Day: April 3, 2019

សកម្មភាពដួលថតបាននៅលើ ស្ពានជប៉ុន ចាត់ទុកជាការក្រើនរំលឹក ដល់អ្នកបើកម៉ូតូទាំងឡាយ(វីដេអូ)

បើទោះបីជាប្រជាពលរដ្ឋពុំបានដឹងច្បាស់ ថាផ្លូវណាជាផ្លូវរបស់ទោចក្រយាន(ម៉ូតូ) ក៏ដោយក៏ផ្លូវឡើង និងចុះស្ពានជប៉ុនអាចបង្កគ្រោះថ្នាក់ដល់ពួកគេ ខណៈពួកគេព្យាយាមឡើងស្ពាន ចូលគន្លងឡាន ហើយព្យាយាមចូលគន្លងម៉ូតូវិញ ដែលជាការគ្រោះថ្នាក់បើសិនជាពួកគេ មិនបានប្រុងប្រយ័ត្ន និងមិនពាក់មួកការពារ ។ ជាក់ស្ដែងវីដេអូមួយបានថត និងធ្វើការបង្ហោះនៅលើបណ្ដាញសង្គមហ្វសប៊ុក ដើម្បីជូនជាដំណឹងដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ស្ពាន ដោយចូលគន្លងខុសបច្ចេកទេស ដែលជប៉ុនបានបំពាក់នៅលើផ្លូវ ដើម្បីសុវត្ថិភាព និងបែងចែក ដើម្បីកុំឲ្យមានការស្ទះចរាចរណ៍ ប៉ុន្តែជាក់ស្ដែងវាបានបង្កជាគ្រោះថ្នាក់ទៅវិញ ដោយសារម៉ូតូពុំបានដឹងថាជាផ្លូវដែលមានកម្ពស់មិនស្មើរគ្នា ។ ប្រការនេះប្រជាពលរដ្ឋបានធ្វើការបញ្ចេញមតិរៀងៗខ្លួន ដើម្បីការពារ និងវាយប្រហារទៅលើការធ្វើស្ពាននេះ ។ តែទោះជាយ៉ាងនេះក្ដី សូមប្រជាពលរដ្ឋដែលធ្វើដំណើរកាត់ផ្លូវនេះ មេត្តាប្រុងប្រយ័ត្នដូចក្នុងវីដេអូខាងក្រោម ពិសេសពាក់មួកសុវត្ថិភាព និងជិះទៅតាមគំនូសដែលបានដាក់ ដើម្បីសុវត្ថិភាព និងផ្ដល់ជាគំរូក្នុងការគោរពច្បាប់ ៕ ប្រភព ៖ FB Global Pictures

ឃាតុករ កាត់ក្បាលស្ដ្រី៦៥ឆ្នាំ និង ក្មេង៦ឆ្នាំ បន្សល់ទុកខ្លួនប្រាណ យកក្បាល នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

(កំពង់ចាម)៖ ហេតុការណ៍ដ៏រន្ធត់មួយបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ដោយមានករណីប្រទះឃើញសាកសពមនុស្ស២នាក់ ត្រូវគេសម្លាប់កាត់ក្បាល ស្លាប់យ៉ាងអណោចអធ័ម នៅភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ប៉ុស្តិ៍រដ្ឋបាលថ្មពូន បានទទួលព័ត៌មានពីឈ្មោះ ដើង ថន ភេទស្រី អាយុ៣៥ឆ្នាំ នៅភូមិត្រពាំងបឹង ឃុំថ្មពូនថា បានបាត់ម្តាយឈ្មោះ ពូ អូន អាយុ៦៥ឆ្នាំ និងក្មួយស្រីបង្កើតឈ្មោះ ខេង សាវឿន អាយុ៦ឆ្នាំ បានបាត់ចេញពីផ្ទះ នៅពេលព្រឹកមិនដឹងចេញពីកន្លែងណា ហើយសំណូមពរឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវ។ បន្ទាប់ពីទទួលបណ្ដឹងផ្ទាល់មាត់ និងសំណូមពររបស់គាត់ភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ថ្មពូន បានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ ធ្វើការស្រាវជ្រាវរុករក ឃើញសាកសពជនរងគ្រោះទាំងពីរនាក់ នៅក្នុងព្រៃខាងត្បូងផ្ទះជនរងគ្រោះ ចម្ងាយប្រហែល៣៥០ម៉ែត្រ ដោយសាកសពនៅបែកពីគ្នាគ្មានក្បាលទាំងពីរនាក់ ។ សមត្ថកិច្ចបានបញ្ជាក់ទៀតថា ករណីខាងលើនេះ ជនសង្ស័យមិនទាន់កំណត់អត្តសញ្ញាណបានឡើយទេ ខណៈកម្លាំងនគរបាលជំនាញ កំពុងបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី៕ ប្រភព ៖ Fresh News