ពាក់ព័ន្ធនឹងឆ្លើយសំណួរទៅនឹងការចូលលុយ សមាជិកអ្នកគាំទ្រ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យម្នាក់ធ្លាប់បានលើកឡើង និងតវ៉ាចំពោះការចូលលុយដែលមនុស្សមួយចំនួនបានលើកឡើងថាជារឿង កេងប្រវ័ញ្ចក្នុងបក្សនេះ ។ គណនី Facebook នោះបានសរសេរនិងរៀបរាប់យ៉ាងដូច្នេះថា ៖ ពាក់ព័ន្ធនឹងឆ្លើយសំណួរទៅនឹងការចូលលុយ! ប្រមុខ LDP បាននិយាយថា ការចែករំលែក គឺជារឿងមួយដែលត្រូវនឹងស្ថានភាពរបស់ប្រទេសយើង ព្រោះអ្នកចូលរួមមានអ្នកមាន មានអ្នកក្រ ចឹងហើយតម្រូវឲ្យអ្នកចូលរួម ដាក់បាយមកពេលវេទិការម្ដងៗ ឬចូលលុយគ្នាដើម្បីទិញបាយហូប ព្រោះជាបក្សរបស់យើងទាំងអស់គ្នា ក្នុងន័យនេះ មានយុវជន ក្មេងៗខ្លះ វាអត់មានលុយ ឬឪពុកម្ដាយមកដោយសារតែចង់ស្គាល់ដំបូងជាដើម ចឹងគាត់មិនយល់គាត់មិនបង់លុយ សម្រាប់រឿងនេះទេ ហើយយុវជនខ្លះទៀត ជាកូនកសិករក្រីក្រ ចឹងគ្មានលុយទេ ។ ងាកមកអ្នកមានវិញ ពួកគេត្រូវជួយតាមលទ្ធភាពរបស់ខ្លួន ចង់ជួយឲ្យលើសតម្លៃបាយរបស់ខ្លួនបរិភោគក៏បានដែរ ដើម្បីជួយអ្នកដែលគ្មានលុយ ហើយមកចូលរួមវេទិការរបស់យើង ។ លោកប្រមុខ LDP និយាយថា លោកចង់បង្កើតមហាគ្រួសារខ្មែរមួយ ដែលអត់មានលុយទៅដល់ណាក៏មានបាយហូបដែរ ឲ្យតែជាខ្មែរ អ៊ីចឹងហើយ វប្បធម៌ចែករំលែកនេះ សំខាន់ណាស់សម្រាប់បច្ចុប្បន្ននេះ ត្រូវនឹងស្ថានភាពរបស់ប្រទេសខ្មែរផង ។ សូមបញ្ជាក់ថា ពិភពលោកពិសេសនៅប៉ែកអឺរ៉ុប កំពុងធ្វើរឿងវប្បធម៌ចែករំលែកនេះ ដោយពួកគេយល់ថាជារឿងល្អមួយផងដែរ ដែលជាហេតុធ្វើឲ្យមានអង្គការសប្បុរសធម៌