Day: April 4, 2019

បច្ចេកទេសលុបស្នាមក្រហូងរបស់ក្រុមការងារអាជ្ញាធរអប្សរា នៅទឹកដីអង្គរ ពិតជាល្អមើលណាស់

ផ្លូវស្រះស្រង់ជ្រុងខាងជើងប្រវែងមួយគីឡូម៉ែត្រដែលខូចខាតមានសភាពក្រហេងក្រហូងដោយអន្លើ និងស្មាផ្លូវតូចចង្អៀត ហើយរលុះដោយសារទឹកភ្លៀងហូរច្រោះជារឿយៗនោះ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាកំពុងជួសជុលកែលម្អឡើងវិញ។ ការជួសជុលកែលម្អនេះ ចាប់ផ្តើមឡើងកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ នឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍ ដោយឈូសឆាយបំពេញនូវកន្លែង​ក្រហេងក្រហូងដែលមានទឹកដក់ ពង្រីកទំហំផ្លូវដែលបានជួសជុលឱ្យធំជាងមុន ក្រាលកំទេចថ្ម និងដាំស្មៅតាមចិញ្ចើមផ្លូវទប់ស្កាត់ការហូរច្រោះដីដោយសារទឹកភ្លៀង។ ការជួសជុលនេះនឹងផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយការធ្វើចរាចរណ៍បានធំទូលាយជាងមុន។ ខណៈពេលនេះដែរ សូមបងប្អូនទាំងអស់បើកបរដោយប្រុងប្រយ័ត្ន និងមានអធ្យាស្រ័យ ដោយសារផ្លូវកំពុងជួសជុលដែលអាចជួបការលំបាកក្នុងរយៈពេលខ្លី ក្រោយពីការជួសជុលចប់រួចរាល់នឹងអាចធ្វើចរាចរណ៍ងាយស្រួលឡើងវិញ៕

ពលរដ្ឋហួសចិត្តពេលដែល គណៈសង្ឃ រៃលុយកសាងវត្ត ៨ នៅឥណ្ឌា តែមិនជួយមន្ទីរពេទ្យគន្ធបុប្ផា

កាលពីពេលថ្មីៗនេះ គណៈសង្ឃនាយក ព្រះទេវសត្ថា ពឿយ មេត្តា បាននិមន្តអំពាវនាវ ដល់ពុទ្ធបរិស័ទ ជិតឆ្ងាយ ចូលរួមបច័្ចយតាមរយៈ ការផ្តើមធ្វើបុណ្យផ្កាប្រាក់ ដើម្បីយកទៅ កសាងវត្តចំនួន៨ នៅក្នុងប្រទេសឥណ្ឌា ស្របពេលដែល មន្ទីរ ពេទ្យគន្ធបុប្ផា ដែលជាពេទ្យ សប្បុរសធម៌តែមួយគត់នៅកម្ពុជា ខ្វះខាតថវិកាតម្រូវ ឱ្យមានការជួយ ឧបត្ថម្ភជាបន្ទាន់ បើពុំនោះទេមន្ទីរ ពេទ្យនេះត្រូវ ប្រឈមុខ នឹងការបិទទ្វារ។ កាលពីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះ ព្រះទេវសត្ថា ពឿយ មេត្តា មានព្រះថេរៈដីកាបន្ថែមឱ្យដឹងថា រាល់បច្ច័យ ដែលបានមកពីពុទ្ធបរិស័ទទាំងអស់នឹងយកទៅ សាងសង់វត្តចំនួន៨ នៅក្នុងប្រទេសឥណ្ឌា ដែលខ្វះខាតកុដិ​ វិហារ សាលាឆាន់ និងរបង។ វត្តទាំងប្រាំបីនោះ រួមមានវត្តខ្មែរខេរុវេលនិគម វត្តខ្មែរសុវណ្ណភូមិក្រុងរាជគ្រឹះ វត្តខ្មែរវេសាលី វត្តខ្មែរកុសិនារា វត្តខ្មែរសាវត្តី វត្តខ្មែរសារនាថ វត្តខ្មែរលុម្ពិនី និងវត្តខ្មែរពុទ្ឋគយា ដែលស្ថិតនៅ ក្នុងប្រទេសឥណ្ឌា។ និស្សិតរស់នៅក្នុង រាជធានីភ្នំពេញ និងប្រជាពលរដ្ឋមួយចំនួន បានបញ្ចេញទស្សនៈផ្សេងគ្នា ទៅលើការអំពាវនាវ

ផ្ទុះការរិះគន់ ក្រោយកញ្ញា ធី សុវណ្ណថា ថាខ្លួន ស្រក់ទឹកភ្នែករាល់ពេល ជួបសម្ដេច ហ៊ុន សែន

អតីតសកម្មជនឆ្នើមរបស់បក្សសង្គ្រោះជាតិដែលប្រជាពលរដ្ឋ ពិសេសអតីតអ្នកគាំទ្រសង្គ្រោះជាតិទាំងឡាយមិនអាចបំភ្លេចបាន គឺកញ្ញាធី សុវណ្ណថា ដែលពេលនេះបានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងចង់បានអ្វីៗតាមដែលខ្លួននាងប៉ង ហើយនាពេលថ្មីៗនេះ នាងបានសរសេរលើបណ្ដាញសង្គម ព្រមទាំងដាក់រូបភាពយំខ្សឹកខ្សួលថា ខ្លួនពិតជាមិនអាចទប់ទឹកភ្នែកបានឡើយរាល់ពេលជួបសម្ដេចតេជោ ហ៊ុន សែន ។ កញ្ញា ធី សុវណ្ណថា ដែលធ្លាប់ក្លាយជាវីរៈនារីសង្គ្រោះជាតិផងដែរនោះ ឥឡូវបានមានការសោកស្ដាយចំពោះកំហុសរបស់នាង ដែលបានបង្កើតកំហុសពីអតីតកាលទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ក៏ដូចជាទៅលើលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនផងដែរ ដោយនាងបានសរសេរយ៉ាងដូច្នេះថា ៖ ក្នុងឱកាសខួបកំណេីត​ ៦៩ឆ្នាំ នាងខ្ញុំ​ សូមគោរពជូនពរ សម្តេចតេជោ មានសុខភាពល្អ​ ជោគជ័យគ្រប់ភារៈកិច្ច​ រាល់ពេល​ នាងខ្ញុំបានជួបសម្តេចតេជោ នាងខ្ញុំមិនអាច​ ទប់ទឹកភ្នែកបានទេ -​ ខ្ញុំសោកស្តាយ​ ចំពោះ​កំហុសអតីតកាលរបស់ខ្ញុំ​ -​ ខ្ញុំបានទទួលការអនុគ្រោះ​ ក្តីមេត្តាដ៏ធំធេងពីសម្តេច -​ ខ្ញុំបានឃេីញ​ សម្តេចខិតខំប្រឹងប្រែង​ ស្នេីរាល់ថ្ងៃ​ ទាំងថ្ងៃយប់​ រងាក្តៅ​ ញេីសហូរជោគខ្លួន ធ្វេីដំណេីរ គ្រប់ច្រកល្ហក​ ក្នុងនិងក្រៅប្រទេស​ ខិតខំក៏សាង សេដ្ឋកិច្ចជាតិ​ និងប្រជាជនកាន់តែរីកចំរេីន​ កំចាត់មន្ត្រីខិលខូច​

មតិរិះគន់ តារាចម្រៀង ខេមរៈ សេរីមន្ត មិនខុសពីតារាកំប្លែងពាក់មី រឿងសែនចិន ឬឆេងម៉េង ក្លាយជាប្រធានបទថ្មី

តារាចម្រៀងផលិតកម្មហង្សមាស លោក ខេមរៈ សេរីមន្ត បានធ្វើការសែនចិន និងធ្វើការប៉ាយ ដូចចិន ដោយបានបង្ហោះជាសាធារណៈនៅលើទំព័របណ្ដាញសង្គមរបស់លោក ដោយមានសែនព្រេនយ៉ាងច្រើន បន្ទាប់ពីខ្លួនលោកផ្ទាល់បានប្រាប់ទៅអ្នកលេងបណ្ដាញសង្គមថា ដោយសារខ្លួនជាប់ខ្សែចិនខាងឪពុកក្មេកទើបបានជាលោកសែនដូច្នេះ ។ តារាចម្រៀងខេមរៈ សេរីមន្ត ក៏ដូចជាតារាកំប្លែងពាក់មីផងដែរ ខណៈពេលដែលខ្លួនកំពុងតែសែន ចិនឬឆេងម៉េង ដោយធ្វើការបង្ហោះនៅលើបណ្ដាញសង្គមស្រាប់តែមានមតិរិះគន់ និងជេរប្រទេច ចំពោះពួកគេ ដោយមូលហេតុថាកាលនៅក្រីក្រី ឬមិនទាន់ល្បីឈ្មោះ មិនឃើញតារាចម្រៀងនេះជាប់ខ្សែចិនអ្វីបន្តិច តែឥឡូវស្រាប់តែជាប់ខ្សែចិនទៅវិញ ។ លោក ខេមរៈ សេរីមន្ត បានធ្វើការសែនចិន និងបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយលោកបានសេរសេរថា ពីមុនមិនមែនចិនទេតែដល់ប្អូនឈឺទៅរកគ្រូមើល គ្រូថាជាប់ខ្សែចិនដែរ ដែលលោកអះអាងថា ខាងឪពុកក្មេករបស់លោក ជាប់ខ្សែចិន ទើបបានជាលោកធ្វើការសែនយ៉ាងដូច្នេះ ។ មតិរិះគន់បានលើកឡើងថាចំពោះការសែនចិននេះតារាខ្មែរ ដែលជាពុទ្ធសាសនិកគួរតែមិនចាំបាច់ធ្វើ ហើយប្រសិនបើធ្វើក៏គួរតែកុំបង្ហោះជាសាធារណៈដោយសារតែខ្មាសចិន ហើយអ្វីដែលសំខាន់ មតិខ្លះថាជាការខ្ជះខ្ជាយធនធាន និងជាការធ្វើឡើងដើម្បីចង់រកស៊ីមានបានរបស់​តារាចម្រៀងនេះប៉ុណ្ណោះ ដោយសារតែតារាចម្រៀងទាំងនេះ រួមមានលោកព្រាបសុវត្ថិផងដែរ បានកំពុងក្លាយជាអ្នកវិនិយោគដីធ្លីជាច្រើនកន្លែងផងដែរ ។ ប្រភព ៖ បណ្ដាញសង្គមហ្វេសប៊ុក