Month: May 2019

ទៀតហើយ! អភិបាលក្រុង បញ្ជារឲ្យអភិបាលខណ្ឌទាំង១៤ បោសសម្អាតល្បែងស៊ីសងគ្រប់ប្រភេទឲ្យអស់

ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោក ឃួង ស្រេង បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើស និងល្បែងស៊ីសងគ្រប់ប្រភេទ នៅទូទាំង១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្ត ក្នុងការរស់ ខណៈដែលប្រទេសជាតិមានសន្តិភាពពេញបរិបូរណ៍។ ការដាក់ចេញនូវយុទ្ធនាការបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួមពីកម្លាំងមានសមត្ថកិច្ចទាំងពីរភេទ អាជ្ញាធរដែនដីទាំង១៤ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឲ្យមានកិច្ចប្រជុំគណៈបញ្ជាការឯកភាពនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីដាក់ចេញជាផែនការ និងវិធានការផ្សេងទៀតក្នុងការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ដើម្បីភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនោះ លោក ឃួង ស្រេង ក៏បានលើកឡើងពីបញ្ហាពាក់ព័ន្ធ នឹងការទប់ស្កាត់រថយន្តធំៗចូលក្នុងរាជធានីភ្នំពេញ ការដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍​នៅក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីមួយនេះ តែងទទួលរងនូវការកកស្ទះចរាចរណ៍រាល់ថ្ងៃ។ មានវិធានការទៅលើ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបើកគេចវេសពីការទទួលខុសត្រូវមុខច្បាប់ ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ ការពិនិត្យទៅលើការកកស្ទះចរាចរណ៍ ដើម្បីរកវិធានការដោះស្រាយធ្វើយ៉ាងណាកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅតំបន់ស្មុគស្មាញមួយចំនួន។ ពាក់ព័ន្ធនឹងល្មើសល្បែងស៊ីសងនៅក្នុងរាជធានីភ្នំពេញ លោក ឃួង ស្រេង បានមានវិធានការ យ៉ាងម៉ឺងម៉ាត់ផងដែរ លោកបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ

ក្រោយពីបិទអស់ច្រើនខែ ឥឡូវនេះវិទ្យុ VOA ត្រូវបានបើកដំណើរការនៅកម្ពុជាឡើងវិញ

ភ្នំពេញៈ រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បើកការិយាល័យតំណាងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ស្របច្បាប់មួយនៅក្នុងប្រទេសកម្ពុជា។ ការអនុញ្ញាតិនេះ ធ្វើឡើងក្នុងជំនួបរវាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក Michael Newbill ភារៈធារីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា និងលោក Matthew Walsh អនុប្រធានទទួលបន្ទុកប្រតិបត្តិការនៃទីភ្នាក់ងារអាមេរិកសម្រាប់ប្រពន្ធ័ផ្សព្វផ្សាយសកល US Agency for Global Media ដើម្បីស្វែងយល់ពីស្ថានការណ៍សារព័ត៌មានក្នុងប្រទេសកម្ពុជា និងពិភាក្សាការងារអំពីការបើកការិយាល័យ VOA ខេមរភាសាប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ។ លោក មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនោះថា លោករដ្ឋមន្រ្តី បានឯកភាពជាគោលការណ៍ ឱ្យតំណាង VOA បើកការិយាល័យនៅកម្ពុជា ។ លោកបានបញ្ជាក់ថា ការអនុញ្ញាតវិទ្យុ VOA បើកការនៅកម្ពុជានេះ បន្ទាប់ពី VOA បានស្នើសុំបើការិយាល័យនៅកម្ពុជា។ លោកបន្ថែមថា ការបើការិយាល័យនេះ គឺត្រូវបំពេញនីតិវិធី នៅក្នុងការសុំបែបបទ

ជប៉ុនផ្ដល់ជំនួយជិត ៥លានដុល្លារ សម្រាប់សង់ស្ថានីយ៍រថយន្ដ និងអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

ភ្នំពេញៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ហ្សិនសូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញ ធ្វើជាសាក្សីនៃពិធីចុះហត្ថលេខា លើលិខិតផ្លាស់ប្តូរសារនៃកិច្ចព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២។ ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន២ រួមមាន៖ ទី១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក)។ ទី២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក ដែលចុះហត្ថលេខារវាង លោក ហ៉ីដេហ៉ីសា ហូរីណូឈិ (Hidehisa Horinouchi) លោករាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំកម្ពុជា ជាមួយលោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពកម្ពុជា ប្រចាំប្រទេសជប៉ុន៕ ប្រភព ៖ Campost

ឥឡូវនេះមន្រ្តីប៉ូលីសសក្ដិ៣ អះអាងពីឪពុកម្ដាយថាសតិមិនគ្រប់ដើម្បីរួចផុតពីការដាក់ទោសទណ្ឌ

ករណី​មន្ត្រីប៉ូលិស​ស័ក្តិ​៣ ដែល​បាន​បន្លំ​យក​ iPad ពី​ហាង​មួយកន្លែង នៅ​ខណ្ឌ​ទួលគោក ដែល​មិន​ត្រូវបាន​ទទួល​ទោស នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ ដោយសារ​មាន​ការរិះគន់​ច្រើន ពី​ប្រជាពលរដ្ឋ ខណៈ​ដែល​លោក​ពេជ្រ ស្រស់ ក៏​បាន​ស្នើសុំ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យ​លើ​ករណី​នេះ​ឡើង​វិញ​ផង​ដែរ​។​ ​បើ​តាម​ការចុះផ្សាយ​របស់​អង្គភាព ​Fresh News លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានបញ្ជាក់​ថា «​បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រីនគរបាល​ខាងលើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ​។ ​ករណីនេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ​។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​»​។​ ​លោក ពេជ្រ ស្រស់ បានបញ្ជាក់​ថា ករណី​នេះ​មិន​ត្រូវ​បញ្ចប់​ដោយ​បែបនេះ​ទេ ពី​ព្រោះ​ទង្វើរ​នេះ គឺ ជា​ទង្វើរ​បន្ថោក​បន្ទាប ដល់​កេរ្តិ៍ឈ្មោះ មន្ត្រី​ប៉ូលីស​ផ្សេងទៀត ហើយ​ក៏​អោយ​មហាជន​អស់​ជំនឿរ​លើ​អ្នកអនុវត្ត​ច្បាប់​ផងដែរ​។​ ​លោក​បន្ថែមថា ក្នុងនាម​រូបលោក ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ច្បាប់ ស្នើ​ដល់​លោក នេ​ត សាវឿន និង​អ្នកអនុវត្ត​ច្បាប់​ដទៃ​ទៀត សូម​ចាត់ការ​បុគ្គល​នេះ តាម​វិន័យ​ច្បាប់​ឲ្យបាន​តឹងរឹង​បំផុត ដើម្បី​ធានាបាន​នូវ​ការពង្រឹង​អំណាចច្បាប់

លោក សុខ ឥសាន អះអាងថា បច្ចុប្បន្ន កម្ពុជា​ក្រោម មិនមែនជា​ទឹកដី​របស់​ខ្មែរ​ទៀត​ទេ​

ទឹកដីកម្ពុជាក្រោម ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះខេត្តទាំងស្រុងទៅជាភាសាវៀតណាម ខ្មែរពុំដែលភ្លេចថាជាទឹកដីខ្មែរឡើយ និងតែងតែមានបំណងចង់បានទឹកដីនេះត្រឡប់មកវិញបើទោះបីជាមានក្ដីសង្ឃឹមតិចតួច តែតែងតែសច្ចាក្នុងចិត្ត ។ ប៉ុន្តែនាពេលថ្មីៗនេះ ក្នុង ស្របពេល​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំ ដែល​វៀតណាម​គ្រប់គ្រង​កម្ពុជា​ក្រោម ជិត​ឈាន​មកដល់ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​បញ្ចេញ​មតិយោបល់​ដោយ លោក អះអាងថា បច្ចុប្បន្ន កម្ពុជា​ក្រោម មិនមែនជា​ទឹកដី​របស់​ខ្មែរ​ទៀត​ទេ​។ លោក សុខ ឥសាន បកស្រាយ​ថា អាណានិគម​បារាំង បានសម្រេច​ប្រគល់​កម្ពុជា​ក្រោម​ឲ្យ​ទៅ​ប្រទេស​អណ្ណាម (​វៀតណាម​) នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ តាម​ការអនុម័ត​ពីស​ភា​កូសាំងស៊ីន និង​សភា​បារាំង ព្រមទាំង​សេចក្តីសម្រេច​របស់​ប្រធានាធិបតី​បារាំង​នា​សម័យ​នោះ​។ លោក សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩​នេះ យ៉ាង​ដូច្នេះ​ថា «​ការ​សម្គាល់​ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​ខ្មែរ គ្រាន់តែ​ស្ថិតនៅក្នុង​អារម្មណ៍​តែប៉ុណ្ណោះ ដោយ​គ្មាន​លទ្ធភាព​ណាមួយ​អាច​យកមក​វិញ​បានឡើយ​»​។ ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បន្តថា ការបាត់បង់​ទឹកដី​ពី​អតីតកាល គឺ​បណ្តាលមកពី​ខ្មែរ​ចុះខ្សោយ ដោយសារ​បែកបាក់​គ្នា​មិន​ឈប់ឈរ ដោយសារ​ឥទ្ធិពល​និង​សិទ្ធិអំណាច​បរទេស ដក​ទឹកដី​ខ្មែរ​ទៅ​ឲ្យ​បរទេស​ផ្សេង​។ លោក បាន​ហៅ​រឿង​អតីតកាល​ត្រង់ចំណុច​នេះ ថា​ជា​កាកសំណល់​នៃ​ប្រវត្តិសាស្ត្រ​។ ​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់អំណាច សង្កត់ធ្ងន់ថា

វៀតណាមស្នើ​ឲ្យកម្ពុជាយក​ចិត្ត​ទុក​ដាក់​ពលរដ្ឋ​ខ្លួន ដែលបានផ្លាស់ទីមករស់លើដីគោក

ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​វៀត​ណាម​ ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​អំពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្លួន​ដែល​ត្រូវបាន​ជម្លៀស​ចេញពី​ទន្លេសាប​ទៅ​រស់​នៅលើ​ដីគោក ​ដោយ​សន្យាថា​នឹង​ផ្ដល់​កិច្ច​សហការ​គ្នា ​ដើម្បី​ជួយ​ទៅដល់​ពលរដ្ឋ​ទាំងនោះ​បន្ថែម​ទៀត​ ខណៈ​កម្ពុជា​ក៏បាន​ជំរុញឲ្យ​មានកិច្ចសហការ​បន្ថែម​ទៀត​រវាង​ប្រ​ទេស​ទាំង ២​ លើ​បញ្ហា​សន្តិសុខ ​ការពារ​ជាតិ​ និង​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ។ លោក​ស្រី ង្វៀន ធី​គីម​ងិន​ ប្រធាន​រដ្ឋសភា​វៀតណាម​ បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជា ​ឱ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត​ដើម្បី​ធានា​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​វៀតណាម ​ដែល​ត្រូវបាន​ផ្លាស់​ទី​ចេញពី​ទន្លេសាប​ទៅ​រស់​នៅលើ​ដីគោក។ ការស្នើសុំ​នេះ ​បានធ្វើ​ឡើង​នៅពេល​លោក​ស្រី បាន​ជួប​ពិភាក្សា​ជាមួយ​លោក​ ហេង សំរិន ​ប្រធាន​រដ្ឋសភា​កម្ពុជា ​ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ចំនួន​ ៣ ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី ២៨-៣០ ខែ ឧសភា។ នេះ​បើតាម​ការចុះផ្សាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម​នៅ​ថ្ងៃទី ២៨ ​ឧសភា។ សារព័ត៌មាន​នេះ​ចុះផ្សាយ​ជា​ភាសា​អង់គ្លេស​ថា​ «ពាក់ព័ន្ធ​នឹង​ការផ្លាស់​ទី​ពលរដ្ឋ​វៀតណាម​នៅ​បឹង​ទន្លេសាប​ លោក​ស្រី ង្វៀន​ បាន​ស្នើ​ភាគី​កម្ពុជា ​យកចិត្ត​ទុកដាក់ ​ដើម្បី​ធានា​អំពី​ការរស់​នៅ​ ផលប្រយោជន៍​ និង​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ផ្លាស់​ទី​ទាំង​នេះ។ លោក​ស្រី​អះអាងថា​ វៀតណាម​នឹង​សហការ​ជាមួយ​កម្ពុជា ​ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​ពលរដ្ឋ​ទាំងនេះ ​ឱ្យទទួល​បានការ​រស់នៅ​មាន​ស្ថិរភាព​ឆាប់ៗ​នេះ»។ មន្ត្រី​ជាន់ខ្ពស់​វៀតណាម​រូបនេះ​ ក៏បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ការសម្របសម្រួល​ដ៏​ដិតដល់​របស់​កម្ពុជា​ក្នុង ការ​ផ្ដល់​ឯកសារ​ស្របច្បាប់​ដល់​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ កម្ពុជា ​និង​បានទទួល​បន្ថែម ទៀត​ដល់​អ្នកពាក់ព័ន្ធ​ក្នុងការ​ដាក់ឱ្យ​អនុវត្ត​នូវ​បទ​ប្បញ្ញត្តិ​ច្បាស់លាស់​ស្ដីពី​សិទ្ធិ​ និង​កាតព្វកិច្ច​សម្រាប់​ជនជាតិ​វៀតណាម​ដែល​កំពុង​កាន់​កាត​សម្រាប់​ចុះ​ឈ្មោះ​ជា​ជន​បរទេស។ កាលពី​ឆ្នាំ

សព្វថ្ងៃ វត្តអារាមនៅកម្ពុជាឡើងជាង ៥,០០០វត្ត និងសង្ឃជាង៦០,០០០អង្គ

បើយោងទៅតាមសារព័ត៌មានថ្មីៗ ចុះថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៩នាពេលកន្លងទៅនៅចុងនៃអត្ថបទបានបញ្ជាក់ថាចំនួនវត្តនៅកម្ពុជាមានរហូតដល់ជាង ៥០០០វត្ត ឯសង្ឃដែលបួសកើនឡើងជាង ៦០,០០០អង្គឯណោះ ដែលបង្ហាញពីការបាត់កម្លាំងពលកម្មជាតិយ៉ាងច្រើន ខណៈកម្ពុជាកំពុងក្លាយជាប្រទេសក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ សូមអានព័ត៌មានពិស្ដារ ស្ដីពីការចុះផ្សាយរបស់សារព័ត៌មានថ្មីៗ ដែលសម្ដេចស ខេង បានចុះទៅកាត់ខណ្ឌសីមា ៖ ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​សម្ដេច ស ខេង បានលើកឡើង​ពី​ការរីកចម្រើន​នៃ​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វត្ត​អារាម​នៅ​កម្ពុជា ដែល​ចំណាយ​មិនតិចជាង​រាប់រយ​លាន​ដុល្លារ​នោះទេ​។ ទន្ទឹម​សរសើរ​ការអភិវឌ្ឍ​ក្នុង​វត្ត​អារាម​ផ្នែក​រឹង សម្ដេច​បាន​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​បន្ថែមទៀត​លើ​ផ្នែក​ទន់ គឺ​ធ្វើយ៉ាងណា​ឲ្យ​វត្ត​អារាម ឬ​ព្រះពុទ្ធសាសនា កាន់​តែមាន​ឥទ្ធិពល​ដល់​ការប្រព្រឹត្តល្អ​របស់​មនុស្ស​ក្នុងសង្គម​។​ សម្ដេច ស ខេង បានលើកឡើង​ដូចនេះ​ក្នុងឱកាស​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធផល​នានា​នៅ​វត្ត​នទី​ជោ​ត្ត​នា​រាម ហៅ​វត្ត​ខ្យោ​កជើង ស្ថិតនៅ​ឃុំ​ព​ពឹ​ស ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៥​ខែឧសភា​។​ សម្ដេច ស ខេង មានប្រសាសន៍​ដូច្នេះ​ថា​៖«​យើង​អភិវឌ្ឍហេ​ដ្ឋា​រ​ច​សម្ព័ន្ធ​ផ្នែក​រឹង គឺ​បាន​ឆាប់រហ័ស​ណាស់​។ ចង់​និយាយថា​យើង​ធ្វើ​វត្ត ធ្វើ​កុដិ ធ្វើ​ព្រះវិហារ ឧបដ្ឋានសាលា យើង​ធ្វើបាន​លឿន​ណាស់ ហើយ​ចំណាយលុយ​រាប់ពាន់​លាន បើ​មិន​ដល់​ពាន់​លាន ក៏​រាប់រយ​លាន​ដុល្លារ​ដែរ ដែលជា​ការចំណាយ​ធំ​ណាស់​»​។  ទន្ទឹមនឹង​រីកចម្រើន​ផ្នែក​ហេ​ដ្ឋា​រ​ចនា​សម្ព័ន្ធតាម​វត្ត​អារាម សម្ដេច

ហា៊នទេ? អ្នកជាតិនិយមខ្មែរ ចង់ឲ្យខ្មែរគាំទ្ររបស់យួន ដូចចិនឈប់ប្រើ iPhone អាមេរិក

រូបភាព iPhone ជាច្រើនរយគ្រឿងដែលបានបោះចោល ដោយប្រជាជនចិន ត្រូវបានបង្ហោះដោយខ្មែរជាតិនិយមម្នាក់ ព្រមទាំងសរសេរពាក្យមួយចំនួនដែលហាក់ដូចជា​ចង់ឲ្យប្រជាពលរដ្ឋខ្មែរ ក្នុងប្រទេសឈប់ធ្វើការគាំទ្រផលិតផលយួន ឬវៀតណាម ដោយអ្នកជាតិនិយមខ្មែរ ។ នេះបើតាមគណនីបណ្ដាញសង្គម Facebook មួយបានសរសេរ និងលើកឡើង បន្ទាប់ពីមានសង្គ្រាមសេដ្ឋកិច្ចប្រឆាំងគ្នារវាងប្រទេសមហាអំណាចអាមេរិក និងបងធំនៅអាស៊ី គឺចិន ។ ក្រោយពីមានការចេញព័ត៌មានបន្តបន្ទាប់ពីសំណាក់សង្គ្រាមសេដ្ឋកិច្ចរវាងចិន និងអាមេរិក បានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនយក្សរបស់ចិន គឺ Huawei នៅបណ្ដាប្រទេសអឺរ៉ុប និងផលិតផល iPhone នៅប្រទេសចិន ដែលប្រទេសទាំងពីរបានធ្វើការឈប់ប្រើប្រាស់ និងធ្វើគំនាបប្រជាពលរដ្ឋពួកគេ ឲ្យឈប់ប្រើប្រាស់ទូរស័ព្ទទាំងនេះ រៀងៗខ្លួន ។ ដោយឡែកគណនីបណ្ដាញសង្គម Facebookរបស់អ្នកលេងបណ្ដាញសង្គម Facebook ដែលតាំងខ្លួនជាមនុស្សជាតិនិយមរបស់ខ្មែរ បានធ្វើការសរសេររៀបរាប់ពាក្យមួយចំនួន ដើម្បីបង្កើត ការប្រឆាំងនឹងទំនិញ ឬផលិតផលយួន(វៀតណាម) ដោយឈប់ប្រើប្រាស់ ឬទិញផលិតផលនេះ ហើយងាកមកគាំទ្រផលិតផលរបស់ពលរដ្ឋខ្មែរវិញ ។ មតិនេះត្រូវបានមហាជនមួយចំនួនយល់ឃើញថាល្អ ព្រោះដោយសារតែប្រវត្តិសាស្រ្តក្ដី និងបច្ចុប្បន្នក្ដីវៀតណាមតែងតែបង្កការលំបាក និងធ្វើរឿងហួសហេតុមកលើពលរដ្ឋកម្ពុជា ជាពិសេសគឺទំនិញឧបភោគបរិភោគ ដែលភាគច្រើនសុទ្ធតែជាផលិតផលគីមី ហួសកាលកំណត់ជាដើម និងប្រើវិធីសាស្រ្តផ្សេងៗដើម្បីទទួលបានផលចំណេញដោយមិនគិតពីសុខភាព និងការរស់នៅរបស់ខ្មែរនោះឡើយ ។ ទន្ទឹមនឹងការយល់ឃើញថាល្អ

តារាកែងឆេះជង្គង់ហោះថៃ មិនបានស្លាប់ដូចការប្រឌិតព័ត៌មានផ្សេងៗឡើយ

បើយោងទៅតាមសារព័ត៌មានប្រឌិតមួយចំនួនក្នុងប្រទេសថៃ បានប្រឌិតថាតារាសម្ដែងក្បាច់គុណដែលកំពុងថតរឿងហូលីវូដ បានស្លាប់ ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់ពលរដ្ឋថៃ ក៏ដូចជាបណ្ដាប្រទេសមួយចំនួនដែលស្គាល់តារាសម្ដែងរូបនេះ ។ Tony Jaa ដែលជាតារាក្បាច់គុនក្បាច់គុនដ៏ល្បីល្បាញជាអន្តរជាតិបាននិយាយថាគាត់នៅរស់រានមានជីវិតហើយបានច្រានចោលពាក្យចចាមអារ៉ាមថាគាត់បានស្លាប់អំឡុងពេលថតរឿងហូលីវូដនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍។ “ឈ្មោះ Tachakorn Yeerum”, ឈ្មោះពិតរបស់គាត់, បានប្រាប់អ្នកយកព័ត៌មានថាគាត់បានដឹងអំពីពាក្យចចាមអារាមនៃការស្លាប់របស់គាត់ដែលត្រូវបានរីករាលដាលនៅលើប្រព័ន្ធផ្សព្វផ្សាយបណ្ដាញqសង្គម។ ដើម្បីបង្ហាញថាគាត់នៅរស់គាត់បានបង្ហោះវីដេអូដែលថតថ្មីនៅលើទំព័រហ្វេសប៊ុករបស់គាត់ក្រោមចំណងជើងថា “សារតូចមួយសម្រាប់មិត្តរបស់ខ្ញុំនៅថៃ” ។ នៅក្នុងវីដេអូឃ្លីបនោះគាត់បានបដិសេធពាក្យចចាមអារ៉ាមដែលថាគាត់បានស្លាប់ដោយនិយាយថាគាត់នៅរស់ហើយទាត់ហើយគ្រោងនឹងបង្កើតខ្សែភាពយន្តបន្ថែមទៀត។ គាត់ត្រូវបានគេស្គាល់ច្បាស់តាមរយៈតួនាទីរបស់គាត់ក្នុងរឿង “អ្នកការពារ” និង “អ៊ុងបាក” ដែលនាំឱ្យគាត់មានកិត្តិនាមជាអន្តរជាតិ។ ដំណឹងនៃការស្លាប់របស់តូនីបានរីករាលដាលនៅក្នុងប្រទេសថៃនិងបណ្តាប្រទេសដទៃទៀត។ គេហទំព័រមួយរបស់ប្រទេសថៃបាននិយាយថាតារាសម្តែងរឿងព្រេងនិទានរូបនេះបានស្លាប់ហើយថារូបកាយរបស់គាត់នឹងត្រលប់មកស្រុកកំណើតរបស់គាត់វិញនៅក្នុងខេត្តសុរិន្ទ។ គេហទំព័រនេះបានអះអាងថាតារាសម្តែងរូបនេះបានស្លាប់ក្នុងអំឡុងពេលថតរឿង “Fast and Furious 9” ចុងក្រោយបន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកដឹកនាំរឿងដើម្បីលោតចម្ងាយប្រហែល 10 ម៉ែត្រពីលើដំបូលមួយទៅផ្ទះមួយទៀតនៅម៉ោង 11 យប់ថ្ងៃសៅរ៍។ គាត់ត្រូវបានគេរាយការណ៍ថាបានធ្លាក់ទៅការស្លាប់របស់គាត់ខណៈពេលដែលប៉ុនប៉ង stunt នេះ។ គេហទំព័រនេះបានបង្ហាញពីអ្វីដែលត្រូវបានគេអះអាងថាជាកន្លែងកើតហេតុដែលរួមមានប៉ូលីសលឿង។ នៅម៉ោងប្រហែល 11 ព្រឹកថ្ងៃសៅរ៍ … “តារាសម្តែងជាទីស្រលាញ់របស់យើង Tony Jaa បានស្លាប់។ Tony Jaa កើតនៅថ្ងៃទី 5 ខែកុម្ភៈឆ្នាំ 1976 នៅអ៊ីសាន។ គាត់នឹងត្រូវខកខានប៉ុន្តែមិនត្រូវបំភ្លេចឡើយ។

ជប៉ុនបញ្ជូនមកប្រេងឆាខូចគុណភាពឲ្យយួនវិញ ឥឡូវនេះអស់ជម្រើស ចូលមកលក់ឲ្យខ្មែរ(វីដេអូ)

ក្រោយពីពិនិត្យឃើញថាទំនិញគ្មានគុណភាព ជប៉ុនបានបញ្ជូនទំនិញទាំងនោះត្រឡប់មកប្រទេសដែលជាអ្នកផ្គត់ផ្គង់គឺវៀតណាមវិញ ប៉ុន្តែទំនិញដែលគ្មានគុណភាព និងស្ដង់ដារត្រឹមត្រូវនេះ បាននាំចូលយកមកលក់ឲ្យប្រទេសកម្ពុជាទៅវិញ ដែលអ្នកសារព័ត៌មានមួយចំនួនបានធ្វើការថតបាននៅខេត្តកំពត ដែលបើតាមបញ្ជាក់ថាគយខេត្តកំពត បានធ្វើការរត់ចោលកន្លែងព្រោះតែដឹងថាសារព័ត៌មានទៅដល់ ។ បើតាមបណ្ដាញសង្គមហ្វេសប៊ុក Page ដែលមានឈ្មោះថា ផលិតផលល្អ បានធ្វើការបង្ហោះនូវវីដេអូមួយដែលបញ្ជាក់ថាជាខ្សែវីដេអូថតបាននៅខេត្តកំពត ដែលវីដេអូនេះបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៩ ដែលបង្ហាញពីប្រេងខូចគុណភាពជាច្រើនរយដុងធំៗ ដែលបើតាមការបញ្ជាក់គឺប្រេងនេះ គឺជាប្រេងដែលប្រើសម្រាប់ឆាបាយ ឬសម្រាប់បំពងជាដើម ដែលបម្រុងនឹងលក់ទៅក្នុងទីផ្សារប្រទេសកម្ពុជា ។ ជាក់ស្ដែងគយខេត្តកំពត មិនមានវត្តមាននៅកន្លែងនោះទេ ដោយអ្នកយកការបាននិយាយថា ប្រេងនេះគឺមានវាយអក្សរខ្មែរទៀតផង ។ ជាមួយគ្នានេះផងដែរ មានមីជាច្រើនកេះក៏ត្រូវបានគ្របយ៉ាងជិតនៅកន្លែងនោះផងដែរ សម្រាប់ធ្វើការលក់នៅក្នុងស្រុក ដែលមានមីខ្លាឃ្មុំ ជាដើម ។ អ្វីដែលបញ្ជាក់ថាជាទំនិញរបស់វៀតណាមខុសច្បាប់នោះ គឺ មានស្លាកលេខឡានផងដែរ ដែលមាននៅក្នុងរូបខាងក្រោម ៕