Day: April 18, 2019

ទស្សនៈបណ្ដាញសង្គម ៖ យួនពូកែរាប់លុយ​ ខ្មែរពូកែយល់សប្ដិ៍ តើមួយណារលាយមុន?

ទស្សនៈមួយបានលើកឡើងថា យួនពូកែរាប់លុយ រីឯខ្មែរពូកែដេកយល់សប្ដិ៍ ដែលពិតជាត្រូវនឹងសង្គមខ្មែរនាពេលបច្ចុប្បន្នទៅលើសង្គមអ្នកលេងល្បែង ពិសេសចាក់ឆ្នោត ខ្មែរ-យួន ដែលទស្សនៈនេះបានលើកឡើងខណៈពេលខ្មែរកំពុងតែប្រព្រឹត្តិល្បែងស៊ីសងនេះនៅឡើយ មិនទាន់បញ្ចប់ ។ យួនពូកែរាប់លុយ គឺសំដៅទៅលើមេឆ្នោតដែលតែងតែរាប់លុយកាក់រាប់សិបម៉ឺនរៀល និងដុល្លារ ខណៈកូនឆ្នោតគឺជាជនជាតិខ្មែរ​កំពុងពិភាក្សាគ្នា និងធ្វើការដេកដើម្បីយកការយល់សប្ដិ៍របស់ខ្លួនទៅកាត់លេខឆ្នោត ដើម្បីយកទៅចាក់ ដែលការចាក់ឆ្នោតទៀតសោត មនុស្សដែលមានចិត្តលោភលន់ តែងតែចាក់ច្រើនលេខ និងប្រាថ្នាឲ្យត្រូវ តែបានត្រឹមតែការសោកស្ដាយ គឺមិនងាយត្រូវនោះទេ យូរៗទើបត្រូវម្ដង តែបើគិតជាចំនួនទឹកលុយគឺបាត់បង់ច្រើនជាងទទួលបាន ដែលជាល្បែងទទួលបានការឈ្នះតែមេម្ខាង ។ ទស្សនៈខាងលើដែលនិយាយថា យួនពូកែរាប់លុយ​ ខ្មែរពូកែយល់សប្ដិ៍ តើមួយណារលាយមុន? ត្រូវបានគេវិភាគថា ពាក្យសម្ដីនេះគឺបានន័យថាខ្មែរបើសិនគិតតែលេងល្បែង ឬឆ្នោតដោយមិនគិតពីសង្គម មិនគិតពីខាតបង់នោះទេ ច្បាស់ណាស់នឹងជួបការរលាយជាក់ជាមិនខាន ដោយការមិនខ្វាយខ្វល់ពីសង្គមខ្លួន ហើយព្យាយាមតែផ្ដោតលើការចាក់ឆ្នោតជាសំខាន់ នោះ ។ គួរបញ្ជាក់ផងដែរថា ពេលថ្មីៗនេះក៏មានមេឆ្នោត និងកន្ទុយលេខនៅប្រទេសវៀតណាម និងថៃបានផ្ញើរសារថ្លែងអំណរគុណដល់អ្នកលេងឆ្នោត និងកន្ទុយលេខទាំងអស់គ្នាដែលកន្លងមកតែងតែគាំទ្រ និងចូលរួមលេងឆ្នោត និងកន្ទុយលេខ ជាហូរហែរមិនដែលអាក់ខាន។ ហើយមួយវិញទៀតនោះគាត់ថែមទាំងមានការសំណូមពរឲ្យអ្នកលេងឆ្នោត និងកន្ទុយលេខទាំងអស់ សូមមេត្តាចូលរួមបន្តលេងថែមទៀត។ ផ្ទុយទៅវិញបើយើងក្រឡេកមើលក្នុងរូបភាព និងវីដេអូវាស្ទើរតែធ្វើឲ្យយើងក្អួតឈាម ព្រោះលុយរាប់លានដុល្លារផ្ទះ ឡានសុទ្ធតែទទួលពីអាជីវកម្មឆ្នោត និងកន្ទុយលេខ ហើយមួយវិញទៀតលុយខ្ពស់ជាងក្បាលរបស់អ្នកកំពុងរាប់នោះទៀតផង

បក្សជួងប្រតិកម្មនឹងសង្ឃកំហូចលួចផ្ដួលស្លាកបក្សដែលមានច្បាប់ត្រឹមត្រូវនៅខេត្តព្រៃវែង

លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងសមាជិកបានចេញមុខប្រតិកម្មនៅលើបណ្ដាញសង្គម ខណៈលោកសង្ឃមួយអង្គក្នុងវត្តអំពៅស្អាត បានធ្វើការដកស្លាក និងផ្ដួល ដោយមិនបានជូនដំណឹងជាមុន ដែលលោកប្រមុខគណបក្ស និងសមាជិកពិសេសនៅស្រុកមេសាង ខេត្តព្រៃវែងបានបញ្ជាក់ថា ស្លាកនេះមានច្បាប់អនុញ្ញាតិត្រឹមត្រូវ ស្របតាមអនុសាសន៍របស់ សម្ដេចក្រឡាហោម ស ខេង ។ នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ បណ្ដាញសង្គមហ្វេសប៊ុកដែលជាសមាជិកគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានធ្វើការបង្ហោះពាក់ព័ន្ធនឹងករណីលោកសង្ឃក្នុងវត្តអំពៅស្អាត ដែលបានធ្វើការផ្ដួលស្លាក ដោយមិនបានជូនដំណឹង ដែលការនេះធ្វើឲ្យប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យបានចេញមុខប្រតិកម្ម និងបង្ហោះជាសាធារណៈ ផងដែរ ដែលការដែលធ្វើនេះ គឺល្មើសនឹងច្បាប់គណបក្សនយោបាយ ដែលតម្រូវឲ្យលើកស្លាក ។ ស្លាកគណបក្សយើងត្រូវបានលោកសង្ឃក្នុងវត្តអំពៅស្អាតធ្វើការដកចេញដោយមិនបានជូនដំណឹងមកយើងមុន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ដែលស្ថិតក្នុងភូមិស្វាយរគះ​ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។ សំណេររបស់សមាជិក LDP នៅស្រុកមេសាងសរសេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនេះផងដែរ លោក ខឹម វាសនា ប្រមុខគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានចេញសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ ដោយលោកបានសរសេររៀបរាប់ពីអត្តសញ្ញាណជនដៃដល់ ដែលជាសង្ឃកំហូច ដែលបានរស់នៅក្នុងវត្តនោះផងដែរដោយលោកបានសរសេរថា ៖ លោកឈ្មោះ នួន វាសនាពីមុនធ្លាប់គាំទ្រldpដែរ