សារព័ត៌មាន Fresh News Asia បានចុះផ្សាយពាក់ព័ន្ធនឹងចំណងជើងធំៗថា ក្រសួងកសិកម្ម៖ ផ្លាកលេខរដ្ឋ១៧-២-០៨៤៥ ដែលពាក់លើរថយន្ដ Lexus បុកទ្រូងផ្លូវនៅភ្នំពេញ គឺជាផ្លាកលេខក្លែងក្លាយ មិនមែនកម្មសិទ្ធិរបស់រដ្ឋនោះទេ ដែលការចុះបែបនេះមតិមហាជនមួយចំនួនបានលើកឡើង និងបានចោទសំណួរធ្ងន់ៗទៅស្ថាប័នរដ្ឋ ឬក្រសួងពាក់ព័ន្ធថា បើស្លាកលេខរដ្ឋក្លែងក្លាយ ចុះអ្នកណាហ៊ានបង្កើតស្លាកលេខរដ្ឋក្លែងក្លាយនេះ? តើប្រជាពលរដ្ឋនឹងទុកចិត្តរថដែរឬទេចំពោះការដែលធ្វើឲ្យមានស្លាកលេខរដ្ឋបែបនេះ ថាមិនធ្លាក់ចូលមនុស្សក្រៅពីមន្រ្តីរាជការរដ្ឋ? សារព័ត៌មានមានបានចុះផ្សាយយ៉ាងដូច្នេះថា ៖ Fresh News ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩នេះ បានចេញមកបញ្ជាក់ថា ផ្លាកលេខរដ្ឋ ១៧-២-០៨៤៥ ដែលពាក់នៅលើរថយន្ដ Lexus RX-350 ជួបគ្រោះថ្នាក់ចរាចរណ៍បុកទ្រូងផ្លូវ នៅរាជធានីភ្នំពេញ នាយប់ឈានចូលថ្ងៃទី០៦ ខែមេសានេះ គឺជាផ្លាកលេខក្លែងក្លាយ មិនមែនជាកម្មសិទ្ធិរបស់ក្រសួងនោះទេ។ បើតាមសេចក្ដីប្រកាសព័ត៌មានរថយន្ដរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានផ្លាកលេខរដ្ឋ១៧-២-០៨៤៥ គឺមានម៉ាក Mitsubishi Pajero Sport ពណ៌ស ផលិតឆ្នាំ២០១៥ ហើយរថយន្ដ Lexus