ឆ្នាំ ១៩៩២ បណ្តាប្រទេសផ្សេងៗនៅក្នុងទ្វីបអាហ្វ្រិក និង មជ្ឈិមបូព៌ាចំនួន ៤៥ ប្រទេស បានសម្រេចចិត្ត ដំឡើងផ្កាយរណបជារបស់ខ្លួន ដោយប្រទេសចិន និង រុស្ស៊ី ជាអ្នកជួយ បម្រើសេវាទំនាក់ទំនង ទូរគមនាគមន៍ ដែលគ្រោងការនេះចំណាយថវិកាប្រមាណ ៤,៥ ពាន់លានដុល្លារ តែត្រូវការចាំបាច់ជាង ៣ ពាន់លានដុល្លារជាមុន ដើម្បីឱ្យគម្រោង ការនេះកើតឡើង ដែលចាត់ទុកថាចំនួនច្រើនមហាសាល នាសម័យកាលពី ២៨ ឆ្នាំមុន ។ ដើមឡើយប្រទេសចំនួន 45 បានសម្រេចចិត្តទៅរកប្រាក់កម្ចី ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលមានក្រុម អ៊ីលលូមីណាទី (Illuminati) ជាអ្នកគ្រប់គ្រង នៅក្រោមឆាករបស់ អធិរាជលទ្ធិប្រជាធិបតេយ្យ ។ ឧត្តមសេនីយ៍ឯក កាដាហ្វី មេដឹកនាំប្រទេសលីប៊ីក្នុងសម័យនោះ ដែលពិភពលោកខាងកើត មិនសូវស្គាល់គាត់ គាត់បានសាងឱកាស និង ផ្តល់សំណាង ឱ្យប្រជាជនលីប៊ីច្រើនមិនតិចទេ ។ ក្នុងពេលគាត់ជាអ្នកគ្រប់គ្រងប្រទេស ប្រទេសលីប៊ីគ្មានបំណុលក្រៅប្រទេសបន្តិចណាឡើយ ថវិកាបម្រុងរបស់លីប៊ីមានជាង ១ លានលានដុល្លារ