ខេត្តកោះកុងត្រូវបានល្បីរន្ទឺរខាងខ្វះទឹកដើម្បីប្រើប្រាស់ និងត្រៀមខ្លួនទទួលការតទឹកពីខាងប្រទេស ថៃដើម្បីផ្គត់ផ្គង់ ព្រោះតែការមិនអាចទប់នឹងការប្រើប្រាស់ទឹកសាប និងជាប់មាត់សមុទ្រទៅទៀតផង ។ ប៉ុន្តែងាកមកខេត្តសៀមរាប អាជ្ញាធរក៏ដូចជាបណ្ដារប្រជាពលរដ្ឋបានសាទរចំពោះការរៀបចំពិធី បុណ្យចូលឆ្នាំខ្មែរ ដោយបានរៀបពាងទុកចាក់ទឹកកម្សាន្ដយ៉ាងរីករាយខាងមុខទៅវិញ ដែលបណ្ដាល ឲ្យមានការរិះគន់ ពីសំណាក់មហាជន រឿងការខ្ជះខ្ជាយទឹកនេះ ដែលក្លាយជាប្រធានបទក្ដៅផងដែរ ។ ខេត្តសៀមរាបបានក្លាយជាផ្ទាំងស៊ីបក្នុងការរិះគន់ ដោយបានធ្វើការរៀបចំពាងទឹកធំៗតម្រៀងជាជួរ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើការជះទឹកលេងកម្សាន្ដ ដែលមហាជនបានចាត់ទុកថាជាទង្វើខ្ជះខ្ជាយ ទឹកបំផុតខណៈខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀតនៅប្រទេសកម្ពុជា គឺខេត្តកោះកុងដែលជាប់ព្រំដែនថៃ និងឈូងសមុទ្រថៃ បាននឹងកំពុងខ្វះខាតទឹកប្រើប្រាស់ ដែលខេត្តសៀមរាបធ្វើដូច្នេះ មតិរិះគន់យល់ឃើញថា ការធ្វើបែបនេះ បង្ហាញពីភាពខ្ជះខ្ជាយផង និងធ្វើឲ្យបង្ហាញពីការយល់ឃើញផ្សេងគ្នាផង ពីសំណាក់មហាជនដែលខ្មែរពុំមានការឯកភាពរួម និងការឈឺចាប់រួម ។ មានមតិមួយចំនួនដែលជាអ្នកសៀមរាប ក៏គេបានធ្វើការរិះគន់ និងមិនពេញចិត្តចំពោះរឿងជះទឹក នេះដែរ ដោយសារមតិយោបល់ និងការរិះគន់ខាងលើនេះ ប៉ុន្តែមកទល់នឹងពេលនេះ ពុំទាន់មានការ បកស្រាយពីអាជ្ញាធររៀបចំកម្មវិធីសៀមរាបសង្ក្រាននៅឡើយទេ ។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ អាជ្ញាធរ​​ខេត្ត​កោះកុង​ ចែក​ទឹក​ជូន​ប្រជា​ពលរដ្ឋ ដែល​កំពុង​ខ្វះ​ទឹក​ប្រើប្រាស់ នេះបើយោងតាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ ប្រចាំខេត្តកោះកុង បានឲ្យដឹងថា នៅវេលាម៉ោង