នាពេលថ្មីៗនេះ បណ្ដាញសង្គមហ្វេសប៊ុកបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅលើរូបថតមួយសន្លឹក ដែលបង្ហោះទំនងស្រីខ្មែរពីរនាក់ នោះនៅកូរ៉េខាងត្បូង ដែលបណ្ដាលឲ្យល្បីសាយនៅក្នុងបណ្ដាញ សង្គមដោយបង្កជាសម្ដីតូចធំដាក់គ្នានៅលើ Comment រវាងអ្នកអភិរក្សវប្បធម៌ខ្មែរ និងអ្នកសេរីនិយម ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក Page Facebook ឈ្មោះថា Meng Costa page បំណងល្អពីខ្ញុំ បានធ្វើការបង្ហោះរូបភាពមួយសន្លឹក និងបានសរសេរថា ៖ បងប្អូននៅកូរ៉េចូលឆ្នាំនៅឯណាដែរ​ ខមមេនមួយមក​ 14-មេសា​ មហាសង្រ្កាននៅទីក្រុងអានសាន​ 안산시 14-មេសា​ ចូលឆ្នាំទីក្រុងឆាំងវ៉ុន​ 창원시 14-មេសា​ ចូលឆ្នាំនៅអ៊ូលសាន 울산광역시 21-ចូលឆ្នាំនៅទីក្រុងក្វាងជូធំ 광주광역시 28-ចូលឆ្នាំនៅទីក្រុងគីមហេ 김해시 មានគូររាំជាមួយរីនៅ​ ? ឆ្នាំនេះតេីអ្នកណាបានពានរាំស្អាតជាងគេ​ ខមមេនមួយមក​….ក្រមុំ​ នឹងអាជូម៉ា​ តំបន់ណាស្អាតជាងគេ​ ? បន្ទាប់ពីបានបង្ហោះមិនទាន់បាន ១០ម៉ោងផង ក៏មានអ្នកចូល Comment រិះគន់ និងជេរប្រទេចទៅ លើអ្នករាំក្នុងរូប ដោយចាត់ទុកថាជាមនុស្សដែលបាត់បង់មោទនភាពជាតិខ្លួន និងចូលចិត្តតែធ្វើអ្វី ដែលជារបស់គេ ដោយមានអ្នកខ្លះសរសេររិះគន់ចំៗទៅលើស្រីខ្មែរទាំងនោះ ដែលបានទៅដល់ប្រទេសគេធ្វើការរកលុយសោះ