់ខ្ជាប់ និងចាត់ទុកថាជារឿងដែល មិនគួរលើកឡើងជាសាធារណៈឡើយ លើកលែងតែកន្លែងពិគ្រោះយោបល់ផ្លូវភេទ ឬជម្ងឺផ្លូវភេទ ប៉ុណ្ណោះ ។ ទំព័រ Facebook : A Dose of Cath បានធ្វើការរិះគន់បែបប្រយោលទៅកាន់វប្បធម៌ខ្មែរ ដែលបំបិទសិទ្ធសេរីភាពក្នុងការបញ្ចេញមតិយោបល់របស់នាង ដោយសារតែឥទ្ធិពលបរទេស និងការនិយាយដោយចំហររបស់លោកខាងលិច ធ្វើឲ្យនាងមានអារម្មណ៍គ្មានសេរីភាពបន្ដិចសោះ ក្នុងការនិយាយ និងបញ្ចេញមតិយោបល់ពាក់ព័ន្ធនឹងបញ្ហាស៊ិច (Sexual) ។ ទោះជាមានការរិះគន់យ៉ាងនេះក្ដីទំព័រ A Dose of Cath បានព្យាយាមសរសេររិះគន់ទៅលើវប្បធម៌បំបិតសិទ្ធសេរីភាពត្រង់បញ្ចេញការយល់ឃើញរបស់ខ្លួនទៅលើរឿងស៊ិច ឬរឿងលើគ្រែជាដើម ដោយយល់ថាខ្លួនគ្មានសេរីភាពសោះឡើយ ក្នុងការនិយាយរឿងទាំងនោះ ដោយនាងបានសរសេរនៅលើបណ្ដាញសង្គមរបស់នាងថា ៖ កាលពេលដែលខ្ញុំទៅទីក្រុង Berlin នៅប្រទេសអាល្លឺម៉ង់ ខ្ញុំបានទៅការតាំងពិព័រណ៍សិល្បៈ និងការសម្តែងមួយចំនួន ហើយក៏មានអារម្មណ៍ថាច្រណែនគេណាស់។ គេអាចបើកការជជែកពីភេទ និងបង្កើតជាសិល្បៈដោយមិនមានការគ្រប់គ្រង ហើយរឿងទាំងនេះគឺជារឿងធម្មតា។ នឹកឃើញមកប្រទេសខ្លួនឯងវិញ គ្រាន់តែស្លៀកពាក់ខ្លីក៏ត្រូវគេរិះគន់ ហើយអាចនឹងត្រូវប៉ះពាល់នឹងការងាររបស់ខ្លួនឯងទៀតបើជាអ្នកសិល្បៈ។ មនុស្សដូចគ្នា